RSS

Monthly Archives: ខែកក្កដា 2010

housewife and guesthousewife

និយាយរឿងពូចក់និងពូចេកម្តង។ ដោយសារតែចង់ស្វែងរកបទពិសោធន៏ការងារថ្មីៗ និង ចង់បានការងារដែលល្អជាងមុន គាត់ក៏បានទៅដាក់ការងារជាមួយគ្នានៅឯក្រុមហ៊ុនបរទេសមួយ។ ដោយសារតែប្រធានគាត់ជាជនជាតិបរទេស ដូច្នេះគេតំរូវអោយបំពេញបែបបទជាភាសារអង់គ្លេសទាំងអស់។

នៅក្នុងបែបបទណឹង មានកន្លែងមួយដែលសួរអំពីស្ថានភាពគ្រួសារ និងមុខរបររបស់គ្រួសារសំរាប់អ្នកដែលមានគ្រួសារ។ បំពេញដល់មុខរបររបស់ភរិយា ពួចក់មិនដឹងដាក់ថាមេច ក៏ទូរសព្ទទៅពូចេក ដោយសារតែពូចែកគាត់មានចំណេះដឹងអង់គ្លេសជ្រៅជ្រះជាងគាត់។

ពូចក់ : អាឡូអាចេក!!! ហ្អែងដាក់ថាមេចហ្អា កន្លែងមុខរបរប្រពន្ធហ្អែង

ពូចេក : អាញ់ដាក់ថា housewife ដោយសារព្រពន្ធអញធ្វើការនៅផ្ទះ។

ពូចេកចង់ថាព្រពន្ធគាត់ជាមេផ្ទះ!

និយាយដល់ត្រឹមនេះភ្លាម ពួចក់ថា

ពូចក់ : អើ អាញនឹកឃើញហើយចឹង។

គាត់ក៏ដាក់ទូរសព្ទចុះ

គាត់ទាញបែបទមកបំពេញបន្ថែមដោយដាក់ថា guesthousewife ដោយសារប្រពន្ធគាត់ធ្វើជាអ្នកបោសជួតនៅផ្ទះសំណាក់មួយ។

Advertisements
 
4 មតិ

Posted by ​នៅ ខែកក្កដា 29, 2010 in សំណើច

 

LaTex 1: បញ្ចូល និង សាកល្បង LaTex

ខ្លះអំពី LaTex ពីការគិតរបស់ខ្ញុំ

LaTex គឺជាកម្មវិធីមួយដែលប្រើប្រាស់សំរាប់សរសេរឯកសារផ្សេង។ ក្រៅពីនេះ យើងក៏អាចប្រើប្រាស់កម្មវិធីនេះសំរាប់បង្កើតបទបង្កាញបានផងដែរ។

LaTex មានលក្ខជា Programming និងជា Text ដែលខុសពីកម្មវិធីសំរាប់សរសេរឯកសារ ផ្សេងដូចជា Ms.office និង open office។ ក្រោយពីសរសេររួច យើងអាចបង្កើតអោយទៅជា PDF file, DVI, ឫក៏ PS។ ប៉ុន្តែ LaTex មានលក្ខណពិសេសច្រើនដូចជា

–          ងាយស្រួលដាក់ឯកសារយោង មានលក្ខណស្តង់ដា និង ងាយស្រួលប្តូរស្ទីល

–          អាចផ្លាស់សណ្ថានរបស់ឯកសារបានយ៉ាងងាយស្រួល ដូចជាផ្លាស់ ប្រភេទឯកសារ Font អក្សរ ជាដើម

–          ងាយស្រួលក្នុងការបង្កើត Title និង sub-title ដែលខុសពីកម្មវិធីមួយចំនួនម្តងដើរ ម្តងមិនដើរ

–          ងាយស្រួលក្នុងការបង្កើតមាតិការបស់អត្ថបទ រូបភាព និង តារាង

–          ងាយស្រួលសរសេរសមីការដែលមានលក្ខណស្មុគស្មាញ

–          ឯកសារមានលក្ខណ Professionnel

–          ងាយស្រួលសរសេរអោយត្រូវស្តង់ដារ ដូចជាស្តង់ដាររបស់របាយការណ៍ Conference Paper ​។ល។

–          …

ទន្ទឹមនឹងនេះ LaTex ក៏មានចំណុចខ្សោយផងដែរបើតាមការគិតរបស់ខ្ញុំ

–          ពិបាកប្រើសំរាប់អ្នក ប្រើប្រាស់ដំបូង

–          ទាមទាអោយអ្នកប្រើប្រាស់យល់នូវការសរសេរ Program ងាយៗ

–          ពិបាកដាក់រូបអោយចំកន្លែងដែលចង់បាន

–          មិនទាន់អាចប្រើប្រាស់សំរាប់ភាសាមួយចំនួន ដូចជាភាសាខ្មែរជាដើម (នេះបើតាមចំណេះដឹងរបស់ខ្ញុំ។ បើសិនជាមានអ្នកណាដឹងថា ធ្វើយ៉ាងមេចដើម្បីប្រើប្រាស់ជាមួយភាសាខ្មែរ សួមមេត្តាប្រាប់ខ្ញុំផង)

–          …

ខ្ញុំផ្ទាល់ទើបតែចាប់ផ្តើមរៀនប្រើប្រាស់ទេ។ ពីមុនមក កុំថាឡើងប្រើ សូម្បីតែលឺ ក៏មិនដែលផង។

ដើម្បីស្វែងយល់ច្រើនទៀតអំពី LaTex សូមចូលទៅកាត់ website http://www.latex-project.org/

ដាក់បញ្ចូល LaTex

ដើម្បីដាក់បញ្ចូល LaTex :

–          ទាញយក Protex ពីwebsite http://www.latex-project.org/ftp.html

–          ចុចផ្ទួនទៅលើ Protex file ដែលអ្នកបានទាញយកដើម្បី Extract ឯកសារទៅដាក់នៅកន្លែងណាមួយ។ ក្នុងករណីទូទៅ គឺវារត់ចូលទៅក្នុង « C:\Program Files(x86)\LaTex »។ នៅទីនោះ យើងនឹងអាចឃើញមានសំនុំឯកសារដូចខាងក្រោយមនេះ

បណ្តុំឯកសារនៅក្នុង LaTex

–          ចុចផ្ទួនទៅលើ Setup file រួចជ្រើសរើសភាសាដែលលោកអ្នកចង់បាន។ ឯកសារជា PDF មួយនឹងបើកឡើង។ សួមធ្វើតាមអ្វីដែលបានប្រាប់ក្នុងឯកសារនោះ។ ជាទូទៅ យើងត្រូវការដាក់បញ្ចូលMikTex (Base system), និង TexnicCenter (Editor) ជាចាំបាច់ និង Ghostscript (PostScript Converter) និង GSview (Previewer) មិនចាំបាច់។ សំរាប់ Previewer លោកអ្នកអាចប្រើប្រាស់ PDF reader បាន។

សាកល្បងប្រើប្រាស់

–          បើក TexnicCenter។ បើកដំបូង លោកអ្នកត្រូវការ Configure ចំនុចសំខាន់មួយចំនួនដូចជា

1. LaTex Compiler: សូមជ្រើសរើសទៅរក MikTex ដែលនៅក្នុងកំព្យូទ័ររបស់អ្នក (Example : C:\Program Files (x86)\MiKTeX 2.7\miktex\bin)

2. PDF reader: សូមជ្រើសរើសទៅរក Previewer ដូចជា PDF reader របស់អ្នក (Example : C:\Program Files (x86)\Adobe\Reader 9.0\Reader)

–          ចូលទៅកាន់ File រួចជ្រើសរើសNew ដើម្បីបង្កើតឯកសារថ្មីមួយ

–          ដាក់កូដខាងក្រោមចូល យើងនឹងទទូលបានលទ្ធិផលដូច្នេះ

*សំរាប់អ្នកដែលចេះសរសេរ Program ខ្លះៗហើយ អាចសាកល្បងស្វែងយល់អំពី Code ទាំនេះបាន។ សំរាប់អ្នកដែលមិនចេះ Programing សោះ ខ្ញុំនឹងសរសេរពន្យល់លំអិតពេលក្រោយទៀត។

\documentclass[a4paper, 12pt, oneside]{article}
\usepackage[pdftex]{graphicx}
\usepackage[top=3cm, bottom=2cm, left=3cm, right=2cm]{geometry}
\usepackage[
    bookmarks         = true,
    bookmarksnumbered = true,
    pdfpagemode       = UseNone,
    pdfstartview      = FitV,
    pdfpagelayout     = OneColumn,
    colorlinks        = false,
    linkcolor         = black,
    urlcolor          = gris50,
    pdfborder         = {0 0 0}
    ]{hyperref}

\begin{document}
\title{~\\
			~\\
			~\\
			LaTex for beginer
			~\\
			~\\
			~\\
}
\author{Sophea PRUM
				~\\
				~\\
				sopheaprum[at]gmail[dot]com\\
				https://pspimage.wordpress.com
				~\\
				~\\
}

\maketitle
\newpage

\tableofcontents
\listoffigures

\newpage

Now, I try to do my report with LaTex. I add
%-------------------------------------------------------------------------------------------
\section{Here is my Title1}
I can write what ever in Title1 here. Then I can also add sub-title in Title1

	\subsection{Title 1.1}
		And here is my text
	\subsection{Title1.2}
		Also another text is here
%-------------------------------------------------------------------------------------------
\section{My function}

How can I writ function

	\subsection{Function1}
		$ ax^{2}~+bx+c=0 $ \\
	\subsection{Function2}
		Try more : $ F~=~\sum^{100}_{x=1}\left(x\right)$
%-------------------------------------------------------------------------------------------
\section{My image/photo/figure}

After I added all of my photos, I can also find it easily. Click to see it with different size \ref{siemreap1}{10cm}, \ref{siemreap2}{8cm} and \ref{siemreap3}{5cm}

	\begin{figure}
	\begin{center}
		\includegraphics[width=10cm]{siemreap.jpg}
		\caption{Siemreap airport. Size 10cm}
		\label{siemreap1}
	\end{center}
	\end{figure}

	\begin{figure}
	\begin{center}
		\includegraphics[width=8cm]{siemreap.jpg}
		\caption{Siemreap airport. Size 8cm}
		\label{siemreap2}
	\end{center}
	\end{figure}

	\begin{figure}
	\begin{center}
		\includegraphics[width=5cm]{siemreap.jpg}
		\caption{Siemreap airport. Size 5cm}
		\label{siemreap3}
	\end{center}
	\end{figure}

\end{document}
 
 
បញ្ចេញមតិ

Posted by ​នៅ ខែកក្កដា 29, 2010 in LaTex

 

Khmer Online Dictionaries

ថ្ងៃនេះខ្ញុំរអ៊ួៗនៅលើ Facebook ថាពេលនេះប្រើលីនុច អត់មានវចនានុក្រមប្រើ។ តាមពិតទៅមកពីអ្នកខ្លះណានៅម្តុំនេះតាមឌឺថា វចនានុក្រមមានហើយ តែអ្នកខ្លះមិនខ្ចីប្រើទេ។ តាមពិតទៅ គេថាណឹងក៏ត្រូវដែរ គឺខ្ញុំខ្ជឹលមែន។

មកដល់ត្រឹមនេះ គ្រូខ្ញុំគាត់អោយ link វចនានុក្រមខ្មែរ on-line។ វុចនាក្រមនេះ ក៏មានបកប្រែជាភាសារអត់គ្លេសផងដែរ។

http://dictionary.tovnah.com/

 
4 មតិ

Posted by ​នៅ ខែកក្កដា 28, 2010 in រឿងរ៉ាវ​ពីនេះពីនោះ

 

និយាយដើមតាស៊ីក្លូ

តាស៊ីក្លូនៅភូមិយើង ដូចជាបាត់មុខបាត់មាត់យូហើយ។ សង្ស័យតែត្រូវទៅលាងចានអោយយាលលក់បបរនៅមុខវត្តនោះហើយ ព្រោះគាត់ធ្លាប់ធ្វើបែកឆ្នាំងគាត់កាលពីប៉ុន្មានខែមុន។ តាំងពីពេលណឹងមក ខ្ញុំដូចជាមិនដែលឃើញគាត់ទៀតសោះ។ ឫក៏ប្រហែលជាត្រូវជួយលីងសណ្តែកដីអ៊ីលក់ចាបហ៊ួយ ព្រោះគាត់ជំពាក់លុយថ្លៃស្រាអង្គុញគីងគក់ មិនទាន់សង។

ខ្ញុំចេះតែនឹកឃើញរឿងតាស៊ីក្លូ ចឹងហើយក៏សុំនិយាយដើមគាត់មួយចុះ។

កាលល្ងាចមួយនោះ បែបគាត់រកលុយបានកាក់កបហើយមិនដឹង។ គាត់រវល់តែបង្ហើយ កង្កែបចៀននិងស្រាអង្គុញគីងគក់របស់គាត់ រហូតដល់ម៉ោង៣ទាបភ្លើឯណោះ។ ដោយសារតែខ្ជឹលធាក់ស៊ីក្លូទៅគេងនៅមុខវត្ត គាត់ក៏សំរេចចិត្តគេងនៅមាត់ទន្លេតែម្តងទៅ។

ម៉ោងប្រហែល ៤ ស្រាប់តែមានអ្នករត់កីឡាមកដាស់គាតសួរម៉ោង

អ្នករត់កីឡា : តា!តា! ម៉ោងប៉ុន្មានហើយ?
តាស៊ីក្លូ : ម៉ោងបួនហើយចៅ!

គាត់ដាក់ខ្លួនគេងបន្តរ បានប្រហែលកន្លះម៉ោង មានអ្នករត់កីឡាម្នាក់ទៀតមកដល់ក៏សួរ

អ្នករត់កីឡា : តា!តា! ម៉ោងប៉ុន្មានហើយ?
តាស៊ីក្លូ : គាត់ងើបឡើងរាងខឹងតិចផង! ម៉ោង បួនកន្លះហើយ

ដោយមិនចង់មានគេមករំខានទៀត គាត់ក៏សរសេរផ្លាកដាក់ថា “តាអត់មានម៉ោងទេ”។ មួយសន្ទុះក្រោយ ស្រាប់តែមានអ្នករត់កីឡាមកដាស់ទៀត

អ្នករត់កីឡា : តា!តា!‍ ម៉ោង ប្រាំកន្លះហើយ

 
16 មតិ

Posted by ​នៅ ខែកក្កដា 28, 2010 in រឿងរ៉ាវ​ពីនេះពីនោះ

 

ទៅ Carcassonne តាំងពី២០០៩

ទៅយូហើយ តែចេះតែខ្ជឹលដាក់ ព្រោះតែខ្ជឹលណឹងឯង 😀 ។

Carcassonne  គឺធ្លាប់ជាកន្លែងរស់នៅរបស់ស្តេចក្រាញ់កាលពីមុនមក ដូចន្នេះហើយទើប មើលទៅដូចជាមានការការពារតឹងរឹង។ ខ្ញុំក៏ចង់ទៅអានប្រវត្តសាស្ត្រនឹងយកមកសរសេរដែរ តែសំខាន់នោះគេ ពាក្យវាពិបាកយល់ណាស់ និយាយរួមគឺខ្ញុំមិនយល់តែម្តង។ ម្យ៉ាង ខ្ញុំមានការងារផ្សេងៗទៀតត្រូវធ្វើដែរ។ ដូច្នេះហើយ គ្រាន់តែយករួបមកដាក់ចែកគ្នាមើលតែប៉ុណ្ណឹងឯង។

ចុះឈ្មោះចូលក្នុងបញ្ជីបតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៤ ខែ ធ្នូរ ឆ្នាំ 1997

មើលប្លង់

មើលពីមុខទៅ

របងមានពីរជាន់។ កំរាស់ថ្មប្រហែលជាមិនតិចជាងកន្លះម៉ែត្រទេ។ ហើយនៅជំវិញមានប្រឡាយទឹកធំទៀតផង។ Monument ណឹងសង់នៅលើដីទូល។ មានប្រពន្ធការពាប៉ុណ្ណឹង គឺមិនងាយចូលបានទេ។ ដើម្បីចូលបាន ត្រូវហែលទឹក រួចឡើងទួលទៀត។ តែខ្ញុំថាទាហ៊ានយាមជុំវិញណឹងក៏មិនតិចដែរ

ដាក់លេង

ដាក់លេងដែរ

 
7 មតិ

Posted by ​នៅ ខែកក្កដា 23, 2010 in រឿងរ៉ាវ​ពីនេះពីនោះ

 

ធ្លាប់គិតទេ?

ជារឿយៗ ខ្ញុំតែងតែគិតថាខ្លួនឯងជាមនុស្ស :

1. អត់ប្រយោជន៏

2. ល្ងង់ គ្មានចេះស្អី

 

Francofolie 2010 នៅ La Rochelle-តារាតាមផ្លូវ

អ្នកចំរៀងតាមផ្លូវមានច្រើន និងមានស្ទីលផ្សេងៗគ្នា​។ ស្តាប់ហើយ បើចង់អោយលុយ ក៏អោយទៅ បើអត់ក៏អត់ទៅ។

 
3 មតិ

Posted by ​នៅ ខែកក្កដា 18, 2010 in រឿងរ៉ាវ​ពីនេះពីនោះ