RSS

ធុញណាស់វើយ

18 ធ្នូ

ម៉ាថ្ងៃៗ ធ្វើការ ធ្វើការ ញ៉ាំបាយ ញ៉ាំបាយ គេង ហើយក៏វិលមកធ្វើការវិញទៀត។ យូៗទៅ ធុញដល់ហើយ

Advertisements
 
40 មតិ

Posted by ​នៅ ខែធ្នូ 18, 2009 in ផ្ទាល់ខ្លួន

 

40 responses to “ធុញណាស់វើយ

  1. សុភា

    ខែធ្នូ 18, 2009 at 7:23 ល្ងាច

    ស្អែកជាថ្ងៃសំរាក គ្មានអីធ្វើទេ ក្រៅតែពីដើរផ្សារ បំបាត់អផ្សុកតែប៉ុណ្ណោះ។

     
  2. សុភ័ក្ត្រ

    ខែធ្នូ 18, 2009 at 7:35 ល្ងាច

    កុំញ៉ាំបាយទៅបាត់ធុញហើយ

     
    • សុភា

      ខែធ្នូ 19, 2009 at 12:38 ល្ងាច

      ចាំទុកអោយសុភ័ភ្ត្រឯងសាកមុនសិនចុះ 😀

       
  3. ហុក

    ខែធ្នូ 19, 2009 at 2:26 ព្រឹក

    កុំធុញអី ព្រោះនេះហើយជាវត្តនៃការចិញ្ចឹមជីវិតរាល់ថ្ងៃណា បើសុភាឯងធុញខ្លះ រកអីប្លែកៗ​ធ្វើទៅ ដូចជា ច្រៀងលេងម្នាក់ឯងក្នុងផ្ទះឱ្យខ្លាំងៗ, ទៅហាត់កីឡាឱ្យបែបញើស ជាដើម។ មិនទាន់អស់នៅឡើយទេ សុភាឯងអាចរកនឹងអ្វីផ្សេងទៀតដែលសុភាឯងមិនភ្លាប់ធ្វើ សុំតែ​ម្យ៉ាងទេគឺកុំធ្វើអីផ្តេសផ្តាស់។ បំណងល្អពីមិត្តចាស់។

     
    • សុភា

      ខែធ្នូ 19, 2009 at 12:39 ល្ងាច

      ហេហេ ហុក ខ្ញុំមិនទាន់ដល់ធ្នាក់គិតអីផ្តេសផ្តាស់ទេ

       
  4. ចាន់ផល

    ខែធ្នូ 19, 2009 at 6:49 ព្រឹក

    ខ្ញុំគ្មានយោបល់ទេ ព្រោះរាល់ថ្ងៃហ្នឹង ក៏ធុញដូចគ្នាដែរ។

     
    • សុភា

      ខែធ្នូ 19, 2009 at 12:39 ល្ងាច

      នៅស្រុកខ្មែរហើយ មេចក៏ធុញទៀត។ ខ្ញុំបើនៅខ្មែរវិញ មិនដឹងជាសប្បាយយ៉ាងណាទេ

       
  5. kagnaem

    ខែធ្នូ 19, 2009 at 7:35 ព្រឹក

    ដើម្បីបំបាត់រោគធុញនេះ​គេមានវិធីប្រើច្រើនណាស់ដូចជា៖​
    បោកខោអាវអុតខោអាវ​
    លាងបង្គន់
    សំអាតទូរទឹកកក
    ឆែកអិនធើណិត
    សរសេរអត្ថបទ
    លែងហ្គេមក្នុងកុំព្យូទ័រ
    បើកមើលរូបភាពចាស់ៗ
    ស្តាប់ចំរៀង
    មើលទូរទស្សន៍
    អង្គុយញ​ញឹមថតរូបម្នាក់ឯងឬជាមួយអ្នកណាក៏បាន
    លាងកង់ឬម៉ូតូឬឡាន
    ជូតស្បែកជើង
    បើមានសត្វចិញ្ចឹមឬមានកូនក្មេងនៅក្បែរ​ប្រលែងជាមួយពួកវាឬញោះវាអោយខឹង
    ធ្វើអ្វីមួយដែលមានប្រយោជន៍សំរាប់ខ្លួនឬអ្នកនៅក្បែរខ្លួន​។ល។

    មានច្រើនទៀតរៀបរាប់មិនអស់ទេ។

     
    • សុភា

      ខែធ្នូ 19, 2009 at 12:41 ល្ងាច

      គិតទៅ សុតតែរបស់ដែលខ្ញុំខ្ជឹល។ ខ្ញុំកំពុងតែនឹកថា តើមានអីដែលខ្ញុំចូលចិត្តធ្វើ នឹងយកមកធ្វើកែអផ្សុក។ តែថាសូម្បីតែ ហ្គេមដែលខ្ញុំធ្លាប់លេង អត់គេង អាឡូវក៏ខ្ជឹលលេងវាទៀត។

       
      • វុឌ្ឍី វុឌ្ឍ

        ខែធ្នូ 19, 2009 at 5:58 ល្ងាច

        ធ្វើម្ហូបឆ្ងាញ់ៗដាក់អួតអ្នកប្លកទៅ ក្រែងចូលចិត្តធ្វើម្ហូបនោះអី ប្រហែលជារំសាយធុញ

         
    • វឌ្ឍនា

      ខែធ្នូ 21, 2009 at 11:34 ព្រឹក

      ថែមពីលើបងកញ្ញាបន្តិចសិន….

      ហាត់ប្រាណ ថែររាង
      អប់សក់
      បិតផ្លែឈើលើមុខថែសម្រស់…

       
      • វុឌ្ឍី វុឌ្ឍ

        ខែធ្នូ 21, 2009 at 11:53 ព្រឹក

        ហាហា ថ្ងៃមុនលឺប្រាប់ខ្ញុំថាធ្វើចឹង

         
        • សុភា

          ខែធ្នូ 21, 2009 at 12:02 ល្ងាច

          ហិហិហិ រឿងអប់សក់នោះគេអប់ជាប្រចាំហើយ បើមិនអញ្ចឹងទេ ច្បាស់ជាបះសក់ច្រាងដូចឫសអាស្សីឡូវណឹង។

          តែរឿងបិទផ្លែឈើរលើមុខនោះ ដូចខ្ជឹលដែរណឹង។

          ងៃមុនបានយោបលពី (បង)កញ្ញាមក ខ្ញុំក៏ទៅផ្ទះបោសផ្ទះឡើងស្អាត ខុសធម្មតាទៅហើយ ហិហិ។ តាមធម្មតាវាគគ្រិច។

          ហេកូនថ្លែន មេចហៅកញ្ញាបងចឹង? ខ្ញុំចង់ហៅបងតាមដែរដល់តែចឹងទៅ

           
  6. ទន្សាយតូច

    ខែធ្នូ 19, 2009 at 2:45 ល្ងាច

    សង្ស័យអផ្សុកចង់រៀបការទេដឹង!

     
    • វុឌ្ឍី វុឌ្ឍ

      ខែធ្នូ 19, 2009 at 4:03 ល្ងាច

      នឹងហើយ ទន្សាយតូចនិយាយដូចដឹងម៉េច ហាហាហាហា

       
  7. Khuon Ratana

    ខែធ្នូ 19, 2009 at 4:36 ល្ងាច

    ធុញចឹង បបួលគ្នាផឹកលេងទៅ បាត់ធុញហើយ ហិហិហិហិ

     
    • ទន្សាយតូច

      ខែធ្នូ 19, 2009 at 4:44 ល្ងាច

      បងរតនានេះលឺតែផឹករហូត…ប្រយ័ត្នរកគ្រឿងក្នុងលែងឃើញ 😀

       
      • Khuon Ratana

        ខែធ្នូ 19, 2009 at 10:46 ល្ងាច

        បើរកគ្រឿងក្នុងលែងឃើញចឹង កាន់តែស្រួលទៅទៀត នឹងអាចផឹកបានកាន់តែច្រើន ព្រោះវាមិនប៉ះពោះវៀនពោះតាំង ហេហេហេ:D

         
  8. អ្នកដំនើរ

    ខែធ្នូ 19, 2009 at 9:18 ល្ងាច

    អត់សង្សារហ្នឹងបានជាធុញ បើមានជិតដល់នូអែលចឹងប្រាកដជាមិននិយាយចឹងទេ រកមួយទៅគ្រាន់កែអផ្សុកនិងរំលែកពេលវេលាគ្នាទៅវិញទៅមក បំណងល្អពីសាលាក្រុងភ្នំពេញ។ ខ្ញុំក៏ធុញណាស់ដែរ ដើរមើលតែប្លុកគេទេរាល់ថ្ងៃ ។

     
  9. posoky

    ខែធ្នូ 19, 2009 at 11:05 ល្ងាច

    ដាក់ម៉ាបទទៅ ពូជអូ

     
  10. RHIZ

    ខែធ្នូ 20, 2009 at 3:20 ព្រឹក

    រកសង្សារមួយទៅបាត់អផ្សុកហើយ!

     
  11. សុភា

    ខែធ្នូ 20, 2009 at 1:23 ល្ងាច

    យោបលល្អៗដល់ហើយ អ្នកភូមិយើង ហិហិហិ

     
  12. van_khea

    ខែធ្នូ 20, 2009 at 3:29 ល្ងាច

    អូយចេះនាំគ្នាធុញនឹងជីវិតទៅកើត។

     
  13. បងតូច

    ខែធ្នូ 21, 2009 at 1:12 ព្រឹក

    កើតចាស់់ឈឺស្លាប់់..នេះជាទុក្ខធំៗ..អផ្សុកក៏នៅក្នុងហ្នុងដែរ..
    អ្នកណាមិនចេះអផ្សុកក្នុងមួយជីវិត?ខុសគ្នាត្រង់់ថាអ្នកខ្លះរវល់់ការងារច្រើនទៅ
    ក៏ភ្លេចការអផ្សុករបស់់ខ្លួនមួយគ្រាធំទៅ..អ្នកខ្លះដើរលេងកំសាន្តក៏អញ្ចឹងដែរ..នេះដូចជាការបន្លប់់
    ភាពដដែលៗនៃជីវិតចឹងឯង!!!
    តាមពិតជីវិតគឺទុក្ខសោះ…អញ្ចឹងបានជាព្រះពុទ្ធព្រះអង្គមិនចង់់កើតមកទៀតទេ..
    ជីវិតជាមនុស្សលោកគឺអញ្ចឹង..!ពាក្យថា សុខ និង សប្បាយគ្រាន់់តែជាការកំបាំងការពិត
    តែមួយគ្រាប៉ុណ្ណោះ!!ការពិតគឺទុក្ខ!

     
  14. kooms

    ខែធ្នូ 21, 2009 at 3:19 ព្រឹក

    ពេល​ណា​​ឈប់​ ធ្វើការ ឈប់ញ្ញាំ ឈប់គេង ពេល​នោះក៏ឈប់ធុញ​ដែរ

     
  15. កុមារទេពចម្បាំង

    ខែធ្នូ 21, 2009 at 3:22 ព្រឹក

    ម៉ាថ្ងៃៗ ធ្វើការ ធ្វើការ ញ៉ាំបាយ ញ៉ាំបាយ គេង ហើយក៏វិលមកធ្វើការវិញទៀត។ យូៗទៅ ធុញដល់ហើយ។
    នេះជាសំដីអ្នកដែលធុញតែងតែនិយាយ តាមពិត ជារោគម្យ៉ាងដែលធុញនឹងជីវិត ដែលគេហៅថា ស្រ្តេះនោះអី។
    សូមគិតឲ្យបានស៊ីជំរៅបន្តិចទៅមើល គ្រាន់តែធ្វើការ មកផ្ទះញ៉ាំ គេង នេះជាទម្លាប់ធម្មតា សំរាប់អ្នកសាមញ្ញទេតើ មិនអ្វីធុញទៅ។ មិនមែនអ្នកប្រាជ្ញ ស្រាវជ្រាវ មិនដេកទាំងថ្ងៃទាំងយប់ឯណា ។

    តើយោបល់ខ្ញុំប៉ុនហ្នឹងមានខុសត្រង់ណាទេ? សូមជួយកែផងបើខ្ញុំនិយាយខុស។

     
  16. រចនា

    ខែធ្នូ 21, 2009 at 5:43 ព្រឹក

    ខ្ញុំ​ក៏​ធុញ​ដូច​គ្នា… (>.<)

     
    • សុភា

      ខែធ្នូ 25, 2009 at 6:59 ល្ងាច

      កម្របានរចនាមកលេងផ្ទះខ្ញុំ មកហើយ ដាក់វាចារត់ចូលទៅក្នុងវាចាអត់បានការទៀត។ មិនដឹងអាមេចវាដែរ 😀

       
    • रयना

      ខែធ្នូ 26, 2009 at 3:03 ព្រឹក

      ចូល​មក​រាល់​ដង​ហ្នឹង​តែ​អត់​មាត់​ហើយ​ក៏​ចេញ​ទៅ​វិញ​បាត់​ទៅ! ^^

       
  17. គឹមស៊ា

    ខែធ្នូ 21, 2009 at 5:43 ព្រឹក

    ហេតុអ្វី ជីវិតរបស់អ្នក ក៏ដូចខ្មុំម្លេច!

     
  18. ហុក

    ខែធ្នូ 21, 2009 at 7:02 ព្រឹក

    សុំតែម្យ៉ាងទេ គឺកុំធុញទ្រាន់នឹងការដកដង្ហើមទៅបានហើយ ប្រយ័ត្ន……

     
  19. peehs07

    ខែធ្នូ 21, 2009 at 8:23 ព្រឹក

    ដើម្បីកុំអោយអប់សុខ សូមសាកល្បង ដាក់កំណត់ តារាងពេលវេលា ឬកាលវិភាគ របស់ខ្លួន អោយបាន ច្បាស់លាស់ ក្នុងថ្ងៃនិមួយៗ មួយទៀតត្រូវគិត អំពីអតីតកាល តើបានធ្វើអ្វីខ្លះ ? បច្ចុប្បន្នកាល តើកំពុងធ្វើអ្វីខ្លះ ? អានាគតកាល តើនិងត្រូវធ្វើអ្វីខ្លះ ? យើងត្រូវមានកំណត់ ហេតុរបស់យើង អោយបានច្បាស់លាស់ រឿងការងារពិតជាមិនខ្វះ ដើម្បីកំដរអារម្មណ៍ របស់យើង កុំអោយអប់សុខ…។ល។

    គួរពុំគួរសូមអភ័យទោស !

     
  20. វឌ្ឍនា

    ខែធ្នូ 21, 2009 at 11:36 ព្រឹក

    មិនដឹងជាស្អីទេ ម្នាក់ៗលឺតែធុញៗៗៗៗៗៗៗៗៗៗៗៗ
    ខ្ញុំវិញរកតែពេរទំនេរចាក់ស្រោមជើងបង្ហើយមិនបានផង…..

     
    • វុឌ្ឍី វុឌ្ឍ

      ខែធ្នូ 21, 2009 at 11:54 ព្រឹក

      ចុះបើធុញ ហាហាហា

       
  21. សុភា

    ខែធ្នូ 21, 2009 at 12:03 ល្ងាច

    តាមពិតទៅ ខ្ញុំក៏មានការងាច្រើនដែរ តែថាធុញណឹង មកតែពីខ្ជឹលណឹងហើយ។ ដល់តែខ្ជឹលហើយ អីក៏មិនចង់ធ្វើ។ គេងឡើងចង់ឈឺទៅវិញ។

     
  22. វឌ្ឍនា

    ខែធ្នូ 21, 2009 at 1:14 ល្ងាច

    ទំនងដូចបង កញ្ញា គាត់បងហ្នឹងឯងបានហៅចឹងទៅ… ហេហេហេ

     
    • សុភា

      ខែធ្នូ 21, 2009 at 3:11 ល្ងាច

      ចាំទៅមើលប្រវត្តិរូបគាត់សិនចឹង។ ខ្ញុំហៅតែស្មើរៗណឹងយូហើយ

       
  23. រដ្ឋ

    ខែធ្នូ 26, 2009 at 3:47 ព្រឹក

    ម៉ោ​ពី​ដដែល​ៗ​បាន​ធុញ​ចឹង… សុភា​គួរ​កុំ​ប្រើ​ពាក្យ​ធុញ​អី បើ​ម្ង៉ៃ​ៗ​គិត​តែ​ពី​ធុញ​នោះ វា​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​អត់​អំពើ​ហ្នឹង​អែង ។ គ្រាន់​តែ​ទៅ​ធើ​ការ ញ៉ាំបាយ​មាន​អី​ធុញ!!! កុំ​អាល​ចុះ​ចាញ់​អា​ជីវិត​ប៉ុណ្ណឹង​នោះ យ៉ូ​យ៉ូ!!

     
  24. kheavan

    ខែធ្នូ 26, 2009 at 6:41 ព្រឹក

    រីករាយថ្ងៃបុណ្យណូអែល 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: