RSS

ឈប់ទៅស៊ីបាយជាមួយពួកណឹងហើយ

01 ធ្នូ

និយាយពាក្យស៊ីចឹងវាមិនសុភាពទេ តែថាទៅនិយាយជាមួយអីដែលយើងមិនពេញចិត្ត ដូចម្យ៉ាងដែរ។

រាល់ថ្ងៃខ្ញុំតែងតែទៅញ៉ាំបាយជាមួយពួកសិស្សផ្សេងៗទៀត ធ្វើការនៅ Labo ជាមួយគ្នាណឹង។ តែថាទៅ ខ្ញុំមិនសូវមាត់ឫនិយាយអីទេ លើកលែងតែពេលខ្លះ ដែលមានអីត្រូវនិយាយ។ តែយូៗទៅធុញដល់ហើយ ដូចមិនចូលចិត្តពួកណឹងសោះអាឡូវ។ ហើយពេលខ្លះ ចេញមកវិញ មិនចាំខ្ញុំទៀត ពេលដែលខ្ញុំត្រូវជាប់ស្ទះនៅកន្លែងទុកចានអីណឹង។

ខ្ញុំថាទៅញ៉ាំបាយជាមួយពួកណឹង កុំអោយតែគេថាខ្ញុំណឹងផ្តាច់ខ្លួនចេញពីសិស្សផ្សេងទៀត។ ពួកវៀតណាមគេមានគ្នា គេញ៉ាំបាយជុំគ្នា មិនដែលទៅជាមួយពួកណឹងទេ។ ពួកណឹងសួរខ្ញុំថាមេចក៏ពួកវៀតណាមមិនទៅញ៉ាំបាយជុំគ្នាជាមួយគេ? ហើយខ្ញុំថាមិនដឹងដែរ។ ហើយខ្ញុំក៏ចង់និយាយថា ខ្ញុំក៏មិនចង់ដែរ តែកុំអោយគេថាខ្ញុំណឹងផ្តាច់ខ្លូនទេ បានទៅរ៉ាល់ងៃណឹងនោះ។ តែអាឡូវដល់ពេលផ្តាច់ខ្លួនហើយ ទៅញ៉ាំម្នាក់ឯងល្អជាង។ តែមិនដឹងប្រាប់គេថាមេច? អ្នកណាជួយអោយយោបលតិចមើល? ប្រាប់ត្រង់ៗថាធុញពួកណឹងហ្មងទៅអី ទៅជាមួយគ្នា តែនៅស្ងាត់មាត់ម្នាក់ឯង តើសប្បាយអី ប្រយោជន៏អី?

Advertisements
 

7 responses to “ឈប់ទៅស៊ីបាយជាមួយពួកណឹងហើយ

  1. សុភ័ក្ត្រ

    ខែធ្នូ 1, 2009 at 4:42 ល្ងាច

    ហេតុ​ផល​អី​បាន​ធុញ​ពួក​នឹង

     
  2. សុភា

    ខែធ្នូ 1, 2009 at 4:45 ល្ងាច

    ពួកណឹង និយាយតែគ្នាវា។ និយាយទៅថាមកពីខ្ញុំមិនសូវមាត់ករដែរ។ តែមើលទៅដើរចូលគ្នាមិនចុះទេ។ ពេលខ្លះខ្ញុំជាប់នៅកន្លែងទុកចាន ពួកណឹងគ្មានចាំទេ នាំគ្នាដើរមកមុន។ សមអីចឹង?

     
  3. សុភា

    ខែធ្នូ 1, 2009 at 4:50 ល្ងាច

    ពួកណឹងខុសពីពូកអាស៊ីដាច់ភឹងហ្មង។ ខ្ញុំរាប់អានពួមាក Indo ចិនអីបាន តែជាមួយពួកណឹងចូលគ្នាមិនចុះ។ រឺថាមកពីខ្ញុំស្តាប់ពួកណឹងនិយាយគ្នាមិនបានក៏ថាបានដែរ។ ខ្ញុំធ្លាប់មានពួកម៉ាកឡាវអី តែ៣ខែអីណឹង បង្រៀនពួកណឹងចេះឌឺលាន់។ យូៗចេះពាក្យឌឺខ្មែរជាងខ្មែរទៅទៀត 😀 ។

     
  4. សាយ័ន្ត

    ខែធ្នូ 1, 2009 at 6:10 ល្ងាច

    ពួកម៉ាកឡាវហ្នឹង កុំប្រាប់ថា ស៊ុដសាដា​ ណា ! ហេហេ​​ ឌឺ ៩ ហ្មងល្បងហ្នឹង ខ្លាចខ្ញុំត្រង់ខ្ញុំ ហៅក្រៃថោង! ហាហា បើចង់ផ្តាច់ខ្លួនមិនអីទេ! ដំបូងពឹងរកអ្នកណាម្នាក់ មកធ្វើជាតាម ភា ឯងរាល់ថ្ងៃ ហៅទៅញាំបាយ រៀបតុអោយអី ២-៣ ថ្ងៃទៅ! ពួកហ្នឹងប្រាកដជាមិន លូកលាន់រឿងផ្ទាល់យើងទេ! រួចរៀងដាច់ពីពួកហ្នឹងហើយ យើងធ្វើអង្គុយម្នាក់ឯងដូចជាចាំអ្នក ហ្នឹង ឬមានអ្នកមកអង្គុយជិត ប្រាប់ថា petit ami ខ្ញុំជិតមកដល់ហើយ!ហេហ (សូមបញ្ជាក់ថារកគ្នាឯងទៅងាយអនុវត្ត) ឬ ម្យ៉ាងទៀត ពេលចេញទៅញាំបាយយើង ធ្វើជានិយាយទូរសព្ទ ចាំគេទៅអស់ យើងទៅតាមក្រោយ! បានបាយហើយ រកតុណាទំនេរ​ អង្គុយម្នាក់ឯងម៉ាសប្បាយ! ឬ ម្យ៉ាងទៀត ធ្វើមិនខ្វល់ពីអារម្មណ៏ពួកអស់ហ្នឹងទៅ គឺបានហើយ! ហេហេ ដូចខ្ញុំមិនដែលទៅ ហូបអីជាមួយសិស្សយួនទេ!(ទៅដែរ តែតិចណាស់) បើដើរទៅឃើញគេអង្គុយមុន ធ្វើដកទូរសព្ទ និយាយដើរផុត ធ្វើមិនដឹងចប់! 🙂

     
    • សុភា

      ខែធ្នូ 1, 2009 at 6:43 ល្ងាច

      មិនបាច់ធ្ងន់ធ្ងរដល់ថ្នាក់ណឹងទេ ហិហិហិ។ ខ្ញុំគ្រាន់តែប្រាប់គេថា ខ្ជឹលដើរទៅញ៉ាំឆ្ងាញ ខ្ញុំទៅញ៉ាំកន្លែងផ្សេងជិត រឺ ខ្ញុំយកបាយមកញ៉ាំខ្លួនឯង។

       
  5. vichara

    ខែធ្នូ 3, 2009 at 9:52 ព្រឹក

    ភាអ៊ើយ! ពួកហ្នឹងតែចឹងឯង។ បើដើរជាមួយមិនសប្បាយចិត្ត ផ្តាច់ខ្លួន​ចេញទៅ​ស្រេចទៅ​ហើយ។​ មិនបាច់រវល់ច្រើនទេ ពេលគេទៅថាមិនទាន់ឃ្លានទៅចប់ហើយ។​

     
    • សុភា

      ខែធ្នូ 3, 2009 at 2:00 ល្ងាច

      ហេហេ ពួកមាក បាត់មុខយូម្លេះ។

      ណឹងហើយ អាឡូវផ្តាច់ខ្លួនហើយ។ ខ្ញុំទៅញ៉ាំបាយមុនគេវិញ

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: