RSS

អស្ចារ្យជាងនៅស្រុកយើងទៀត

02 Nov

ថាទៅស្រុកយើងសំបួរចោរលួច (សុំមិននិយាយពីរឿងចោរប្លន់ទេ ព្រោះនៅទីនេះជាង១ឆ្នាំហើយ ខ្ញុំមិនទាន់ដែរលឺផង) តែមើលរូបខាងក្រោមនេះចុះ ខ្ញុំថតនៅជិតសាលាខ្ញុំរៀននៅស្រុកគេនេះ។ មិនមែននៅកន្លែងដាក់កងទេ តែភាគច្រើនយើងយកទៅដាក់នៅកន្លែងណឹង ព្រោះកន្លែងដាក់កងវាពេញ។ ប្រឹងចាក់សោរទៅ វាដោះយកកង់ 😆 ។

DSC05327

ខ្ញុំក៏ធ្លាប់បាត់កង់មួយដែរណឹងហើយ ធ្លាប់លឺអាមួយជនជាតិមុងហ្គោលប្រាប់ថា វាបាត់កងអស់ ៧ ហើយនៅបារាំងណឹង។

 
មតិ 6

Posted by ​នៅ ខែវិច្ឆិកា 2, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

6 responses to “អស្ចារ្យជាងនៅស្រុកយើងទៀត

  1. វិចិត្រ

    ខែវិច្ឆិកា 2, 2009 at 8:36 ល្ងាច

    ស្រុក​បារាំង​មិន​សូវ​មាន​ចោរ​ប្លន់​ទេ ព្រោះ​មនុស្ស​មិន​សូវ​ដាក់​លុយ​តាម​ខ្លួន។ តែ​យូរ​ម្តង​មាន​ដែរ តែ​ប្លន់​បាន​បួន​ដប់​អឺរ៉ូ ល្មម​ចោរ​ខ្ជិល​ប្លន់។ តែម្ដង​ៗ​ផ្សេង​ទៀត ប្លន់​ធនាគារ​តែ​ម្ដង។ ប្រហែល​កន្លះ​ឆ្នាំ​មុន ប្លន់​ហាង​ពេជ្រ​អស់​៨០​លាន​អឺរ៉ូ​ជាង​។
    ស្រុក​ខ្មែរ មិន​ដែល​មាន​ប្លន់​ធនាគារ​ទេ ព្រោះ ចោរ…..ម្ចាស់​ធនាគារ 😀 ។

    អាកង់​ខាង​លើ​ មក​ពី​ម្ចាស់​ចាក់​សោរ​តែ​កង់​មុខ បាន​វា​លួច​កង់​ក្រោយ​អញ្ចឹង។ សាក​ចាក់​សោរ​កង់​ក្រោយ​មើល វា​លួច​កង់​មុខ​ឥលូវ​ 😀

     
  2. ទឹម បឿន

    ខែវិច្ឆិកា 3, 2009 at 12:24 ព្រឹក

    ស្រុក​ខ្មែរ​លួច​ប្លន់​យ៉ាង​តិច ១០​ករណី ចាប់​រំលោភ ពីរ​បី​ករណី មិន​ដែល​ខាន​ទេ ។ អាហ្នឹង​គ្រាន់តែ​ព័ត៌មាន​ដែល​គេ​ផ្សាយ​តាម​កាសែត នៅ​អា​អត់​ផ្សាយ​ទៀត មិន​ដឹង​ប៉ុន្មាន​ទេ ។ តែ​ខ្ញុំ​ជឿ​ថា ស្រុក​គេ​ក៏​មាន​ច្រើន​ដូច​តែ​គ្នា​ហ្នឹង គ្រាន់តែ​គេ​មិន​ខំ​ផ្សាយ​ដូច​នៅ​ស្រុក​ខ្មែរ ចឹង​ទៅ​យើង​មិន​សូវ​ដឹង​ប៉ុន្មាន​ទេ ។

     
  3. សុភ័ក្ត្រ

    ខែវិច្ឆិកា 3, 2009 at 9:31 ព្រឹក

    ចោរ​ប្រាំង​រហេម​រហាម​ជាង​ចោរ​ខ្មែរ​ទៀត​ហ៎្ន ហេហេ
    ឆាប់​មោ​ខ្មែរ​វិញ​មោ

     
  4. វិចិត្រ

    ខែវិច្ឆិកា 3, 2009 at 9:58 ព្រឹក

    ស្រុក​ណា​ដូច​ស្រុក​ណា រឿង​ចោរ​ប្លន់​ ចាប់​រំលោភ មាន​ដូច​តែ​គ្នា​ហ្នឹង។
    ខ្ញុំ​ធ្លាប់​ត្រូវ​ពួក​អាខ្មៅ​កៀប​ស៊ី​អស់​ម៉ា​អឺរ៉ូ​ ពេល​ទៅ​លេងនៅ​sacré coeur។ ប៊ិះ​ចោរ​លួច​កាបូប​បាន​នៅនឹង​ច្រក​ចូល​ទឹក​ដីVatican។

    រឿង​អាក្រក់​បំផុត​ដែល​មិន​ដែល​មាន​នៅ​ស្រុក​ខ្មែរ ខ្ញុំ​ធ្លាប់​លឺ​អ្នក​ស្រុក​បារាំង​និយាយ​ប្រាប់​នោះ​គឺ​ស្រី​ម្នាក់​ត្រូវ​គេ​ចាប់​រំលោភ​នៅ​លើ​មេត្រូ នៅ​ចំពោះ​មុខ​អ្នក​ដំនើរ​ដទៃ​ទៀតដែល​ធ្វើ​មិន​ដឹង​មិន​លឺ​។

     
    • វឌ្ឍនា

      ខែវិច្ឆិកា 3, 2009 at 2:43 ល្ងាច

      និយាយរឿង វ៉ាទីកង់ អញ្ចឹងខ្ញុំចង់អស់សំណើចដែរ…
      ផ្តាំពួកម៉ាកខ្ញុំថា ទៅលេងហ្នឹងប្រយ័ត្នចោរខ្វះកាបូប គេមិនជឿ មានអីស៊ីដាច់មែន ប្រើឡាមវះដូចនៅស្រុកយើងអញ្ចឹង។

      បើនៅ ក្រុងប្រាក វិញ ជិះម៉េត្រូអីត្រូវប្រយ័ត្នកាបូបលុយអោយមែនទែន ចង្អៀតៗបាត់ៗ ហេហេហេ។

       
  5. sokhadiary

    ខែវិច្ឆិកា 5, 2009 at 11:04 ព្រឹក

    មើលរូបភាពហើយ​ចង់អស់សំណើច 😀 យី ម្ចាស់ខំចាក់សោរព្រោះខ្លាចចោរលួច
    កង់ ដឹងអឹចោរវាលួចតែកង់មែន ។ស្រុកហ្នឹងហើយនៅមានចោរទៀតហ្ន៎

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: