RSS

Thierry Henry ប្រើបាទដៃរន្ទះរុញបារាំងទៅរកការប្រគួត World cup 2010

23 វិច្ឆិកា

ហង់រី (Thierry HenryThierry Henry) ដែលត្រូវបានគេស្គាល់ថាជាមេក្រុមរបស់ក្រុមពណ៑ខៀវនោះ (Les bleus)បានក្លាយជាបុរសឯកប្រចាំសប្តាហ៏ទី ៤៧ ពោលគឺបន្ទាប់ពីគាត់បានប្រើបាតដៃរន្ទះដើម្បីជំរុញអោយបារាំងឈានជើងទៅកាត់ការប្រកួត world cup 2010 ដោយការយកឈ្នះទៅលើគួប្រគួតរបស់គាត់គឺប្រទេសអៀរឡង់ ដោយដៃរន្ទះនៅថ្ងៃទី ១៨ខែ ១១ ឆ្នាំ ២០០៩កន្លងទៅនេះ។

ប៉ុន្មានថ្ងៃក្រោយពីការប្រគួតនេះ ខ្ញុំតែងតែលឺគេនិយាយពីបញ្ហានេះនៅតាមកញ្ចក់ទូរទស្សន៏មិនដែលខានទេក្នុងនាទីពត៑មាន ដែលយើងអាចនិយាយថា អ្នកណាៗក៏គេដឹងពីរឿងនេះដែរ។ មិនតែប៉ុណ្ណោះ គេថែមទាំងមានការសំណូមពរអោយប្រគួតម្តងទៀត តែទៅមិនរួចទេព្រោះ FiFa គេអត់ព្រម។ ខ្ញុំមិនដឹងថា អៀរឡង់គ្នាឡាំប៉ាប៉ុណ្ណាទេ ចំណែកឯហង់រីក៏ត្រូវបាក់មុខមិនស្ទើរដែរ រួមជាមួយ សាធារណរដ្ឋមួយនេះ។ ផ្សឹលមិញគេបានចេញផ្សាយវីដេអូមួយដែល ហង់រីមិនដកដៃឆ្វេងចេញពីហោប៉ៅអាវរបស់គាត់។ ការស្ទង់មាតិរបស់ទូរទសន៏ មួយឈ្មោះ M6 បានផ្តល់ស្ថិតិថា គួរតែមានការប្រកួតឡើងវិញជាង ៧០% និង មិនប្រកួតឡើងវិញមានតែជាង ២០% ប៉ុណ្ណោះ។

Note : រូបភាពបានមកពី http://www.lepoint.fr/actualites-sport/2009-11-19/la-main-de-thierry-henry-suscite-un-debat-enflamme-chez-les/921/0/396992

Advertisements
 
11 មតិ

Posted by ​នៅ ខែ​វិច្ឆិកា 23, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

11 responses to “Thierry Henry ប្រើបាទដៃរន្ទះរុញបារាំងទៅរកការប្រគួត World cup 2010

  1. vankhea

    ខែ​វិច្ឆិកា 23, 2009 at 2:47 ល្ងាច

    ហ៊ឺ…! ហេតុអ្វីក៏ត្រូវប្រកួតម្ដងទៀតយ៉ាងនេះ??? ខ្ញុំគ្មានទូរទស្សន៍មើលផង

    ជូយប្រាប់ផងព្រោះខ្ញុំចូលចិត្តកីឡាណាស់។

     
  2. សាយ័ន្ត

    ខែ​វិច្ឆិកា 23, 2009 at 5:02 ល្ងាច

    មិនអាចប្រកួតម្តងទៀតទេ! ព្រោះច្បាប់ FiFa គឺសិទ្ធសំរេចរបស់អាជ្ញាកណ្តាលគឺ មានសុពលភាព ក្នុងការប្រកួត! បើអាជ្ញារកណ្តាលមិន ធ្វើការពិន័យ្យ ក្នុងពេលប្រកួតនោះ ក្រោយការចប់ការប្រកួតឺសំរេចតាម លទ្ធផល! បើធ្វើការប្រកួតឡើងវិញ នោះប្រាកដជាមានការប្រកួតច្រើនទៀត នៅថ្ងៃខាងមុខ ដែលនឹងត្រូវជយបបញ្ហាខាងលើ! សូម្បីគ្រូបង្វឹកខាង អៀរឡង់ ក៏និយាយយ៉ាងនេះដែរ! ខ្ញុំគិតថាបាល់នោះ គឺប៉ះដៃ ហង់រី មិនមែនហង់រី យកដៃទៅប៉ះទេ តែបើគាត់មានបំណងចង់ប៉ះមែន គឺនេះជាបច្ចេកទេស ខ្ពស់ ដែលធ្វើអោយអាជ្ញាកណ្តាល មើលមិនឃើញ! ក៏ដូចជាការធ្វើដួលរបស់កីឡាករមួយចំនួន ដើម្បីកេញចំនេញចឹងដែរ! Allez les bleus 😆

     
  3. vankhea

    ខែ​វិច្ឆិកា 23, 2009 at 6:06 ល្ងាច

    អរគុណច្រើនដែលបានជួយប្រាប់

     
  4. វឌ្ឍនា

    ខែ​វិច្ឆិកា 23, 2009 at 8:04 ល្ងាច

    តាមពិតទៅ បាល់វាមកប៉ះដៃ ហង់រី មែនតើ!
    ធម្មតាទេពេលយើងរត់មិនដៃបោះទៅមុខ ហើយបាល់វាមានភ្នែកពីណាវា វារត់ទៅ តាមតែក្បាលចិត្តវាចឹងទៅ។ មិនមែនកាន់ជើង បារាំង អីទេ តាមពិតខ្ញុំស្អប់បាល់ បារាំងសឹងអីហ្នឹង តែបើវិភាគមើលទៅ ហង់រី គ្មានចេតនាធ្វើចឹងទេ។
    ម៉្យាងទៀត បើយើងប្រៀបធៀប ជាមួយដៃរន្ទះរុញបាល់ចូលសំណាញ់ដណ្តើម ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ១៩៨៦ របស់ ឌីហ្គោ ម៉ារ៉ាដូណា វីរៈបុរស អាហ្សង់ទីន វិញ គឺថាខុសគ្នាឆ្ងាយណាស់.. ព្រោះ ម៉ារ៉ាដូណា រុញបាល់មែន ឯហង់រី គ្រាន់តែជាការប៉ះដោយចៃដន្យប៉ុណ្ណោះ។

    ខ្ញុំពេញចិត្តប្រយោគរបស់ ដេវីត ប៊ែកហាំ «ហេតុការណ៍បែបនេះតែងតែកើត មានឡើងចំពោះបាល់ទាត់ បើចង់បន្ទោសគឺបន្ទោសអាជ្ញាកណ្តាល មិនមែន ជាចេតនារបស់ ហង់រីទេ។»

     
  5. vankhea

    ខែ​វិច្ឆិកា 23, 2009 at 8:08 ល្ងាច

    សូមជួយបញ្ជាក់បន្ថែមបន្តិចត្រង់ពេលប៉ះដៃហង់រីហើយតើមានព្រឹត្តិការណ៍

    កើតឡើងបានជាបារាំងត្រូវឈ្នះដោយស្រួលយ៉ាងនេះ??

     
  6. Samady KS

    ខែ​វិច្ឆិកា 24, 2009 at 1:27 ព្រឹក

    ចុម? សុទ្ធ​តែ​អ្នក​ស្នេហា​កីឡា​បាល់​ទាត់​សោះ! សួរ​មួយ​មើល៏ ធ្លាប់​ចាក់​បាល់​អត់​ហ្នឹង?

     
    • សាយ័ន្ត

      ខែ​វិច្ឆិកា 24, 2009 at 5:47 ព្រឹក

      និយាយតាមត្រង់ ខ្ញុំអត់ដែលចាក់បាល់ទេ! ល្បែងខ្ញុំចូលចិត្តណាស់តាំងពី បៀរ ខ្លាឃ្លោក… តែបើលេងដាក់លុយមួយ អត់ចំនូលហ្មង! ហេហេ ចំពោះកីឡាបើភ្នាល់ដាក់លុយទៀត កាន់តែឆ្ងាយ! តែបើត្រឹមដាក់ទឹកក្រូចអីនឹង ចេះតែដាក់ទៅ! ព្រោះលេងហត់គង់តែទិញមកផឹក! បើចាញ់គេទិញថែម១កំប៉ុងទៀតចុះ! ហេហេ

       
  7. kooms

    ខែ​វិច្ឆិកា 24, 2009 at 4:00 ព្រឹក

    មាន​អ្នក​វីភាគ​ច្រើន​គួសមដែរតើ!

     
  8. សុភា

    ខែ​វិច្ឆិកា 24, 2009 at 6:19 ល្ងាច

    តែគិតទៅ នេះជា game បើចប់ហើយគីចប់ហើយ។

     
  9. Chamroeun

    ខែ​កុម្ភៈ 15, 2010 at 9:29 ព្រឹក

    allez les bleus

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: