RSS

Monthly Archives: ខែ​កុម្ភៈ 2010

សាក់ឡូ លេងសៀក

 
1 មតិ

Posted by ​នៅ ខែ​កុម្ភៈ 28, 2010 in សាក់ឡូ, សំណើច

 

សាក់ឡូហាត់ទាហ៊ាន

 
1 មតិ

Posted by ​នៅ ខែ​កុម្ភៈ 28, 2010 in សាក់ឡូ, សំណើច

 

សំនួនពាក្យបារាំង : ធ្វើអ្វីហើយតែអត់ប្រយោជន៏

បើខ្ញុំសរសេមិនត្រឹមត្រូវ រឺមានកំហុសត្រង់ណា សួមមេត្តាប្រាប់ផង។ ព្រោះខ្ញុំមិនមែនអ្នកជំនាញផ្នែកភាសាអ្វីនោះទេ

ថ្ងៃនេះយើងរៀនសំនួបពាក្យបារាំងម្តង។ ខ្ញុំមិនមែនជាអ្នកចេះបារាំងអីមុតមាំនោះទេ តែគ្រាន់តែចង់សរសេរទុកនូវសំនួនពាក្យថ្មីដែលខ្ញុំបានជួប បានរៀន បានសួរគេ។ ថ្ងៃនេះយើងរៀនពីសំនួនពាក្យមួយដែលចង់និយាយថា ធ្វើអ្វិមួយហើយតែមិនមានប្រយោជន៏។

Pour rien : សំនួនពាក្យដែលប្រើជាទូទៅ។ rien គឺមានន័យថាអត់មានអីទាំងអស់។

– Pour des prunes

Prune គឺជាផ្លែឈឺម្យ៉ាង​។ សំនួនពាក្យនេះ មិនសូវឃើញមានប្រើទេសំរាប់ការរស់នៅប្រចាំថ្ងៃទេ។

– pisser dans un violon,  រឺក៏អាចនិយាយបានដែរថា souffler (រឺ siffler) dans un violon : ដែលមានន័យថា នោម រឺ ក៏ផ្លុំកញ្ចែដាក់ទៅក្នុងវីយូឡុង ដែលធម្មតា វីយូឡុងគឺគេប្រើសំរាប់កូដ។ ដូច្នេះសំលេងអ្វីដែលចូលទៅ វានឹងមិនចេញមកវិញទេ គឺដូចជាធ្វើអ្វីដែលគ្នានប្រយោជន៏។ អាចឃើញប្រើជាទូទៅ តែជាពាក្យមិនគួរសម។

Exemple:

ខ្ញុំមើលមេរៀនពេញមួយយប់ តែក្រោយមកការប្រលងត្រូវបានលុបចោល។ ពិតជាអត់ប្រយោជន៏មែន!!!

Hier, j’ai fait la révision toute la nuit, mais finalement l’examen est annulé. C’est pour les prunes (ou souffler dans un violon)


 
2 មតិ

Posted by ​នៅ ខែ​កុម្ភៈ 26, 2010 in ភាសារបារាំង, Expression

 

រូបថតកាលពីប្រហែល ៦ ទៅ ៨ ឆ្នាំមុន

នេះជារូបថតកំឡុងឆ្នាំ 2002 ទៅ 2004 រឺ 2004។ កាលនោះខ្ញុំកំពុងតែរៀនថ្នាក់អ្នកជំនាញបញ្ចេកទេស (Diplôme universitaire de technologie) នៅសាលាតិណូ។ សម័យណឹង កាម៉េរាមិនសសំបូរបែបដូចសម័យនេះទេ ដូច្នេះខ្ញុំមិនសូវជាមានរូបថតផង។ ទើបតែថ្ងៃនេះ ឃើញមិត្តភ័ក្តខ្ញុំ (ស្រីល័ក្ខ) គេដាក់នៅលើ Fracebook ក៏លួចមកវឹប មិនបានសុំគេផង 😀 ។

មើលរកខ្ញុំឃើញអត់!!!

ចុងឆ្នាំ ២០០៤ ពួកខ្ញុំបានរៀបចំគំរោងទៅលេងនៅកំពង់សោម ព្រោះជាឆ្នាំចុងក្រោយនៅសាលាតិចណូ។ ចែដន្យអាក្រក់ក៏មាន Tsunami។ កម្មវិធីនៅកំពុងសោមក៏បានរំសាយ។ ដូច្នេះពួកយើង ក៏រៀបចាំកម្មវិធី ជបលៀងដាច់យប់វិញម្តង។ កាលនោះ យើងសន្យាគ្នាថាមិនគេងទេ។ ហើយកាសន្យាក៏ត្រូវបានគោរពខ្លះ និងមិនគោរពខ្លះ ដោយអ្នកខ្លះរត់ទៅគេង ហើយមួយចំនួនក៏អង្គុយមើលមេឃ មើលផ្កាយជជែកគ្នាទល់ភ្លឺ។

ទៅកំពុងសោមប្រហែលជាឆ្នាំ ២០០២ រឺ ២០០៣។ កាលនោះ ពួកយើងរៀនឆ្នាំទី២នៅតិចណូ។ នេះជាកម្មវិធីសិទ្ធនារី រៀបចំដោយសមាគមន៏និសិត្សនៅសាលាតិចណូ ដែលជាទូទៅ ធ្វើរាល់ឆ្នាំ។

ថតនៅមុខសាលាតិចណូជាប្រហែលជា ២០០២ រឺ ២០០៣មួយអ្នកគ្រូ Patricia។ គាត់ចិត្តល្អ ហើយចេះនិយាយខ្មែរនិងសរសេរខ្មែរ បានច្រើនទៀតផង។

 
 

ចូលរួមឡប់ជាមួយនឹងអាប (Arbre/Tree) …

សំរាប់អ្នករៀនផ្នែកព័ត៑មានវិទ្យា ជាពិសេសអ្នកដែលធ្លាប់បានឆ្លងកាត់ភាសា C គ្រាន់តែលឺថា Pointer រឺ Tree ប្រាកដជានឹកឃើញអនុស្សាវរីយ៏ជាច្រើន ហើយប្រាដកជានឹកឃើញពាក្យ “segmentation fault” or “error access violation sur le mémore” រឺក៏ហៅម្យ៉ាងទៀតថា Pointer វង្វេងចូលផ្ទះស្រីស្អាត ដែលមានន័យថា Pointer រកអាស័យដ្ឋានវាមិនឃើញ។ កាលពីមុនខ្ញុំ ខ្ញុំចូលចិត្តណាស់ Pointer, Tree (បារាំងហៅថា Arbre (អាប) 😀 ) និង recursive function ព្រោះថាសរសេរខ្លីមានន័យវែង។ តែខ្ញុំខានប្រើប្រាស់វាប្រហែលជាជិត ៣ ឆ្នាំហើយ។ ទើបពីរថ្ងៃនេះ ខ្ញុំត្រូវការប្រើវា គឺបង្កើត Arbre n aire (រឺក៏ថាដើមឈើដែលមានមែក n ) ដើម្បីសរសេរពាក្យទាំងអស់នៅក្នុងវចនានុក្រមមួយជាលក្ខណះ Arbre នេះ សំរាប់ងាយស្រួលរកពាក្យឡើងវិញ។ បើទោះបីជា ទីបំផុត អ្វីៗបានរួចរាល់ក៏ដោយ តែខ្ញុំស្ទើរតែឡប់ទៅហើយ 😀 ។

បំណងល្អពីម្ចាស់ទំព័រ សំរាប់អ្នកកំពុងរៀនភាសា C នៅពេលសរសេរកម្មវិធីជាមួយ Pointer សួមប្រយត្នអោយមែនទៀត ពោលគឺធ្វេសប្រហែសបន្តិចបន្តួច អាចធ្វើអោយអ្នកឡប់រាប់ម៉ោង រឺ រាប់ថ្ងៃ។ រាល់ពេលបង្កើត Pointer (Malloc) សួមសរសេបន្ថែមមួយជួរទៀតអោយហើយតែម្តងទៅ គេ free ដើម្បីជាសវាងការអស់ Memory (Mémore) តែសួមសរសេអោយត្រូវកន្លែងផង។

សាកល្បងរកកំហុស Code ខាងក្រោយ

int *intList = (int*) malloc (10 * sizeof (int));
int *newInt = intList;

for(int i=0; i<=10;i++){
intList[i] = i;
}
free(intList);
int sum=0;
for(int i=0; i<10;i++){
sum = sum + newInt[i];
}


 
2 មតិ

Posted by ​នៅ ខែ​កុម្ភៈ 21, 2010 in ព័ត៌មានវិទ្យា, ភាសា C