RSS

សុជីវធម៑តាមដងផ្លូវ

13 វិច្ឆិកា

ថ្ងៃនេះដើរលេងក្នុងភូមិវើដប្រេស ក៏ប្រទះឃើញអត្ថបទរបស់រាមណាសរសេរពី សុជីវធម៑តាមដងផ្លូវ។ ដំបូងគិតថាដាក់ខំមិននៅផ្ទះគាត់ទេ តែដល់គិតទៅ ចង់សរសេរអោយវែងឆ្ងាយបន្តិច ក៏សំរេចថាសរសេរនៅផ្ទះខ្លួនឯងហ្មងទៅ។

រឿងខ្ញុំគឺវាអញ្ចេះទេ :

ជារាងរាល់ថ្ងៃ ខ្ញុំតែងតែទៅញ៉ាំបាយពេលថ្ងៃជាមួយគេជាមួយឯងដែរ។ មានថ្ងៃមួយ ប្រហែលជា២ ទៅ ៣ អាទិត្យមុន ពេលត្រលប់មកវិញ ពួកយើងត្រូវឆ្លងផ្លូវដូចរាល់ដងអញ្ចឹង។ ខ្ញុំដើរក្រោយគេពេលនោះ។ មកដល់កន្លែងឆ្លងផ្លូវ ខ្ញុំឃើញគេដើរទៅអស់ ចំនែកខ្ញុំវិញ នៅឈរចាំអោយឡានទៅហួសសិន។ ព្រោះក្នុងកាលទេសះនោះ បើពួកគេកំពុងឆ្លងផ្លូវនៅភ្នំពេញវិញ បើមិនចូលពេទ្យ ក៏ត្រូវអ្នកបើកឡានជេរដែរ។ ស្រម៉ៃមើលថា បើសិនជាអ្នកឆ្លងកាត់ផ្លូវនៅភ្នំពេញពេលដែល មានឡានពីរបើកបញ្ច្រាស់ទិសគ្នា ហើយនៅឆ្ងាយពីយើងប្រមាណមិនដល់ ៥០ ម៉ែតផង ក្នុងល្បឿនធម្មតា មិនបង្អង់ ព្រោះផ្លូវមានសភាពស្ងាត់នោះ តើនឹងមានអ្វីកើតឡើតទៅ? គឺយ៉ាងហោចណាស់ ក៏ត្រូវបានគេជេរដែរ មិនថាអញ្ចឹង?

បន្ទាប់ពីពូកគេឆ្លងទៅដល់ម្ខាងហើយ គេក៏នៅរងចាំខ្ញុំដោយឈរសើចបណ្តើរ។ ពេលខ្ញុំទៅដល់គេថា អ្នកឯងកំពុងតែនៅឡារ៉ូឆែល មិនមែនប៉ារីសទេ។ គេនិយាយបែបនេះ ព្រោះថានៅឡារ៉ូឆែល ជាទីក្រុងទេសចរបែបប្រវត្តិសាស្ត្រតូចមួយ ដែលជាទូទៅមនុស្សមានកាគោរពគ្នាទៅវិញទៅមក។ ហើយពេលខ្លះដែល ពូកគេឃើញឡានដែលបើកមិនផ្តល់សិទ្ធដល់អ្នកដើរ នោះគេប្រាកដជាតាមមើលស្លាកលេខឡាន ដើម្បីដឹងថាគេមកពីណា បើកបរបែបណឹង។ ខ្ញុំក៏ឆ្លើយទៅវិញថា បើសិនខ្ញុំនៅភ្នំពេញ ខ្ញុំក៏មិនអាចធ្វើដូចអ្នកទាំងអស់គ្នាអំបាញ់មិញនេះដែរ ព្រោះថាវាគ្រោះថ្នាក់ខ្លាំងណាស់។

Advertisements
 
4 មតិ

Posted by ​នៅ ខែ​វិច្ឆិកា 13, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

4 responses to “សុជីវធម៑តាមដងផ្លូវ

  1. ផ្កាយ​Novels

    ខែ​វិច្ឆិកា 14, 2009 at 5:46 ព្រឹក

    ធ្វើ​ដូច​សុភា​ត្រូវ​ហើយ! ឲ្យ​គេសើច​តិច​ទៅ​មិន​អីទេ ដើម្បី​រក្សា​ជីវិតទោះ​មិន​និយាយ​ក្នុង​ន័យ​សុជីវធម៌​ក៏​ដោយ​ចុះ!

     
  2. សាយ័ន្ត

    ខែ​វិច្ឆិកា 14, 2009 at 6:13 ល្ងាច

    ខ្ញុំក៏ធ្លាប់ឮថា នៅបារាំង គេគោរពអ្នកថ្មើរជើងណាស់! តែការពារប្រសើរជាព្យាបាល! ហិហិ

     
  3. smallrabbit2009

    ខែ​វិច្ឆិកា 15, 2009 at 10:21 ព្រឹក

    បើនៅភ្នំពេញគេគោរពគ្នាអញ្ចឹងមិនដឹងជាល្អយ៉ាងណាទេ!

     
  4. សុភា

    ខែ​វិច្ឆិកា 15, 2009 at 5:05 ល្ងាច

    ត្រូវហើយ ព្រោះគ្រូខ្ញុំតែងតែនិយាយថា បើទោះជាយើងជិះត្រូវច្បាប់ក៏ដោយ ក៏មិនអាចទៅកាត់ក្តីនៅថានរកបានដែរ ហេហេ

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: