RSS

របៀបបង្ហាញុអំពីដំណាក់កាលការងារ

17 មិថុនា

ក្នុងជិវភាពជានិស្សិត ប្រហែលជាអ្នកទាំងអស់គ្នាត្រូវធ្វើបទបង្ហាញច្រើនហើយ ជាពិសេស គឺបទបង្ហាញបន្ទាប់ពីកម្មសិក្សា សារណា រឺ លំហាត់ផ្សេង ។ល។ សំរាប់អ្នកដែលធ្វើការក្រុមហ៊ុន ពេលខ្លះក៏នឹងត្រូវធ្វើបទបង្ហាញអំពីដំណើរការងារដែរ។ ខាងក្រោមនេះ គ្រាន់តែជាគំនិតមួយរបស់ខ្ញុំ ដែលទទូលបានការណែនំពីគ្រូខ្ញុំ អោយបង្ហាញជារូបភាពដូចខាងក្រោមនេះ។

ការងារដែលធ្វើរួចហើយពីមុន

ការងារដែលទើបតែបញ្ចប់ក្នុងកំលុងពេលមួយ

ការងារសំរាប់ពេលអនាគត

បើសិនជាអាច យើងអាចដាក់ការងារដែលកំពុងធ្វើនៅបន្ទាប់ការងារដែលទើបតែបញ្ចប់ និងមុនការងារសំរាប់ពេលអនាគត។ តែសំរាប់ខ្ញុំពេលនេះ គឺអស់កន្លែងដាក់ ទើបសំរេចិត្តដាក់តែប៉ុណ្ណឹងទៅ។ រាល់ពេលដែលខ្ញុំធ្វើបទបង្ហាញ គ្រូរបស់ខ្ញុំតែងតែអោយណែនាំខ្លួនថា ខ្ញុំមកពីស្រុកខ្មែរ និងជាអតិតនិស្សិតសាលាតិចណូ។ ហើយលើកនេះ ថែមទាំងអោយខ្ញុំដាក់លើ slide របស់ខ្ញុំទៀត។ គាត់ថាខ្ញុំជាសិស្សគំរូ (គំរក់ទេដឹង 😀 )។

ល្ងាចនេះ ខ្ញុំនឹងត្រូវធ្វើបទបង្ហាញមួយ។ លើកនេះជាមួយមេធំ តែម្តង គឺប្រធាឡាបូ។ បំណងសំខាន់គឺធ្វើការសង្ខេបពី ការស្រាវជ្រាវ ហើយថាតើខ្ញុំបានធ្វើអីខ្លះ រយៈពេលមួយឆ្នាំនេះ។ ខុសត្រង់ថា លើកនេះខ្ញុំនឹងនិយាយជាអង់គ្លេស ដែលជាទូទៅ ខ្ញុំមិនសូវចេះទេ។ ធ្លាប់តែពីមុន ពួយតែបារាំង 😀 ។ ខ្ញុំនិយាយអង់គ្លេសលើកនេះ មិនមែនមកពីខ្ញុំជោរទេ គឺមកពីខ្ញុំត្រូវទៅធ្វើបទបង្ហាញជាភាសារអង់គ្លេសខែ៨នេះ ចឹងហើយ បានចង់សាកអោយហើយ។ ព្រោះក្លាចដល់ថ្ងៃនោះ គេស្តាប់មិនយល់ 😀 ។

Advertisements
 
4 មតិ

Posted by ​នៅ ខែមិថុនា 17, 2010 in ព័ត៌មានវិទ្យា

 

4 responses to “របៀបបង្ហាញុអំពីដំណាក់កាលការងារ

  1. វិចិត្រ

    ខែមិថុនា 17, 2010 at 10:45 ព្រឹក

    គម្រោងបកប្រែ​ពាក្យ​បរទេស​មក​ភាសា​ខ្មែរ៖ តើ​អ្នក​នឹង​ចូល​រួម​គាំ​ទ្រ​ដែរ​ឬទេ?
    សូម​ចូល​ទៅ​
    http://svichet.wordpress.com/2010/06/17/translation-project/

    ដើម្បី​បញ្ចេញ​សំលេង

     
  2. Kdarm Sork

    ខែមិថុនា 18, 2010 at 5:40 ព្រឹក

    ត្រូវសមមុនចឹងហើយ ទើបបានលទ្ធផលល្អ!

     
    • សុភា

      ខែមិថុនា 18, 2010 at 5:49 ល្ងាច

      😀 ណឹងហើយ។ ពេលនេះ ខ្ញុំចាំ slide អស់ហើយ

       
  3. កំឡោះខ្មែរ

    ខែមិថុនា 19, 2010 at 3:08 ព្រឹក

    ច្បាស់ជាបានពិន្ទុល្អជាមិនខាន!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: