RSS

ឈឺធ្មេញ

16 Nov

សុំទោស សុំរអ៊ួបន្តិច!

CheuTmejប៉ុន្មានថ្ងៃនេះចេះតែឈឺធ្មេញ រកតែញ៉ាំអីមិនបានស្រួលសោះ។ មុននឹងញ៉ាំអីខ្ញុំត្រូវញ៉ាំថ្នាំមួយគ្រាប់សិន។ គិតថាទៅពេទ្យ តែបែបដល់អាទិត្រក្រោយឯណោះមើលទៅ ព្រោះអាទិត្រនេះ ទំនេរសំបើបណាស់ ត្រូវបញ្ចប់ការងារមួយមុនទៅជួបគ្រូថ្ងៃព្រហស្បតិ៏នេះ។ ចឹងហើយចេះតែញ៉ាំថ្នាំសិនទៅ។ ថ្នាំណឹងគ្រាន់តែថ្នាំបំបាត់ការឈឺចាប់រឺគ្រុនតែប៉ុណ្ណោះ ទិញសល់កាលដកធ្មេញលើកមុន។

និយាយពីរឿងធ្មេញនេះ ខ្ញុំស្អប់បំផុតរឿងទៅពេទ្យ ជាពិសេសពេទ្យធ្មេញណឹងតែម្តង។ ដល់តែចឹងហើយ ទើបធ្មេញណឹងវាខូចអស់។ និយាយរឿងគួរអោយអស់សំណើចនឹងអាមាស់មួយចុះ 😆 (សុំសើចមួយសិន)។ កាលទៅដកធ្មេញលើកមុន (កុំអីមិនទៅទេ តែវាឡើងហើមទៅហើយ) មុននឹងទៅពេទ្យធ្វើឫកខែងសំបើមណាស់ តេណាត់ពេទ្រត្រឹមត្រូវ។ ដល់ពេលទៅដល់ ដូចចង់ដូរចិត្ត តែទាស់តែខ្លាចចិត្តពេទ្រទេ ព្រោះណាត់គេហើយ។ គេអោយគេងលើកៅអីគេដើម្បីថតមើល។ រួចហើយគេថាទាល់តែដកចេញទើបជា។ ពេទ្រសួរថាឈឺឫអត់? ចង់ដកអាឡូវរឺពេលក្រោយ? ខ្ញុំឆ្លើយវឹង មិនឈឺទេ តែខ្ញុំសុំដកពេលក្រោយ ព្រោះបុន្មានថ្ងៃខាងមុខនេះខ្ញុំរវល់សំបើមណាស់ មិនខ្លាចដកហើយវានៅឈឺធ្វើការមិនកើត។ តែតាមពិតទៅ  មិនទៅរវល់អីទេ តែធ្វើចិត្តមិនទាន់បាន ព្រោះមិនដែលកដធ្មេញផង មិនដឹងឈឺបុណ្ណាទៅទេ បោកពេទ្រម្តង។ រួចហើយពេទ្រសួរពេលណាទំនេរ? សំរេចទៅម៉ោ ពន្យាបានមួយអាទិត្រទេ គឺណាត់គ្នាអាទិត្រក្រោយ។

ដល់ថ្ងៃកំណត់ដកធ្មេញ។ ពេទ្រចាក់ថ្នាំស្ពឹករួច ចាំប្រមាណ ៥ ទៅ ១០ នាទីដើម្បីអោយជ្រាបជាតិថ្នាំ។ មុននឹងដក គាត់ថា បើឈឺអោយប្រាប់គាត់។ ខ្ញុំឯណេះបានចិត្ត គ្រាន់តែពេទ្យចាប់ផ្តើមទាញ ខ្ញុំស្រែក អួយឈឺ។ ពេទ្រគាត់ចាក់ថ្នាំស្ពឹកថែម។ គាត់ចាប់ផ្តើមដកទៀត ស្រែកទៀត ហេហេ ។ បីបួនដឹងពេទ្រគាត់អស់ចិត្តគាត់ គាត់សួរថា ឈឺរឺគ្រាន់តែមានអារម្មណ៏ថាធ្មេញត្រូវបានទាញ។ ខ្ញុំក៏ពិចារណាមើលទៅ តាមពិតទៅមិនឈឺផង គ្រាន់តែដឹងថាពេទ្រទាញធ្មេញ ឡ។ អស្ចារ្យហើយ ពេទ្រចាក់ថ្នាំស្ពឹកថែមឡើងស្ពឹកមុខមួយជំហៀង។

 
មតិ 2

Posted by ​នៅ ខែវិច្ឆិកា 16, 2009 in ប្រូកប្រាជ្ញអំពីខ្ញុំ

 

2 responses to “ឈឺធ្មេញ

  1. s3iLa

    ខែវិច្ឆិកា 17, 2009 at 2:07 ព្រឹក

    ម៉េចហើយ??
    អាណិតណាស់ហា​
    ជាឆាប់ៗ​លឺអត់!

     
    • សុភា

      ខែវិច្ឆិកា 17, 2009 at 9:34 ព្រឹក

      អរគុណពួកម៉ាក។ ហឹស ង៉ៃនេះហើយថ្ពាល់ម៉ាចំហៀងហើយ 🙂

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: