RSS

bing maps មើលឃើញចង់ដល់ក្នុងផ្ទះហ្មង

08 Mar

ថ្ងៃមុនស្រាប់តែមាន e-mail ផ្ញើចូលប្រអប់ e-mail របស់សិស្ស ដែលគេនិយាយអំពី bing maps។ Bing maps មើលទៅឆើតឆាយជាង google maps តែដូចជាយឺតជាង។ bing maps មានពត៑មានខ្លះល្អជាង google maps ហើយខ្លះក៏ប្រហែលជាអត់ជាងដែរ។ ខ្ញុំមិនប្រៀបធៀបអីទេ ចំពោះបច្ចេកទេសទាំងពីរនេះ ព្រោះខ្ញុំចេះមិនដល់វិភាគមិនកើតទេ។ មានមួយទៀត google maps ចំពោះការស្វែងរក គឺឆ្លាតជាង bing maps បើតាមខ្ញុំគិត។

ខាងក្រោមនេះជារូបភាពយកចេញពី bing maps មើលចុះ មើលដល់វ៉េរ៉ងដាផ្ទះខ្ញុំ (ជួលគេទេកុំច្រលំ)តែម្តងហើយ។ សំណាងហើយ ពេលគេថតណឹងខ្ញុំអត់នៅខាងក្រៅ ហិហិហិ។

នេះទិដ្ឋភាពទូទៅនៅទីក្រុង La Rochelle, នៅតំបន់ Charent-Maritime (អានថា ឆារ៉ងម៉ារីទីម មិនមែនសារ៉ងម៉ារីទីម ដូចអ្នកខ្លះថារ៉េ ហិហិហិ)។

នេះហើយ GIS ក្នុងប្រព័ន្ធពត៑មានវិទ្យា។ នៅមានមួយទៀតគឺ Simulation GIS ខ្ញុំអត់ចេះទេ។

ពត៑មានខ្លះៗអំពីទីកន្លែង

TechnoForum អានថា តិចណូហ្វរូម ជាកន្លែងធ្វើការខាងគ្រប់គ្រងរបស់មហាវិទ្យាល័យទាំងមួល

Pôle de science មហាវិទ្យាល័យបច្ចេកទេស។ នៅទីនេះ មហាវិទ្យាល័យនៅកន្លែងខុសៗគ្នា តែមិនសូវឆ្ងាយទេ ដោយសារតែក្រុងណឹងតូចដែរ។

Boat station កន្លែងដាក់ទូក

Beach ឆ្នេរសមុទ្រ។ ខែរងារចឹងអត់សូវមានមនុស្សទេ តែខែក្តៅទើបល្អមើល ហិហិហិ។ ចង់សាឡែវភ្នែកហើយរ៉ាល់ថ្ងៃ។ នៅតាមបណ្តោយឆ្នេរណឹងមានសួននៅតាមមាត់សមុទ្រ អាចទៅរត់កីឡាអីបាន។

 

5 responses to “bing maps មើលឃើញចង់ដល់ក្នុងផ្ទះហ្មង

  1. ទឹម បឿន

    ខែ​មីនា 9, 2010 at 3:09 ព្រឹក

    មាន​មើល​នៅ​ស្រុក​ខ្មែរ​ទេ ច្បាស់​អ៊‍ីចឹង​ដែរ​ឬ​អត់?

     
  2. kooms

    ខែ​មីនា 9, 2010 at 5:52 ព្រឹក

    បើ​តាម​ខ្ញុំ​ដឹង​ប្រជា​មិន​ច្បាស់​អញ្ចឹង​ទេរ៉េ

     
    • សុភា

      ខែ​មីនា 9, 2010 at 4:01 ល្ងាច

      នៅអំពេញក្រុងមិនបានចឹងផង។ តែពត៑មានក៏មិន update ដែរ

       
  3. វិចិត្រ

    ខែ​មីនា 9, 2010 at 8:09 ព្រឹក

    អានេះជារូប aerial view ដែល​ថតពី​លើ​យន្តហោះ។ មាន​តែ​តំបន់​ខ្លះ​តែប៉ុណ្ណោះ។

     
    • សុភា

      ខែ​មីនា 9, 2010 at 4:00 ល្ងាច

      Google ក៏ដូចគ្នាដែរ។ ក្រុងធំៗវិញ មើលឃើញដល់មុខអ្នកដើរឯណុះ តែក្រុងដូចអំពេញក្រុងយើយឃើញត្រឹមដំបូល

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: