RSS

វិលមុខនឹងក្រដាស់ស្នាម

18 មិថុនា

ខ្ញុំទើបតែបាត់វិលមុខរឿងជួលផ្ទះកាលពីប៉ុន្មានថ្ងៃមុននេះឯង។ គឺចប់ត្រឹមដាក់កំណត់អោយម្ចាស់ផ្ទះជ្រើសរើសត្រឹមព្រមជួលអោយរឺមិនព្រម។ បើមិនព្រមខ្ញុំរកផ្ទះថ្មីក៏បាន ខ្ញុំសុំឈប់ត្រឹមណឹងចុះ។ គឺក្រោយពីម្ចាស់ផ្ទះទាខ្ញុំ ក្រដាស់ស្មាមគ្រប់យ៉ាងរួចមក។

ពេលនេះ គឺរឿងសុំ Visa ម្តង។ ខ្ញុំនឹងត្រូវទៅតួរគីនៅខែ ៨ និងទៅរៀន Summer Cours នៅអង់គ្លេសខែ៩។ ត្រឹមតែទៅតែប៉ុន្មានថ្ងៃសោះ ខ្ញុំត្រឹមវិលមុខនឹងរឿងសុំវិសា។ រឿងនោះរួមមាន

1/ បន្តរប៉ាស់ស្ព័រ – ផ្ញើរទៅរួចហើយ

2/ បន្តរកាដរស់នៅស្រុកពារាំងនេះ Carte de Séjour – ទាក់ទងទៅគេរួចហើយ។ តែមិនទាន់ដឹង។ សំណាងហើយ សាលាគេអ្នកទាក់ទងធ្វើ។ បើធ្វើខ្លួនឯងទៀត ចប់ហ្មង។

3/ សុំវីសាទៅតួរគី គឺត្រូវទៅប៉ារីសផ្ទាល់ទៀត។ ខ្ញុំកំពុងតែសួរគ្រូ ថាគេចេញលុយអោយអត់

4/ សុំវិសាទៅអង់គ្លេស។ អានេះបានវេទនា។ ត្រូវអានពត៑មានតាមអីធឺណេត។ ព្រោះអស់លោកណឹងគេមិនឆ្លើយសំនួរយើងទេ។ បើចង់សួរ តេទៅវាគិតលុយទៀត។ យីពួកអាអស់ណឹង អាងតែវាមានវី។ មានហើយ រកលុយទៀត។

ទន្ទឹមពេលនេះ កាងារក៏ច្រើនទៀត។

តែទៅទួតទួរគីនៅប៉ារីស

ពេលគេលើកទូរសព្ទដំបូង ស្តាប់មិនបាន។ បន្ទាប់មក

A : bla bla bla .. (មិនដឹងភាសារអី)

B : Bonjour! Je voudrais demander les information pour la demande de visa pour aller en Turquie

A : Est ce que vous parlez Anglaise.

B : Bha …. O….oui (ឆ្លើយទាំងរដេបរដុប)

ក្រោយមកក៏បាននិយាយគ្នាទាំងរដេបរដុបចឹងទៅ ហាហាហា

តេទៅទួតអង់គ្លេស (សហគមនៃប្រទេសអង់គ្លេសគេ)

A : Ambassade de “grande bretagne” bonjour
B : Oui bonjour. Je voudrais demander des informations pour le visa
A : Non, tous les informations sont sur le site web xxxxxxxxxx
B : Ok, shit

Advertisements
 
2 មតិ

Posted by ​នៅ ខែមិថុនា 18, 2010 in រឿងរ៉ាវ​ពីនេះពីនោះ

 

2 responses to “វិលមុខនឹងក្រដាស់ស្នាម

  1. កូនខ្មែរ-បារាំង

    ខែមិថុនា 19, 2010 at 12:08 ព្រឹក

    ប្រទេសគេប្រើច្បាប់តែអញ្ចឹងហើយ វាមិនដូចនៅស្រុកខ្មែរទេ ហុចតែលុយឲ្យគឺចប់។ នៅប្រទេសបារាំង បញ្ហាក្រដាសស្នាមគឺល្វីងមុខ មិនដូចនៅស្រុកខ្មែរទេ។​ តែបើនិយាយពីរបៀបរបបនៃពួករដ្ឋការបារាំង គឺវាខុសគ្នាឆ្ងាយណាស់ពីពួករាជការ​ខ្មែរយើង គឺពួកបារាំងគេមានក្របខណ្ឌក្រិត្យក្រមត្រឹមត្រូវ ចំណែកឯស្រុកខ្មែរវិញ រកតែលុយ បើនិយាយពីការងារវិញគឺ no comment! ខ្ញុំនិយាយនេះ មិនមែនបន្តុះបង្អាប់ពួករាជការខ្មែរទេ នៅមានរាជការខ្មែរភាគច្រើនដែលដើរតួនាទី​របស់ខ្លួន គឺបម្រើប្រជារាស្ត្រ។ ប៉ុន្តែ នៅស្រុកខ្មែរសព្វថ្ងៃ ពួករាជការសឹងតែ ៩៥% ទៅហើយដែលមិនយកតួនាទីរបស់ខ្លួនបម្រើប្រជារាស្រ្ត តែពួកគេយកតួនាទីនិងមុខ​ងាររបស់ពួកគេ ទៅសង្កត់ករាស្រ្តក្រីក្រតូចតាច។
    គ្រាន់តែចង់សួរថា តើរវាងប្រទេសបារាំង​ និងស្រុកខ្មែរ តើប្រទេសមួយណាជានីតិរដ្ឋ? ហើយតើប្រទេសមួយណាដែលពុករលួយ? តើប្រទេសណា ដែលរដ្ឋាភិបាលគិតដល់ប្រជានុរាស្រ្តរបស់គេ?
    ខ្ញុំបានមានឱកាស បានទៅលេងស្រុកខ្មែរ ពីរ បី​ ដងដែរ។ ឃើញថា អំពើពុករលួយ​នៅស្រុកខ្មែរ សឹងក្លាយទៅជាប្រពៃណី ទំនៀមទម្លាប់ ប្រចាំថ្ងៃ​ របស់ពួករាជការ​ខ្មែរទៅហើយ​! តើនៅសតវត្សរ៍ណាទៅ ទើបស្រុកនឹងក្លាយទៅជាប្រទេសដែលមិន​ពឹងជំនួយអន្តរជាតិ? ព្រោះថាសព្វថ្ងៃ កូនខ្មែរនៅស្រុកខ្មែរគ្រប់ៗរូប នៅពេលដែល​កើតចេញពីផ្ទៃមាតាភ្លាម គឺមានបំណុលជាប់ខ្លួនទៅហើយ គឺជំពាក់លុយអន្តរជាតិ​ក្នុងមួយនាក់ ពី ៣០០$ ទៅ ៥០០$ !

     
  2. វឌ្ឍនា

    ខែមិថុនា 24, 2010 at 2:16 ល្ងាច

    លោកទូតអង់គ្លេសហ្នឹងអស់ស្ទះហើយ… សុំវីសាស្តេចមហាយ៉ាប់..
    តែបើលេសទៅមើលបាល់ទាត់វិញ បានលឿន ហាហាហហា មានប្រទេសយ៉ាប់អញ្ចឹងដែរ!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: