RSS

ទៅបែលហ្សីកលើកនេះ

19 Jan

សំណាងហើយ ទៅលើកនេះបានដើរលេង មេឃបើកថ្ងៃមិនភ្លៀងសស្រិចដូចទៅលើកមុន។ នេះរូបថតខ្លះ គ្រាន់ចែកគ្នាមើល

ស្រួលដែរតើ ស្រុកនេះគេចង់ទៅណា គេរកផ្លួវតាមអីធឺណេត។ វាប្រាប់ខ្ទេច ត្រង់ណាមានរ៉ាដា ត្រង់ណាត្រូវបង់ពន្ធផ្លូវអី

ចូលទៅប៊្រយសែល (ប៊្រុចសែល អានតាមបារាំង)។ ឃើញថាទីក្រុងណឹងសំបួរដើមឈើរណាស់ គឺព្រៃឈើជុំវិញតែម្តង

តាមផ្លូវទេលយប់ ឃើញថាលើកនេះមិនសួវស្ទះចរាចរណ៏។ ទៅលើកមុន ស្ទះផ្លូវរហូត មិនខុសពីអំពេញក្រុងយើងទេ (តែប្រហែលជាគ្រាន់បើជាងច្រើនឆ្ងាយណាស់)

សំណង់នេះមានកំហុសមួយ ដែលធ្វើអោយវិស្វករ (ខ្ញុំមិនច្បាស់ថាតើអ្នកសាងសង់រឺអ្នកគួសប្លង់) លោតសំលាប់ខ្លួនពីកំពូលមក។ សាករកមើលកំហុសទៅមើល។ បើរកមិនឃើញ សូមមើលរូបខាងក្រោម

សំណង់អាគារខ្លះនៅ Grand Place, Bruxelles

ឃើញគេតាំងនៅមុខហាងគេ លួចថតមក

កូននេះធ្វើអោយគេទាំងពួងខ្មាស់គេហ្មង 😀

 

14 responses to “ទៅបែលហ្សីកលើកនេះ

  1. សុភ័ក្ត្រ

    ខែមករា 19, 2010 at 1:59 ល្ងាច

    ឡូយ​ណាស់​ហ៎ា​កូន​គេ ច្រណែន​ដល់​ហើយ!

     
    • សុភា

      ខែមករា 19, 2010 at 7:48 ល្ងាច

      ចុះអ្នកខ្លះបានទៅដើរលេងមិនដែលដាច់សោះដែរណឹងណា ទៅម្តងម៉ាទិត្យអីណោះ 😛

       
      • សុភ័ក្ត្រ

        ខែមករា 20, 2010 at 10:17 ព្រឹក

        ទៅ​បាន​ប្រទេស​កៀក​ៗ​នឹង​ឯង មាន​ដែល​បាន​ទៅ​អារ៉ុប អា​រាំង​អី​នឹង​គេ​ទេ 😦

         
        • វុឌ្ឍី វុឌ្ឍ

          ខែមករា 20, 2010 at 5:56 ល្ងាច

          ចាំលើកក្រោយទៅហៃទី ហាហា

           
  2. វិចិត្រ

    ខែមករា 19, 2010 at 3:59 ល្ងាច

    ខ្ញុំ​ធ្លាប់នៅ​ប៊្រុចស៊ែល​ដល់​ទៅ​ពីរ​ឆ្នាំ មិន​ដែល​ចាប់​អារម្មណ៍​រឿង​architect សំលាប់​ខ្លួន​រឿង​សំនង់នេះ​បន្តិច 😀

    ហើយ ឡូយ​ម្ល៉េះ ជិះឡាន​ទៅ​លេង​ប៊្រុចស៊ែលខ្លួនឯង​

     
    • សុភា

      ខែមករា 19, 2010 at 7:47 ល្ងាច

      ជិះទៅខ្លួនឯង តែទៅជាមួយគេដែរតើ។ តាមពិតទៅគេនាំគ្នាទៅប្រជុំណឹង។ រឿងដឹងនោះ ខ្ញុំដឹងដោយសារតែទៅជាមួយអ្នកបែលហ្សីកណឹង​។

       
  3. វុឌ្ឍី វុឌ្ឍ

    ខែមករា 19, 2010 at 8:51 ល្ងាច

    ឡូយណាស់ណ ហើយមើលអត់មានដឹងថាខុសកន្លែងណាទេ ជួយប្រាប់ផង

     
    • សុភា

      ខែមករា 20, 2010 at 8:15 ល្ងាច

      មើលទ្វាទៅមើល គេសង់ខិតមកខាងឆ្វេងហួសប្រហែលម៉ាតឹក

       
  4. phuylai

    ខែមករា 21, 2010 at 1:59 ល្ងាច

    ថ្ងៃណាទេបានដូចគេ បានតែអង្គុយលក់ចាប់ហួយកន្តុករ៉ុកនឹង!!

     
  5. សាយ័ន្ត

    ខែមករា 21, 2010 at 7:51 ល្ងាច

    ចង់ទៅលេងដែរដល់ហើយ! ថ្ងៃណាបានទៅលេង នឹងគេទេ​ខ្ញុំ ! ម៉ោះយាយឡៃ អោយនុំប៉័ងមួយសិនមក ! 😆

     
  6. ភារម្យ

    ខែមករា 22, 2010 at 6:54 ព្រឹក

    រូបសំណាក់កូនតូចកាន់អីហ្នឹង!!! អត់ខ្មាស់ម្ចាស់ប្លក!!! 😆

     
    • វុឌ្ឍី វុឌ្ឍ

      ខែមករា 22, 2010 at 11:18 ព្រឹក

      ខ្មាសអី គិតតែអ្នកប្លកមើលផស់វាអត់ចេះខ្មាស ហាហាហា

       
      • សុភា

        ខែមករា 22, 2010 at 11:30 ព្រឹក

        ហាហា។ អារូបណឹងគេដាក់តាំងលក់គ្រប់កន្លែង មានតាំងធ្វើជាប្រដាប់បើកស្រាទៀតផង ហិហិហិ។ ហើយនៅកន្លែងរូបសំណាកវិញ ឃើញតែគេដណ្តើមគ្នាឈរថត 😀

         
  7. គំនិត

    ខែមករា 25, 2010 at 4:45 ព្រឹក

    គួរអោយច្រណែនដល់ហើយ…សម្រាប់ខ្ញុំតែយល់សប្តិមិនដែលផង។មើលទៅ ប្រហែលជាទៅមិនឆ្ងាយពីក្តាម ខ្យង ស្រុកស្រែចំការទេ។ សុំសួរមួយ ទៅដើរលេង ឬទៅធ្វើការ?

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: