RSS

នឹក នឹក នឹក ណាស់ ….

02 កុម្ភៈ

ហ៊ឹម ប៉ុន្មានថ្ងៃណឹង នៅលើហ្វេសប៊ុកខ្ញុំបានឃើញមានសិស្សប្អូនរូមសាលា ក៏ដូចជាសិស្សរូមជំនាន់ច្រើន។ អញ្ចឹងហើយ ខ្ញុំចេះតែដើរមើលរូបថតរបស់ពូកគេ ក៏ឃើញមានរូបថតនៅឯសាលាតិចណូ។ មើលហើយធ្វើអោយខ្ញុំនឹកសាលា នឹកឃើញគ្រាសប្បាយ គ្រាកើតទុកមុនប្រលង មុនថ្ងៃគ្រូកំណត់រកការងារ។ នឹកឃើញពេលទាត់សី មុខបន្ទប់គ្រូធ្វើការ ទាត់សីអួតគ្រូមុនថ្ងៃប្រលង។ លេងប៉េងប៉ុងវាសល្ងាច ដល់ថ្នាក់គ្រូចង់រកសិស្ស គាត់ទៅអើតនៅកន្លែងលេងប៉េងប៉ុង ហេហេហេ។ នៅអាហារដ្ឋានសាលា តាំងពីកន្លែងចាស់ ដល់កន្លែងថ្មី។ នឹកពេលញ៉ាំបាយជុំគ្នា ដណ្តើមគ្នាញ៉ាំគ្នាជិតដប់នាក់ បានបាយម្នាក់ម៉ាចាន ម្ហូបម្នាក់ម៉ាចាន។ នឹកពេលខ្លះញ៉ាំមីថ្ងៃសៅរ៏ព្រោះត្រូវមកធ្វើការងារផ្ទះនៅសាលា។ នឹកឃើញពេលញ៉ាំគ្រឿងម្ជួរពេលថ្ងៃត្រង់ ….។ នឹកឃើញពេលល្ងាន នាំគ្នាទៅញ៉ាំអាហារសំរន់នៅអាហារដ្ឋាន រួចមកធ្វើការដល់យប់ ទើបនាំគ្នាទៅញ៉ាំបាយល្ងាចនៅក្បែរៗនោះ ដណ្តើមគ្នាទៀត ……

រូបថតកន្លែងលេងប៉េងប៉ុង ខ្ញុំយករបស់គេមក មិនបានសុំម្ចាស់គេផង។ សង្ឃឹមថាគេអត់ប្រកាន់ទៅចុះ

Advertisements
 

8 responses to “នឹក នឹក នឹក ណាស់ ….

  1. ទន្សាយតូច

    ខែ​កុម្ភៈ 2, 2010 at 2:28 ល្ងាច

    នៅមានបណ្ណាល័យកន្លែងអានសៀវភៅ ខ្ចីសៀវភៅ និងលាក់សៀវភៅ… 😀

     
    • សុភា

      ខែ​កុម្ភៈ 2, 2010 at 2:35 ល្ងាច

      ខ្ញុំវិញនឹកបណ្ណាល័យ កន្លែងគេងមានម៉ាស៊ីនត្រជាក់ ក្រោយពេលរត់លេងប៉េងប៉ុង 😛

       
    • konchab

      ខែ​មេសា 23, 2010 at 3:17 ព្រឹក

      អ្នកសរសេរហ្នឹង ប្រហែលធ្លាប់លាក់សៀវភៅហើយមើលទៅ….

       
  2. សាយ័ន្ត

    ខែ​កុម្ភៈ 2, 2010 at 4:59 ល្ងាច

    ខ្ញុំនឹក អាំងតែចាស់ដែលគេវាយចោល នឹកឃើញពេលគេដេញអោយទៅ នៅក្រោមអាំងតែយួន វេទនាពេលគេ ងូតទឹកមកម្តងៗ ! នឹកឃើញពេលល្ងាចៗ ចាំគយគន់អ្នក នៅជិតអាំងតែថ្មី គេចេញចូល… ហេហេ នឹកបាយកង់ទីនពេលចេញលេង រត់ដណ្តើមតុ គ្នាប្រសាច ….ជាពិសេស ​នឹកឃើញ ថ្ងៃប្រលងចូល គិតលេខលើយន្តហោះ!

     
    • សុភា

      ខែ​កុម្ភៈ 2, 2010 at 7:53 ល្ងាច

      មេចគិតលេខលើយន្តហោះ ហោះទៅវៀតណាមក៏អី? ណឹងហើយ នឹកសព្វនឹកគ្រប់ ហេហេ

       
      • សាយ័ន្ត

        ខែ​កុម្ភៈ 3, 2010 at 3:28 ព្រឹក

        គឺពេលប្រលងហ្នឹង ម៉ោងរូប និងគីមី អត់ចេះ ចៃដន្យអី ឃើញយន្តហោះ ពេលកំពុងគិតមិនឃើញ ងាកមកពីយន្យហោះវិញ គ្រីស មួយ! ហេហេ

         
  3. ហនុមាន

    ខែ​កុម្ភៈ 2, 2010 at 5:15 ល្ងាច

    នឹកដែរ នឹកដល់ស្នេហ៍គ្រាដំបូង អូច្រឡំរ៉េ មិនមែនរ៉េ នឹកដល់អ្នកគរូធ្លាប់ត្បក វាយច្រញុមម្រាមដៃ នឹងរាគដាក់ខោ ! 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: