RSS

កម្ពុជា​ឈ្នះ​រង្វាន់​ពិភពលោក​ខាង​សៀវភៅ​ធ្វើ​ម្ហូប​អាស៊ី

11 មេសា

លោកស្រី លី សូរ៉ី និ ង កូនស្រី កន្និការ លីនដិន ជា ម្តាយ និង កូន ដែល ជា ម្ចាស់ សៀវភៅ Au pays de la pomme cythère (រូបថត៖ រក្សាសិទ្ធិ RFI)

ប្រជាជន​ខ្មែរ​ប្រហែល​ត្រូវ​នឹក​សរសើរ​ដល់​ស្នាដៃ​របស់​ស្រ្តី​ខ្មែរ ​ម្តាយ​កូន​ពីរ​នាក់​ដែល​បាន​នាំ​ឲ្យ​ម្ហូប​កម្ពុជា​ត្រូវ​គេ​ទទួល​ស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ។ អ្នកស្រីលី សូរ៉ី និង​កូនស្រី​ឈ្មោះ​កន្និការ លីនដិន ជា​ម្ចាស់​និពន្ធ និង​រៀបរៀង​ស្នាដៃ​សៀវភៅ​ធ្វើ​ម្ហូប​ខ្មែរ​រហូត​បាន​ទទួល​រង្វាន់​ពិភពលោក​ខាង​សៀវភៅ​ធ្វើម្ហូប​អាស៊ី​ប្រចាំ​ឆ្នាំ ២០០៩។ សៀវភៅ​ដែល​មាន​ឈ្មោះ​ថា “Au pays de la pomme cythère ឬ​នៅ​ប្រទេស​ផ្លែម្កាក់” របស់​អ្នកនិពន្ធ​ខ្មែរ​ដែល​ទើប​ចេញ​បោះពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​ទៅម៉ិញ បាន​ទទួល​រង្វាន់​កំរិត​ពិភពលោក “Gourmand World cookbook Awards”​ពី​ស្ថាប័ន​មួយ​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Gourmand Awards។

From RFI

Advertisements
 
 

9 responses to “កម្ពុជា​ឈ្នះ​រង្វាន់​ពិភពលោក​ខាង​សៀវភៅ​ធ្វើ​ម្ហូប​អាស៊ី

  1. phuylai

    ខែ​មេសា 11, 2010 at 2:51 ល្ងាច

    អស់ស្ទះ!!ប្រហុកយើងសាហាវណាស់ណ៎!!

     
  2. posoky

    ខែ​មេសា 13, 2010 at 4:00 ល្ងាច

    ជួយអបអរ

     
  3. SAM

    ខែ​មេសា 14, 2010 at 2:42 ព្រឹក

    ស្មានតែឈ្នះខាងធ្វើម្ហូប?ខាងធ្វើនិពន្ធសៀវភៅម្ហូបទេអី?
    ច្បាស់់ណាស់់មានតែប្រហុកទេដែលជួយអោយម្ហូបខ្មែរមានប្រជាប្រិយភាព
    ខ្លាំងជាងគេ ..ចឹងទាល់់តែភួយល័យលាន់់មាត់់ថា៖ប្រហុកយើងសាហាវណាស់់ណ៎!

     
  4. konchab

    ខែ​មេសា 18, 2010 at 10:16 ព្រឹក

    ពិតជាដំនឹងល្អសំរាប់ប្រជាជនខ្មែរ សៀវភៅរបស់ពួកគាត់ឈ្នះរង្វាន់មិនមែនដោយសាតែ​ និយាយរឿងប្រហុកតែមួយមុខនោះទេ ក្នុងសៀវភៅនោះមានរូបភាពល្អៗ មាននិយាយ ពិស្តា​រអំពីបរិមាណគ្រឿងផ្សំដែលត្រូវដាក់ក្នុងម្ហូបខ្មែរ ហើយគ្រឿងផ្សំទាំងនោះមាន​ ប្រយោជន៍ចំពោះសុខភាពមនុស្ស។

     
  5. ក្មេងស្រែ

    ខែ​មេសា 19, 2010 at 1:42 ល្ងាច

    គេដូចជាសរសេរថា “ប្រទេសផ្លែម្កាក់”? ចឹងមិនបានន័យថា ផ្លែម្កាក់អ្នកល្បីទេហី? ម៉េចក៏ទៅជាប្រហុកទៅវិញ?

     
    • សុភា

      ខែ​មេសា 19, 2010 at 2:07 ល្ងាច

      រឿងប្រហុកនោះ ភួយលៃនិយាយលេងណឹងណា។ តែថាទៅ ក្នុងបទសំភាស គាត់បានសរសើប្រហុកខ្មែរណឹងណា។

      រឿងថាប្រទេសផ្លៃម្កាក់ ខ្ញុំក៏មិនដឹងដែរ ប្រហែលជាត្រូវសួរអ្នកនិពន្ធហើយ។ អាចថាផ្លែម្កាក់ណឹងមានជាប់ពាក់ពាន់អីជាមួយពួកគាត់រឺជាមួយខ្មែរ ព្រោះថាខ្ញុំមិនឃើញមានម្កាក់នៅស្រុកបារាំងទេ។

       
    • phuylai

      ខែ​មេសា 20, 2010 at 1:57 ល្ងាច

      ពាក្យសំដីខ្ញុំកុំយកទៅគិតអោយជ្រៅជ្រះអី ហិហិ

       
  6. ក្មេងស្រែ

    ខែ​មេសា 20, 2010 at 3:08 ព្រឹក

    អ៎ ចឹងក៏ចឹង! ហេស ហេហ…

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: