RSS

បិះមកធ្វើការតែឯង

10 វិច្ឆិកា

ថ្ងៃនេះកុំតែដើរមិនបានប្រយត្នត្រជៀក ស្តាប់លឺគេថាស្អែកថ្ងៃឈប់ កុំអីមកធ្វើការម្នាក់ឯងបាត់ហើយស្អែកនេះ 😆 ។ មកដល់កន្លែងបើកមើលកម្មវិធីសាលា ឈប់មែន។ អូឡេៗៗ អូឡាឡា បានឈប់ហើយម្តង កុំអោយចាញ់គេនៅឯស្រុក។

Advertisements
 
10 មតិ

Posted by ​នៅ ខែ​វិច្ឆិកា 10, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

10 responses to “បិះមកធ្វើការតែឯង

  1. s3iLa

    ខែ​វិច្ឆិកា 11, 2009 at 3:50 ព្រឹក

    បុណ្យអីគេដែរ?​ បុណ្យអ៊ុំទូកនៅពារាំង​អី?

     
    • សុភា

      ខែ​វិច្ឆិកា 11, 2009 at 2:02 ល្ងាច

      មិនដឹងដែរ។ សង្ស៍យគេនាំគ្នាទៅញ៉ាំទឹកកកឈូសទេដឹង ឡ

       
  2. ចាន់ផល

    ខែ​វិច្ឆិកា 11, 2009 at 11:31 ព្រឹក

    កាលខ្ញុំរៀនថ្នាក់ទី២ ខ្ញុំដេកថ្ងៃ ដល់ដឹងខ្លួនឡើង ឃើញបបរហ៊ុយនៅជិតខ្លួន ហើយអត់មានមនុស្សម្នាក់សោះ ក៏ប្រញាប់ស្លៀកពាក់ទៅរៀន… ដើរតាមផ្លូវ ងងឹតទៅៗ នឹកឆ្ងល់តិចៗ ស្រាប់តែងងឹតមែនទែន ហើយដើរជិតដល់សាលាទៅហើយ ទើបតែមានគេស្រែកសួរ៖ អេទៅណាហ្នឹង? ខ្ញុំប្រាប់ថា៖ ទៅសាលារៀន! គេសើច ហើយនិយាយថា៖ យ៉ី! ទៅរៀនយប់ម្នាក់ឯងហ្នឹង រៀនជាមួយខ្មោចហ្អ?

     
    • សុភា

      ខែ​វិច្ឆិកា 11, 2009 at 2:03 ល្ងាច

      ហាសហាស យាប់ដល់ម្លឹង។ ខ្ញុំធ្លាប់ដែរ តែត្រឹមភ្ញាក់ពីគេងហើយ គិតចុះគិតឡើង មិនដឹងថា ពេលព្រឹករឺពេលល្ងាច ហេហេ

       
  3. រតនាតារាមុន្នី

    ខែ​វិច្ឆិកា 11, 2009 at 12:16 ល្ងាច

    ចេះយករឿងមកនិយាយកើតដែរ

     
  4. សាយ័ន្ត

    ខែ​វិច្ឆិកា 11, 2009 at 4:48 ល្ងាច

    ឈប់ថ្ងៃ​ បុណ្យ បារាំងឈ្នះសង្រ្គាម អាឡឺមង់ ឯអាឡឺមង់ក៏មកអបអរដែរ ! ហេហេ ទំនងផស់គេ!

     
  5. Khuon Ratana

    ខែ​វិច្ឆិកា 12, 2009 at 7:28 ព្រឹក

    ហិហិហិហិហិហិ =)) :)) 🙂

     
  6. peehs07

    ខែ​វិច្ឆិកា 12, 2009 at 8:34 ព្រឹក

    ខ្ញុំសូមចូលរួមនិយាយរឿងមួយ ជារឿងពិតនៅភូមិភាគពាយព្យ នៅក្នុងព្រៃភ្នំ ស្ងាត់ជ្រងុំមួយ មានផ្លូវបែកជាបួន ហើយមានរាងជាវាលបន្តិចនៅទីនោះ នៅ ជារៀងរាល់ព្រឹក អ្នកធ្វើដំណើរទៅមក តាមផ្លូវនោះ តែងតែជួបប្រទះនូវនំលត
    មួយអម្រែកជានិច្ច តែមិនឃើញមានមនុស្សទេ តែគេនាំគ្នាហូបនំនោះ គ្រប់ៗគ្នា
    គឺមាននំ ទឹកនំ និងស្លាបព្រា ចាន ជាស្រេចនៅក្នុង កញ្ជើរឬល្អីនោះ គេហូបនំ ហើយគេទុក ឬដាក់លុយក្នុងកញ្ជើរនោះទៅ គ្រប់ៗគ្នា ជារៀងរាល់ថ្ងៃ ម្នាក់ៗនាំ គ្នាឆ្ងល់ តើអ្នកណាអ្នកធ្វើនំលតនេះហ្ន ? មិនដែលឃើញមានអ្នកធ្វើ ឬអ្នក លក់សោះ ។ ដោយហេតុដូច្នោះ គេនាំគ្នាហៅថា នំលតព្រះឥន្ទ ឬព្រហឥន្ទលក់ លត ហើយក៏ជាប់ឈ្មោះកន្លែងនោះ ថាព្រះឥន្ទលក់លត រហូតមកដល់សព្វថ្ងៃ នេះ សព្វថ្ងៃនេះ គេដាក់ថាភូមិ ព្រះឥន្ទលក់លត ។ កាលពីឆ្នាំ២០០៥ ខ្ញុំបានទៅ លេងភូមិនោះ ហើយឃើញក្រមុំៗ កំពុងលក់នំ ក៏ចូលទៅមើល ឃើញ មាន គេលក់នំលតដែរ ហើយក៏សួរថា អាហ្នឹងហើយ នំលតព្រះឥន្ទនោះ ? ម្ចាស់គេ ឆ្លើយ ចា ! ខ្ញុំថាចឹងសាកហូបលតព្រះឥន្ទលមើល ! មានអីផ្អែមឆ្ងាញ់គ្រាន់បើដែរ តើ ! រួចហើយក៏នាំគ្នា ចូលលេងក្នុងល្អាងភ្នំ មុននិងទៅដល់ល្អាង គេបង្ហាញដាន ពស់យ៉ាងធំ ប្រហែលប៉ុនភ្លៅមនុស្សចាស់ ដានពស់នេះ គេទើបតែឃើញពីរបី ថ្ងៃនេះឯង អីយ៉ាមិនហ៊ាននៅយូរទេ ពួកយើងប្រញាប់ទៅវិញ ទូរសព្ទមានក៏គ្មាន សេវាទៅទៀត ដាច់មេប្រូចលឿនឥទាស់ កាលដើរឡើងទៅយឺតៗ ដោយប្រឡា ទាក់ច្រើនពេក មកវិញអត់ទាក់អីអាលីង !

     
  7. smallrabbit2009

    ខែ​វិច្ឆិកា 12, 2009 at 6:30 ល្ងាច

    បានឈប់តែម្ងៃសោះអួតម៉េចឈ្នះគេ! 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: