RSS

រៀនធ្វើអី?

01 ធ្នូ

រៀន ក៏មិនប្រាកដថាចេះ

ចេះ ក៏មិនប្រាកដថាប្រលងជាប់

ប្រលងជាប់លើកនេះ ក៏មិនប្រាកដថាប្រលងចេញជាប់

ប្រលងចេញជាប់ ក៏មិនប្រាកដថាបានការងារធ្វើ

បានការងារធ្វើ ក៏មិនប្រាកដថាមានប្រាក់ខែគ្រប់គ្រាន់

បានប្រាក់ខែគ្រប់គ្រាន់ ក៏មិនប្រាកដថាសល់លុយ

សល់លុយ ក៏មិនប្រាកដថាអាចដណ្តឹងកូនគេបាន (ករណីមនុស្សប្រុស)

ដណ្តឹងកូនគេបាន ក៏មិនប្រាកដថាមានកូន

មានកូន ក៏មិនប្រាកដថាកូននោះជារបស់ខ្លួនឯង (ទៅចឹងទៅ ហិហិហិ)

ចឹងហើយរៀនធ្វើអី?

Note ភ្លេចហើយថាយកមកពីណា

Advertisements
 
13 មតិ

Posted by ​នៅ ខែ​ធ្នូ 1, 2009 in សំណើច

 

13 responses to “រៀនធ្វើអី?

  1. សុភ័ក្ត្រ

    ខែ​ធ្នូ 1, 2009 at 4:44 ល្ងាច

    ស្អែក​អត់​ដឹង​ថា​កូន​ខ្លួន​ឯ​ង​ហើយ!

     
    • Samady KS

      ខែ​ធ្នូ 2, 2009 at 12:40 ព្រឹក

      សម្រាប់​ប្រុស​៖ សម័យ​នេះ​មាន​បច្ចេកវិទ្យា​​ទំនើប​ៗ មាន​ឡាន​មូតូ​ពាស​ពេញ​ក្រុង ចុះ​បើ​ប្រុស​ៗ​ខំ​ប្រឹង​រៀន​អស់ តើ​មាន​អ្នក​ណា​ជា​អ្នក ប៉ះ​កង់​?

      សម្រាប់​​ស្រី​ៗ​វិញ៖ ស្រុក​ខ្មែរ​ ម្នាក់​ៗ​ញាំ​ហាំ​បើ​ហ្គើ សាន់​វិច, ភីហ្សារ…. ដូច​នេះ​បើ​ស្រី​នាំ​គ្នា​ខំ​រៀន​អស់​ហើយ​តើ​មាន​អ្នក​ណា​ជា​អ្នក​រែក​ នំ​បញ្ចុក​?

       
    • បណ្ឌិត

      ខែ​ធ្នូ 2, 2009 at 1:15 ល្ងាច

      ត្រូវហើយក្រភាក់ ណាធើហ្នឹងដឹង ហេហេហេហ…. ល្បស់ខ្លួនឯងអត់ដឹងទៀត អាណាដឹងវ៉ី?

       
  2. ទន្សាយតូច

    ខែ​ធ្នូ 1, 2009 at 5:03 ល្ងាច

    បើស្រីវិញៈ
    បានប្រាក់ខែក៏មិនប្រាកដថាមានគេចូលដណ្តឹង
    មានគេចូលដណ្តឹងក៏មិនប្រាកដថា…
    អត់ដឹងថាម៉េចទៀតទេជួយតែងបន្តផង!

     
    • បណ្ឌិត

      ខែ​ធ្នូ 2, 2009 at 1:14 ល្ងាច

      ទុកខ្ញុំបន្ថែម៖ មានគេចូលដណ្តឹងហើយក៍មិនប្រាកដថាបានការត្រឹមត្រូវ បានការត្រឹមត្រូវហើយមិនប្រាកដថានៅមួយជាមួយគ្នាអត់លែងង៉ៃក្រោយ លែងហើយមិនប្រាកដថាមានអ្នកចង់ការជាមួយខ្លួនម្តងទៀត…. ហស់ណាគេចង់តទៀត?

       
  3. សាយ័ន្ត

    ខែ​ធ្នូ 1, 2009 at 5:55 ល្ងាច

    មានប្រាក់ខែគ្រប់គ្រាន់ ក៏មិនបានប្រាកដថាចេះតែងខ្លួន(ករណីមនុស្សស្រី)
    ចេះតែងខ្លួន ក៏មិនប្រាកដថាមានគេស្រលាញ់
    មានគេស្រលាញ់ ក៏មិនប្រាកដថាបានរៀបការ
    បានរៀបការ ក៏មិនប្រាកដថារស់នៅបានសុខ
    រស់នៅបានសុខ ក៏មិនប្រាកដថាប្តីមិនទៅរកថ្មី
    ប្តីទៅរកថ្មី ទៅដែរ! ហេហេ 😆
    SaYoN

     
  4. kooms

    ខែ​ធ្នូ 2, 2009 at 3:46 ព្រឹក

    ហាហា​អត់​ដឹង​និយាយ​ អំពី​អ្វី​ផង​ខ្ញុំ!

     
  5. ក្មេងតូច

    ខែ​ធ្នូ 2, 2009 at 6:41 ព្រឹក

    គេថារៀនដើម្បីអនាគតល្អ
    ពេលមានអនាគតល្អហើយ មានគ្រួសារ
    ពេលមានគ្រួសារហើយ មានកូន
    ពេលមានកូនហើយ ត្រូវមើលកូន
    ពេលមើលកូន​ហើយ រៀបចំបាយ
    ពេលរៀបចំបាយហើយ អង្គុយបក់រុយ ព្រោះប្តីដើរចោលផ្ទះ ^_^

     
  6. Khuon Ratana

    ខែ​ធ្នូ 2, 2009 at 8:18 ល្ងាច

    ទាំងអស់ហ្នឹងសុទ្ធតែមិនប្រាកដ អញ្ចឹងប្រាកដជាមានប្រាកដខ្លះហើយ

     
  7. ចាន់ផល

    ខែ​ធ្នូ 3, 2009 at 4:59 ព្រឹក

    រៀនឱ្យពូកែ បានការងារល្អធ្វើ បានផ្ទះធំនៅ ឱ្យកូនទៅរៀនសាលាល្អ កូនបានការងារល្អចិញ្ចឹមយើងវិញ ហើយយើងក៏បានដើរវិស្សមកាលកំសាន្តតាមឆ្នេរសមុទ្រ… អ៊ីចឹងមិនបាច់រៀនឱ្យហត់ទេ ដើរលេងឥឡូវនេះតែម្ដងទៅ! ហេហេ…

     
  8. បងតូច

    ខែ​ធ្នូ 4, 2009 at 12:29 ព្រឹក

    គេថាចេះពីរៀន មានពីរក
    តែ តាមពិត ចេះពីមាន រកដើម្បីរៀន
    អ្នកមាន គេមានលុយ ….កូនគេទៅរៀនដល់់យូអេស យើរ៉ុប…
    ឯអ្នកក្រ ប្រឹងរកយ៉ាងត្រដរ ដើម្បីអោយកូនបានទៅរៀន..រកមិនបានគ្រប់់
    ឈប់់!

     
  9. kagnaem

    ខែ​ធ្នូ 19, 2009 at 8:01 ព្រឹក

    ខ្ញុំសូមបន្ត្ថពីឃ្លារបស់សុភាខាងលើព្រោះឃើញអ្នកតឃ្លាសុទ្ធតែប្រុសៗ៖
    (សំរាប់ប្រុសៗ)​ 🙂
    សល់លុយមិនច្បាស់ថារកបានស្រីស្អាតឆ្លាតមានអត់
    រកបានស្រីស្អាតឆ្លាតហើយមានមិនច្បាស់ថាគេព្រមស្រលាញ់វិញឬអត់
    គេព្រមស្រលាញ់មិនច្បាស់ថាម៉ែឳគេលើកអោយអត់
    ម៉ែឳគេការអោយហើយមិនច្បាស់ថាមានកូនឬអត់
    មានកូនហើយមិនច្បាស់ថាប្រពន្ធនៅស្អាតអត់
    ប្រពន្ធនៅស្អាតមិនច្បាស់ថាខ្លួនអត់លួចមានស្រីក្រៅអត់
    លួចមានស្រីមិនច្បាស់ថាលាក់ប្រពន្ធជិតអត់
    លាក់ប្រពន្ធជិតមិនច្បាស់ថាស្រីតាមមកដល់ផ្ទះអត់
    ស្រីតាមមកដល់ផ្ទះ​មិនដឹងថាប្រពន្ធសុំលែងអត់
    ប្រពន្ធលែងមិនច្បាស់ថាឆាប់រកបានថ្មីអត់​

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: