RSS

ផ្សឹលមិញហត់តែសប្បាយ

02 មេសា

ផ្សឹលមិញនេះខ្ញុំហត់សឹងតែសន្លប់។ មិនមានការងារអីធំដុំនោះទេ គឺផ្សឹលមិញនេះខ្ញុំបានចូលរួមជាមួយនិស្សិតផ្សេងៗទៀតដើម្បីរៀបចាំកម្មវិធីមួយគឺ ខែនៃបរិស្ថាន (Moi d’environnement) នៅវិទ្យាល័យមួយនៅភូមិពួកយើងណឹង។ គោលបំណងកម្មវិធីនោះគឺ ពួកយើងធ្វើបទបង្ហាញមួយស្តីអំពីបរិស្ថានដែលរួមមាន រូបភាពផ្សេងៗនែការបំពុលបរិស្ថាន និងកាស្រាវជ្រាវដើម្បីបរិស្ថាន។ ក្រៅពីនោះ យើងចង់អោយពួកគេយល់ដឹងអំពីបរិស្ថាននិងការចូលរួមដើម្បីបរិស្ថាន។ ពួកយើងធ្វើការតាំងពីព្រឹកម៉ោង៩កន្លះព្រឹកនឹងបញ្ចប់នៅម៉ោងប្រហែលជាជិត៥ល្ងាចឯណោះ។ កម្មវីធីចែកចេញជាពីរ។ ទីមួយ ការធ្វើបទបង្ហាញ ទីពីរការពីភាក្សាផ្ទាល់ជាមួយក្រុមការងារ។ យើងបែកចែកក្រុមការងារជា៥ក្រុមសំរាប់ពិភាក្សាផ្ទាល់ជាមួយសិស្ស។ ក្រុមទីមួយ គេបានបង្ហាញអំពីការវិវឌ្ឍន៏របស់ត្រី។ ក្រុមទីពីរ និយាយអំពី គីមី (Biologie) ។ ក្រុមទី៣ ខ្ញុំអត់ដឹងដែរ។ ក្រុមទី៤ ក្រុមខ្ញុំ។ ខ្ញុំបានបង្ហាញកម្មវីធី Simulator ដែលអោយពួកគេអាចមើលពីការឡើងកំដៅផែនដី ការបំពុលបរិដ្ឋានជាដើម។ កម្មវិធីបានបញ្ចប់ទៅដោយជោគជ័យត្រជះត្រចង់។

រៀបចំស្តង់

ហាងលក់ត្រី។ ច្រលំមាត់ ក្រុមគាតបង្ហាញពីការស្រាវជ្រាវលើត្រី

គេនាំគ្នាធ្វើបទបង្ហាញផ្សេងៗ

ស្តង់ញុំ

ឃ្លានចង់ឡាប់ហើយញុំ ហិហិហិ

ព្រឹកមេញនេះទើបដឹងថាកម្វវិធីពួកខ្ញុំណឹងបានចុះកាសែតទៀត យេយេយេ

http://www.sudouest.com/charente-maritime/actualite/la-rochelle/article/915679/mil/5891729.html

Advertisements
 
 

3 responses to “ផ្សឹលមិញហត់តែសប្បាយ

  1. vichara

    ខែ​មេសា 5, 2010 at 7:13 ព្រឹក

    ភីហ្សាច្រើនម៉្លេះ ចែកគ្នាញ៉ាំផង កំពុងតែឃ្លានស្រាប់ផង។

     
  2. កូនខ្មែរ-បារាំង

    ខែ​មេសា 9, 2010 at 10:34 ល្ងាច

    Il me semble que ” Biologie” n’est pas pareil que “Chimie” donc Biologie = ជីវវិទ្យា en Khmer!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: