RSS

រូបថតកាលពីប្រហែល ៦ ទៅ ៨ ឆ្នាំមុន

22 កុម្ភៈ

នេះជារូបថតកំឡុងឆ្នាំ 2002 ទៅ 2004 រឺ 2004។ កាលនោះខ្ញុំកំពុងតែរៀនថ្នាក់អ្នកជំនាញបញ្ចេកទេស (Diplôme universitaire de technologie) នៅសាលាតិណូ។ សម័យណឹង កាម៉េរាមិនសសំបូរបែបដូចសម័យនេះទេ ដូច្នេះខ្ញុំមិនសូវជាមានរូបថតផង។ ទើបតែថ្ងៃនេះ ឃើញមិត្តភ័ក្តខ្ញុំ (ស្រីល័ក្ខ) គេដាក់នៅលើ Fracebook ក៏លួចមកវឹប មិនបានសុំគេផង 😀 ។

មើលរកខ្ញុំឃើញអត់!!!

ចុងឆ្នាំ ២០០៤ ពួកខ្ញុំបានរៀបចំគំរោងទៅលេងនៅកំពង់សោម ព្រោះជាឆ្នាំចុងក្រោយនៅសាលាតិចណូ។ ចែដន្យអាក្រក់ក៏មាន Tsunami។ កម្មវិធីនៅកំពុងសោមក៏បានរំសាយ។ ដូច្នេះពួកយើង ក៏រៀបចាំកម្មវិធី ជបលៀងដាច់យប់វិញម្តង។ កាលនោះ យើងសន្យាគ្នាថាមិនគេងទេ។ ហើយកាសន្យាក៏ត្រូវបានគោរពខ្លះ និងមិនគោរពខ្លះ ដោយអ្នកខ្លះរត់ទៅគេង ហើយមួយចំនួនក៏អង្គុយមើលមេឃ មើលផ្កាយជជែកគ្នាទល់ភ្លឺ។

ទៅកំពុងសោមប្រហែលជាឆ្នាំ ២០០២ រឺ ២០០៣។ កាលនោះ ពួកយើងរៀនឆ្នាំទី២នៅតិចណូ។ នេះជាកម្មវិធីសិទ្ធនារី រៀបចំដោយសមាគមន៏និសិត្សនៅសាលាតិចណូ ដែលជាទូទៅ ធ្វើរាល់ឆ្នាំ។

ថតនៅមុខសាលាតិចណូជាប្រហែលជា ២០០២ រឺ ២០០៣មួយអ្នកគ្រូ Patricia។ គាត់ចិត្តល្អ ហើយចេះនិយាយខ្មែរនិងសរសេរខ្មែរ បានច្រើនទៀតផង។

Advertisements
 
 

14 responses to “រូបថតកាលពីប្រហែល ៦ ទៅ ៨ ឆ្នាំមុន

  1. វុឌ្ឍី វុឌ្ឍ

    ខែ​កុម្ភៈ 22, 2010 at 2:08 ល្ងាច

    ផឹកស្ប៉ាយទៀត!

     
  2. សុភ័ក្ត្រ

    ខែ​កុម្ភៈ 22, 2010 at 2:29 ល្ងាច

    អ្នក​គ្រូ​នឹង​ជើង​ផឹក មាត់​ផឹក​ហើយ មិន​បាច់​និយាយ​ទេ!

     
  3. សុភា

    ខែ​កុម្ភៈ 22, 2010 at 2:35 ល្ងាច

    គ្រាន់តែកាន់ដបថតទុកអួតគេសោះណឹងណា 😛

     
  4. kagna

    ខែ​កុម្ភៈ 23, 2010 at 5:12 ព្រឹក

    ខ្ញុំអាចទាយថាមួយណាជាសុភាឯង​ត្រូវ​៨០%​​​តែបើ​ទាយត្រូវមែន​មានរង្វាន់អីអោយអត់?
    រូបទី១៖​​រាប់ពីឆ្វេង​ជរួខាងក្រោយ​គឺអ្នកទី៣កំពុងតែលើកស្ប៉ាយអួតគេ។
    រូបទី២៖​គឺម្នាក់អីឈនៅចន្លោះអ្នកពាក់អាវពណ៌ផ្កាឈូកនិងខ្មៅ
    រូបទី៣៖​រាប់ពីស្តាំជួ​រខាងក្រោយ​គឺអ្នកឈទី៣

    ត្រូវអត់ហ្នឹង?​​​​ 🙂

     
    • សុភា

      ខែ​កុម្ភៈ 23, 2010 at 8:25 ល្ងាច

      ត្រូវគ្មានខុសអីមួយ។ ចឹងយកស្ប៉ាយម៉ាដបទៅណេះ 😀

       
  5. កុមារកាមទេព

    ខែ​កុម្ភៈ 23, 2010 at 11:45 ព្រឹក

    ម្នាក់ៗ គេសុទ្ធតែមានគ្នា លើកទាំងទ័ពៗ មកតែម្តងហើយ អន់ណាស់តែខ្ញុំខុសគេ។

     
    • សុភា

      ខែ​កុម្ភៈ 23, 2010 at 8:29 ល្ងាច

      ទៅទាំងហ្វូងចឹងបានសប្បាយ

       
  6. peehs07

    ខែ​កុម្ភៈ 23, 2010 at 8:43 ល្ងាច

    ខ្ញុំអត់មានអីអួតទេ តែដើរក្នុងព្រៃយូរៗទៅ បានជួបរូបចម្លាក់ម្តាយបំបៅកូនមួយ ដែលគេបានកំណត់ថា មានអាយុយ៉ាងតិច រាប់មឺនឆ្នាំមកហើយ ដែលខ្ញុំបានយកមក ជាតំណាងមាតា ហើយមាតាជាស្ត្រីមេដឹកនាំកំពូល នៅប្រទេសកម្ពុជាកាលជំនាន់មុន។

    តើហេតុអីសព្វថ្ងៃនេះ បានជាស្រ្តីបានបាត់បង់នូវភាពជាអ្នកដឹកនាំ? សូមមើលនៅអត្ថបទមួយ នៅប៉ុស្តខ្ញុំ ហើយសូមជួយផ្តល់យោបល់ តាមការយល់ដឹង។

    http://khm4education.wordpress.com

    សូមអរគុណទុកជាមុន!

     
  7. vichara

    ខែ​កុម្ភៈ 24, 2010 at 4:18 ព្រឹក

    មើលទៅដូចសប្បាយដល់ហើយ 🙂

     
    • សុភា

      ខែ​កុម្ភៈ 24, 2010 at 4:11 ល្ងាច

      សប្បាយណាស់កាលនោះ។ កុំភ័យ ចាំជួបគ្នាលើកក្រោយ យើងលើកទ័ពគ្នាយើងទៅម្តង 😉

       
  8. Vichara

    ខែ​កុម្ភៈ 25, 2010 at 8:40 ព្រឹក

    ហាហា មែនហ្នឹងឯងខានជួបគ្នាយូរក្រែលណាស់ដែរ។ និយាយចឹង ថ្ងៃមុនចៃដន្យអីជួបប្តីបុប្ផាដោយមិនដែលស្គាល់គ្នាពីមុនសោះតែម្តង។ តាមពិតគាត់ធ្វើការជាមួយបងប្រុសគ្នា ហើយគាត់ធ្លាប់ឃើញរូបថតគ្នាតាមអ៊ីនធឺណេតហ្នឹងឯង។ ឥឡូវឮថាបុប្ផាមានដំនឹងល្អហើយ 🙂

     
    • សុភា

      ខែ​កុម្ភៈ 25, 2010 at 10:00 ព្រឹក

      ហេហេ ខ្ញុំយល់ហើយដំណឹងល្អ។ ជួយអបអរសាទរផង។ គ្នាមិនដឹងថាបុប្ផាគាត់រៀបការពីស្មើរណាផងនៀក 😀 ។ ចុះអ្នកផ្សេងនោះ អ្នកណាខ្លះមានដំណឹងល្អៗទៀត?

       
  9. Vichara

    ខែ​កុម្ភៈ 26, 2010 at 5:33 ព្រឹក

    ឈុនអេងក៏ប្រហែលមានហើយ…ចំណែកអ្នកផ្សេងមិនដឹងដែរទេ។ ឈុនហៀបរើសខ្លាំងពេក ណារំមានបុត្រហើយ សាំងឡាយរៀបការរួចហើយ ចំណែករតនាក៏មានគ្នាដែរ។ ចុះអាភាវិញ?

     
    • សុភា

      ខែ​កុម្ភៈ 26, 2010 at 2:05 ល្ងាច

      ហេហេ លឿនៗបស់គេអញ្ចឹង។ ញុំ? មិនទាន់ផ្សាយរើសផង 😛

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: