RSS

ត្រៀមខ្លួនទៅលេងអ៊ីស្តង់ប៊ុល

19 ឧសភា

ខ្ញុំបានកក់អូតែលរួចហើយសំរាប់ការដើទៅលេងខែក្តៅ ការទៅចូលរួម International Conference (ICPR 2010) ដោយសារតែ Paper របស់ខ្ញុំដែលបានដាក់នោះ គឺគេយល់ព្រមទទូលអោយចុលរួមហើយ។ តែពេលនេះខ្ញុំមិនទាន់ដឹងថាតើនឹងត្រូវទៅធ្វើបទបង្ហាញរឺគ្រាន់តែជា Poster នោះទេ។ តែអ្វីដែលសំខាន់នោះ គឺនឹងបានទៅដល់ទឹកដីនៃប្រទេស ទួរគី នៅទីក្រូង អ៊ីស្តង់ប៊ុលចំនូន៥ ទៅ ៦ ថ្ងៃដែរ។ ដំបូងឡើយខ្ញុំគិថាប្រទេសនេះ ជាប្រទេសក្រីក្រទេ តែតាមពិតគឺខ្ញុំច្រលំធំហើយ ហេហេហេ។ ខ្ញុំភ្ញាក់ខ្លួននៅពេលដែលកក់អូតែលទេតើតាមពិតទៅ។ អូតែលខ្ញុំកក់នោះឈ្មោះ Midtown ផ្កាយបួន។ ហើយតំ ដែលខ្ញុំកក់នោះ ថោកជាងគេហើយ គឺប្រហែល 110 អឺរ៉ូមួយយប់។ កត្តាមួយទៀត ទីក្រូងនេះគឺធំ នឹងពោរពេញទៅដោយកន្លែងទេសចរណ៏ច្រើនផង។

Advertisements
 

14 responses to “ត្រៀមខ្លួនទៅលេងអ៊ីស្តង់ប៊ុល

  1. kooms

    ខែ​ឧសភា 20, 2010 at 2:19 ព្រឹក

    haha ថ្លៃណាស់!

     
    • សុភា

      ខែ​ឧសភា 20, 2010 at 12:16 ល្ងាច

      ខ្ញុំក៏គិតថាចឹងដែរ។ នេះកក់បីខែមុនផង ហើយយកអាថោកជាងគេទៀត។ ទៅលើកនេះសង្ស័យតែចូលដើមទេខ្ញុំ។

       
  2. Vichara

    ខែ​ឧសភា 20, 2010 at 3:06 ព្រឹក

    ឡូយណាស់សម្លាញ់បានទៅអ៊ីស្តាន់ប៊ុល! គ្នាក៏ចង់ទៅដែរ តែបើថ្លៃម្លឹងៗ មិនដឹងថ្ងៃណាបានទៅនឹងគេទេហ្ន៎! ថតរូបយកចែកគ្នាមើលផង!

     
    • សុភា

      ខែ​ឧសភា 20, 2010 at 12:18 ល្ងាច

      ពួកម៉ាក ថ្ងៃណាមកលេងម្តុំភូមិខ្ញុំមកណា។ ខ្ញុំធានាថាទទូលមិនអោយខកចិត្តទេ។ គ្នាសង្ឃឹមថានឹងបានលួចទៅដើរលេងខ្លះៗដែរណឹងណា ហើយចាំថតរូបមកអួត ហេហេ

       
  3. ចំណាន

    ខែ​ឧសភា 20, 2010 at 4:16 ព្រឹក

    អូ! សុភា បានទៅលេងអ៊ីស្តង់ប៊ុលប្រហែលជាសប្បាយណាស់ ព្រោះឮគេថា
    តួរគឺ គឺជាស្ថានសួគ៌របស់អ្នកទេសចរណ៍ ដោយសារប្រទេសនេះជាប្រទេស
    ដែលមានអាយុចាស់បុរាណនឹងមានសំណង់ខាងប្រវត្តិសាស្ត្រដែលមានសម្រស់គួរឲ្យទស្សនាជាច្រើនកន្លែងទៀតផងចេះតែប្រូទៅ មិនដឹងមែនឫអត់ទេ ^_^ បើបាន សុភា ថតរូបមួយពីដាក់ឲ្យមើលផងប្រហែលជាឡូយណាស់ដូច Vichara បានមានប្រសាស្ត្រចឺង ^_^ សូមឲ្យ សុភា ទៅលេងឲ្យបានសប្បាយ !

     
    • សុភា

      ខែ​ឧសភា 20, 2010 at 12:19 ល្ងាច

      ខ្ញុំក៏មិនសួវដឹងដែរ។ កំពុងតែអានពត៑មានទាក់ទងនឹងប្រទេសណឹងមើល ស្រួលគេចម៉ោងទៅដើរលេង ហេហេ

       
  4. posoky

    ខែ​ឧសភា 20, 2010 at 6:58 ល្ងាច

    ដើរប្រយ័ត្នប្រយែងផង អាពួកម៉ាកខ្ញុំថា គ្រាប់បែកអត្តឃាតក៍សំបូរដែរ នៅក្នុងពិភព អ្នកមាន ម៉ូស្លីមមួយនេះ

     
  5. peehs07

    ខែ​ឧសភា 21, 2010 at 1:17 ព្រឹក

    កាលដើមទសវត្ស៩០ ខ្ញុំបានជួបនាយទាហានម្នាក់ មានរាងឬមុខមាត់ ដូចអ្នកគ្រូ សុភាដល់ហើយ តើអ្នកគ្រូមានបងប្អូន ធ្វើជាទាហានពាក់សក្តិ៣ទេ? គាត់បានរៀបការប្រពន្ធជាមួយជនជាតិឥស្លាមឬចាម ហើយគាត់បានចូល សាសនាឥស្លាមតាមប្រពន្ធគាត់ គាត់ធ្លាប់មានទំនាក់ទំនង ជាមួយខ្ញុំញឹកញាប់ ណាស់កាលពេលនោះ ។ ឥឡូវនេះ មានរូបថតគាត់ ថតជាមួយប្រពន្ធគាត់ មួយសន្លឹកដែរ ខ្ញុំមើលមុខគាត់ ដូចមុខអ្នកគ្រូដែរ!

     
  6. រមាស

    ខែ​ឧសភា 23, 2010 at 1:59 ល្ងាច

    got conference mouy in KL also in 16th of June….Come come…I also join…:D

     
    • សុភា

      ខែ​ឧសភា 24, 2010 at 10:03 ព្រឹក

      នឹងឃើញ KL ដូចឃ្លាន វ៉ាន់តាន់មីសាស៊ីវសាច់ជ្រូកដល់ហើយ។

       
  7. Ratana

    ខែ​ឧសភា 24, 2010 at 5:14 ព្រឹក

    បានទៅលេងអ៊ីស្តង់ប៊ុលទៀតបង ចូលដើមតិចក៏មិនអីដែរ 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: