RSS

ដូរកញ្ចក់វែនតា

16 មិថុនា

ខ្ញុំទើបតែដូរកញ្ចក់វែនតាបានកាលពីថ្ងៃអង្គារនេះឯង។ ឃើញថា ក្រោយពីបានដូររួចហើយ ទើបដឹងថាពិភពលោកនេះស្រស់ស្អាត ចំរុះពណ៑។ អក្សរគេសរសេរតាមផ្លូវធំៗល្មមអានបាន។ ម៉ាស៊ីនបញ្ចាំង slide ក៏ច្បាស់ៗល្អ ចំណែកឯង screen ដាក់ម៉ោងរថភ្លើងក៏មិនព្រាលៗដូចពីមុនដែរ។

តាមពិតទៅ តាំងពីខែមិនាមកម្លេះ។ កាលនោះខ្ញុំទៅពិនិត្យសុខភាពសំរាប់ធ្វើការ។ ពិនិត្យចុះឡើងៗ គេប្រាប់ខ្ញុំថាអោយទៅរកពេទ្យភ្នែកអោយលឿនបំផុត ព្រោះខ្ញុំត្រូវការដូរវែនតា។ ខ្ញុំចេះតែគិតថា ហ៊ឹសមិនបាច់ទេ ព្រោះខ្ញុំមើលឃើញធម្មតាតើ មិនអីផង។ ម្យ៉ាងវែនតានៅស្រុកនេះក៏ថ្លៃៗទៀត។ ចាំពេលបានទៅខ្មែរចាំដូរនៅនោះក៏បាន។

ដល់តែប្រហែលជិតមួយខែមុននេះ ខ្ញុំរៀបចាំធ្វើបទបង្ហាញសាកល្បង។ និយាយរួច ដល់ពេលកែ slide។ ពេលនោះខ្ញុំមិនបានបើក screen លើឡេបថប់ខ្ញុំទេ។គ្រូខ្ញុំប្រាប់ថាមើល slide លេខដប់។ ខ្ញុំចេះតែរុញឡើងលើ ចុះក្រោម រក slide មិនឃើញ។ គ្រូខ្ញុំ និងអ្នកធ្វើការជាមួយ ជួយប្រាប់ថា slide មួយណា។ ដល់តែគ្រូថាកែពាក្យមួយនេះ ខ្ញុំថានៅណា រកមិនឃើញផង។ ដល់ចឹងទៅ អ្នកធ្វើការជាមួយខ្ញុំប្រាប់ថា សុភា ល្មមទៅដូរវែនតាហើយ!។ ដល់ចឹង គ្រូខ្ញុំបន្ថែមថា អ្នកឯងនិយាយត្រូវ សុភាល្មមទៅដូរវែនតាហើយ!។ ដល់ចឹង គាត់នំាំគ្នារកអាស័យដ្ឋានពេទ្យភ្នែកនិងកន្លែងកាត់វែនតាអោយ 😀 ។ ខ្ញុំចឹង! ដល់តែគ្រូដាក់បញ្ជា បានទៅ។ ស្អែកឡើង តេទៅណាត់ពេទ្យភ្នែក។ តែខ្ញុំត្រូវចាំដល់ទៅ ពីរអាទិត្យឯណោះទើបបានទៅពិនិត្យ។ ក្រោយមកត្រូវទៅកន្លែងកាត់វែនតា រួចក៏ត្រូវចាំមួយអាទិត្យទៀត ទំរាំតែកញ្ចក់កម្មង់នោះមកដល់។ មិនដូចស្រុកយើងទេ ទៅភ្លេត បានភ្លាម 😀 ។ ស្រុកនេះបើគ្មានវេជ្ជបញ្ជាទេ យើងមិនអាចទៅកាត់វែនតាដំរូវភ្នែកបែបនេះបានទេ។ តាមពិតទៅ ពេលទៅពេទ្យភ្នែក ក៏មិនមានម៉ាស៊ីអីទំនើបដែរ គឺគ្រាន់តែសួរចុះឡើងៗ ដូចជា ពាក់វែនតាតាំងពីពេលណា ។ល។ គេបានវាស់តង់ស្យុងភ្នែក ពិនិត្យកែវភ្នែក និងសាក់ល្បងវែនតា ដើម្បីអោយដឹងថាត្រូវដាក់កញ្ចក់ប៉ុណ្ណាតែប៉ុណ្ណឹងឯង។

កញ្ចក់ចាស់ vs វែនតាជាមួយកញ្ចក់ថ្មី ប្រអប់ថ្មី ក្រណាត់ជួតថ្មី និង កាតធានារ៉ាប់រងពីរឆ្នាំ

តាមពិតទៅ ខ្ញុំមិនបានសួរគេរឿងប្រអប់វែនតាអីទេ ព្រោះខ្ញុំដូចជាមិនប្រើផង។ ដល់តែគេសួរចឹង ក៏ថាយក តែនឹកគិតថា បើគេអោយថែមលុយ មិនយកទេ។ ហេងវិញ គឺថែមហ្វ្រីៗ។ ដល់មកដល់កន្លែងធ្វើការ ប្រាប់គេ គេថាឡូយម្លេះ តាមធម្មតា ប្រអប់គឺត្រូវទិញតើ? ខ្ញុំថាមិនដឹងដែរ បើគេហៅអោយ 😀 ។ ស្រុកនេះតែចឹងឯង ទិញអានេះ វាសួរថាត្រូវការអានោះទៀតអត់។ នាំឯងអស់តែលុយណឹង។

វិជ្ជបញ្ជារចេញពីពេទ្យភ្នែក។ សរសេរដៃទៀត :D។ តែប៉ុណ្ណឹងអស់ ៤០អឺរ៉ូ។ ហេងហើយ មានធានារ៉ាប់រង 😉

វិក័យប័ត្រ។ ក្នុងរង្វង់ពណ៑ខ្មៅ តំលៃសរុប ពណ៑ក្រហម ធានារ៉ាបរងគេចេញអោយ និងពណ៑ខៀវខ្ញុំបង់ខ្លួនឯង។ គិតជាអឺរ៉ូ

Advertisements
 
 

10 responses to “ដូរកញ្ចក់វែនតា

  1. -:-បាត់ដំបង-:-

    ខែ​មិថុនា 17, 2010 at 6:05 ព្រឹក

    ញុមក៏ឡើងដឺក្រេដែរហ្នឹង តែអត់លុយចេះតែទុកចោលសិនទៅ។ មើលភ្លើងស្តុបរាល់ង៉ៃព្រាលៗ។ ពិបាកបំផុតពេលភ្លៀង មើលទៅមុខមិនច្បាស់សោះ។

     
    • សុភា

      ខែ​មិថុនា 17, 2010 at 4:56 ល្ងាច

      ដូរទៅ ទើបដឹងថាពិភពលោកនេះស្អាតប៉ុណ្ណា 😀

       
      • -:-បាត់ដំបង-:-

        ខែ​មិថុនា 18, 2010 at 7:49 ព្រឹក

        ពិភពលោកមើលទៅ មានតែព្រះវិហារ​ និង​ចេតិយ​ហ្នឹង? បើចឹងញុមអត់ដូរទេ

         
  2. Broskomjel

    ខែ​មិថុនា 17, 2010 at 7:57 ព្រឹក

    ខ្ញុំទើបតែកាត់វ៉ែនតាថ្មីដែរ 375​ ដឺក្រេ (តាមពិតអ្នកជំនាញប្រាប់ថា 400 ដឺក្រេ ទៅ​25 ដឺក្រេ ) តែដល់សាកវ៉ែនតាទៅ​ មើលច្បាស់ដូចអា 375 ដឺក្រេ ដដែល ក៏អោយគេកាត់អា 375 ដឹក្រេទៅ ហើយអ្នកជំនាញថា អត់អីទេ បើដូចគ្នាយកអា 375 ដឺក្រេទៅ។ កាត់ម្តងនេះ អស់លុយច្រើនគួរសម បញ្ចុះតំលៃរួច សល់ 60 ដុល្លារ។

     
    • សុភា

      ខែ​មិថុនា 17, 2010 at 4:57 ល្ងាច

      ហើយចុះទៅធ្វើអីខ្លះ បានបានឌឺក្រេដល់ម្លឹង? ប្រឹងញ៉ាំការ៉ុតតិចទៅចឹង

       
  3. រចនា

    ខែ​មិថុនា 17, 2010 at 4:32 ល្ងាច

    ដង​ស្អាត​​ដល់​ហើយ​បង! 😀

     
    • សុភា

      ខែ​មិថុនា 17, 2010 at 4:59 ល្ងាច

      ដងវែនតាខ្ញុំណឹង? ដំបូងគិតថាចង់ដូរដងដែរ តែដល់លឺចឹង ឈប់ដូរវិញហើយ 😀 ។ ដងវែនតាស្រុកនេះ ថ្ងៃមិនបាច់។ ដល់តែ 150 អឺរ៉ូឡើង ទើបមើលចូលភ្នែក។ គិតថាចាំទៅដូរនៅខ្មែរវិញ 🙂

       
    • រចនា

      ខែ​មិថុនា 17, 2010 at 5:02 ល្ងាច

      😀 ស្រឡាញ់​ពណ៌​ស​ដែរ តែ​បើ​ជា​ពណ៌ខ្មៅ​ប្រហែល​ជា​ស្អាត​ជាង​នេះ! ^^*

       
      • សុភា

        ខែ​មិថុនា 17, 2010 at 5:08 ល្ងាច

        នៅម៉ាចំហៀងទៀតពណ៑ប្រផេះតើ។ តាមពិតកាលទិញ គឺទិញនៅម៉ាឡេ។ រើសចុះរើសឡើង អ្នកលក់ (ប្រុសស្អាតម៉ាឡេ :oops:) ថាយកអាណឹងហើយស្អាត។ លឺចឹង យកមកវឹង ហាហា

         

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: