RSS

វេចនំអន្សមចូលឆ្នាំ

19 Apr

កាលថ្ងៃចូលឆ្នាំ ខ្ញុំបានវេចនំចែកគ្នាញ៉ាំ។

គាប់ជួនថ្ងៃទី១៦ ខែមេសា ២០១០ ដែលត្រូវជាថ្ងៃទី៣ ចូលឆ្នាំខ្មែរយើង ត្រូវនឹងថ្ងៃដែលកន្លែងខ្ញុំធ្វើការគេបានរៀបចំកម្មវិធីដើរលេងតាមទូកខ្ញុំ ក៏បានវេចនំខ្មែរយើងខ្លះចែកគ្នាញ៉ាំតាមទូកផងដែរទៅ។ នៅមានទៀត គឺថាពេលណឹង ដោយដឹងថាជាពេលចូលឆ្នាំខ្មែរអញ្ចឹង មានអ្នកខ្លះចង់រៀនរាំ ហិហិហិ ខ្ញុំក៏បានបង្រៀនពួកគេរាំបានប៉ុន្មានបទដែរ។ ដោយការរក្សាសិទ្ធរូបភាព ខ្ញុំមិនបានដាក់សកម្មភាពរាំទេ 😀 ។

នំអន្សមចំហុយ

លាយអង្ករជាមួយខ្ទិសដូងមុវនឹងវេច

វេចរួចហើយ រងចាំដាក់ចំហុយ

 
 

12 responses to “វេចនំអន្សមចូលឆ្នាំ

  1. សុភ័ក្ត្រ

    ខែ​មេសា 19, 2010 at 4:16 ល្ងាច

    កុំ​ប្រាប់​ថា​វេច​ចេក​អំបូង​ណា?
    នៅ​នឹង​មាន​ស្លឹក​ចេក​ដែរ? 😛

     
    • សុភា

      ខែ​មេសា 19, 2010 at 4:19 ល្ងាច

      ចេកនៅណឹងមានតែម៉ាមុខទេ ដូចចេកអំបូងចឹង ទាស់តែទំទៅវាលឿង។ បើមានតែអាណឹង មិនវេចអាណឹង 😀 ។

      ស្លឹកចេកចេះតែមានហើយ ម៉ាគីឡូជិត១០អ៊ឺរ៉ូណោះ។ ហើយវេចណឹងស្លឹកចេកថ្លៃជាងគេបើធៀបនឹងគ្រឿងផ្សេងៗទៀត។ ទិញស្លឹកជេកអស់ ៥អ៊ឺរ៉ូ តែទិញចេកអស់តែ ៣អ៊ឺរ៉ូ។

       
      • សុភ័ក្ត្រ

        ខែ​មេសា 20, 2010 at 5:12 ព្រឹក

        haha,… ហេតុ​តែ​ចង់​ស៊ី​អន្សម អានិត​ណាស់​ព្រះ​អឺយ 😀

         
  2. kooms

    ខែ​មេសា 20, 2010 at 1:49 ព្រឹក

    hahaha

     
  3. ផ្កាយ NoVeLs

    ខែ​មេសា 20, 2010 at 2:58 ព្រឹក

    ចេក​នេះ​រឹង​ដូច​ចេកណាំ​វ៉ា​ទេ? បើ​ជ្រាយ​ដូច​ចេក​អំបូង​យ៉ាប់​ហើយ!

     
  4. ក្មេងស្រែ

    ខែ​មេសា 20, 2010 at 3:06 ព្រឹក

    បើនៅស្រុកញ៉ុមវិញ ស្លឹកចេកអត់អស់អីម៉ារៀល! ដើរបេះតាផ្ទះគេក៏បាន! 😀 ទ្រាំៗទៅ មិនដូចចេកណាំវ៉ាក៏បាន! កុំអោយតាពេលចំហុយហើយ រលាយស្នូលចេកបាត់! 🙂

     
    • ហនុមាន

      ខែ​មេសា 20, 2010 at 5:20 ល្ងាច

      បើរលាយទៅពិបាកអី ដាក់ត្រយូបូមដូចទឹកក្រូចតាហ្មងទៅបានហើយ ! 😀

       
      • ក្មេងស្រែ

        ខែ​មេសា 21, 2010 at 2:13 ព្រឹក

        ដាក់ទុយោបូម រឺបឺត ហាសបង? បូមធ្វើមើលតាទឹកម៉ាស្រះតាម៉ង! 😆

         
  5. ហនុមាន

    ខែ​មេសា 20, 2010 at 5:18 ល្ងាច

    នៅស្រុកខ្ញុំគេវិចនឹង ផ្លាស្ទិក ផង មិនថា !

     
  6. សុភា

    ខែ​មេសា 21, 2010 at 10:48 ព្រឹក

    តែខ្ញុំដាក់ចេកណឹង មិនរលាយទេពេលចំហុយហើយ។ សាច់លឿងដូចចែកណាំវ៉ាដែរណឹង តែគ្រាន់តែមិនសួវផ្អែម

     
  7. វឌ្ឍនា

    ខែ​មេសា 21, 2010 at 3:39 ល្ងាច

    គ្រាន់បើជាងខ្ញុំចេះវិចអន្សម.. ខ្ញុំគ្រាន់តែដាំបាយដំណើបហ្នឹងមិនបានញ៉ាំផង.. ហេហេហេ

     
    • សុភា

      ខែ​មេសា 21, 2010 at 7:24 ល្ងាច

      ចុះបើកូនអ្នកលក់នំហើយ មិនអោយចេះវេចនំ ? 😉

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: