RSS

រើទៅផ្ទះថ្មី

03 កក្កដា

ខ្ញុំទើបតែរើផ្ទះកាលពីប៉ុន្មានថ្ងៃមុននេះឯង ដោយហេតុថាផ្ទះនៅពីមុន គេមិនជួលអោយកំលុងពេលខែក្តៅ គឺពេលវ៉ាកងតែម្តង។ តែប៉ុណ្ណឹងឯង នៅស្រុកនេះ ព្រោះថាម្ចាស់ផ្ទះខ្លះ គេជួលអោយពួកទេសរចណ៏ ព្រោះវាបានថ្លៃជាង។ ដោយឡែក ផ្ទះដែលខ្ញុំនៅមុននោះ គឺម្ចាស់ផ្ទះគាត់នឹងមកនៅខែវ៉ាកង។ ផ្ទះខ្ញុំនៅពីមុនមានទំហំ 38 ម៉ែត្រក្រឡា តែផ្ទះថ្មីត្រឹមតែ 20 ម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែស្អាតបាន គួរអោយចង់នៅ នឹងម្យ៉ាងទេ គឺនៅជាប់សាលាផង។

មើលពីច្រកចូល

កន្លែងធ្វៈម្ហូប

មានតុមួយសំរាប់លេងហ្គេម 😀

តាំងរបស់របរកំប៉ិចកំប៉ុក

សាឡុងដែលអាចទាញទៅក្លាយជាគ្រែគេងបាន។ ចូលចិត្តប្រើអាណឹងសមរាប់ផ្ទះតូចៗចឹង

ទាញមក ទៅជាគ្រែគេងចឹង

បន្ទប់ទឹក។ នៅស្រុកនេះ គេនិយមបាំងកន្លែងងួតទឹកចឹង ដើម្បីកំអោយខ្ទាតទឹកពេលងូត

កន្លែងសំខាន់ដែលមិនអាចខ្វះបាន។ មិនចង់ដាក់ទេ តែខ្លាចគេថាជួលផ្ទះអីអត់មានកន្លែងណឹង 😀

រានហាល បែរមុខទៅរកកន្លែងដាក់ទូក និងថ្លៃលិចដ៏ស្រស់ស្អាត

Advertisements
 

29 responses to “រើទៅផ្ទះថ្មី

  1. ផ្កាយដុះកន្ទុយ

    ខែ​កក្កដា 3, 2010 at 11:40 ព្រឹក

    អបអរណាស់បង! ផ្ទះបងមើលទៅគួរឲ្យចង់នៅណាស់!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

     
  2. សុភ័ក្ត្រ

    ខែ​កក្កដា 3, 2010 at 11:48 ព្រឹក

    ចា​អាត​ណាស់​នៀក ម៉ា​ខែ​ប៉ុន្មាន​ទៅ?

     
    • សុភា

      ខែ​កក្កដា 3, 2010 at 11:57 ព្រឹក

      តែ 380 អឺរ៉ូណឹង។ ថ្លៃជាងខ្ញុំចាយម៉ាខែៗទៅទៀត 😀 ។ តែនៅនេះ ជួលបានផ្ទះប៉ុណ្ណឹង តំលៃប៉ុណឹង ហើយជួលបានទាំងខែក្តៅទៀត គិតថាថោកហើយ​​។

       
  3. វិសាល

    ខែ​កក្កដា 3, 2010 at 12:13 ល្ងាច

    កន្លែងធ្វើម្ហូបដូចជារ៉ូមេនទិកដល់ហើយ

     
  4. ចន្ទ

    ខែ​កក្កដា 3, 2010 at 12:14 ល្ងាច

    បាច់បាំងទេងូតទឹក នៅម្នាក់ឯងចឹងមានណាឃើញទេ

     
  5. សុវារី

    ខែ​កក្កដា 3, 2010 at 1:55 ល្ងាច

    ខ្ញុំចង់បានមួយដែរ​ ! ខ្ញុំនិងវណ្ណា​​មិនដឹងរកផ្ទះនៅ Lyon បានរីអត់​េទ បើmail ទៅ CROUS​ 4​ដងហើយ េគអត់ខ្ចីធ្វើដឹងលឺអីតិចសោះ។យ៉ាប់ដល់ហើយ​ !!!

     
  6. រដ្ដា

    ខែ​កក្កដា 3, 2010 at 3:34 ល្ងាច

    បន្ទប់ទឹកក៏អោយមើលដែរ៕​ យ៉ាប់ណាស់សុភានេះ។​ ប្លុកនេះបង្កើតយូរហើយរឺ?​ ចំណាយ ពេលយូរទេ? ខ្ញុំចង់មានមួយដែរ។ សូមអរគុណជាមុន។​ សូមសុបិន្តល្អយប់នេះ

     
    • សុភា

      ខែ​កក្កដា 3, 2010 at 5:24 ល្ងាច

      ខ្លាចគេថាផ្ទះអត់បន្ទប់ទឹក 😀

      ប្លក់ណឹងកើតពីឆ្នាំ 2008។ បង្កើតមិនយូហើយមិនពិបាកទេ

       
  7. រដ្ឋា

    ខែ​កក្កដា 3, 2010 at 3:39 ល្ងាច

    ខ្ញុំឈ្មោះរដ្ឋា ណា មិនមែន​ រដ្តា ទេ ព្រោះខ្ញុំពិបាកវាយយូនីកូដណាស់ ស៊ីពេលយូរណាស់

     
  8. កួរ​ស្រូវ

    ខែ​កក្កដា 3, 2010 at 6:12 ល្ងាច

    La maison parait-elle romantique, mais pourquoi il y a deux oreillers partout? Tu cohabites avec quelqu’un?

    De toute facon, il semble que la maison est tres confortable, mais on ne voit pas le systeme de chauffage, il ne fait pas froid a la Rochelle?

     
    • សុភា

      ខែ​កក្កដា 3, 2010 at 6:17 ល្ងាច

      les oreillers, j’ai même plus que ça, c’est pour la confortable. Le chauffage, il y en avais deux, mais il est juste caché

       
      • កួរ​ស្រូវ

        ខែ​កក្កដា 3, 2010 at 8:32 ល្ងាច

        Il me semble que tu aies aussi une machine a laver les assiettes dans ta cuisine. C’est vrai?

         
        • សុភា

          ខែ​កក្កដា 3, 2010 at 10:10 ល្ងាច

          Non, et il n’est pas indispensable

           
          • oudomheng

            ខែ​កក្កដា 6, 2010 at 2:26 ល្ងាច

            កួរស្រូវ!! Qui est-ce?? Je pourrais vous connaitre?

             
  9. ឧត្តម's Blog

    ខែ​កក្កដា 4, 2010 at 3:22 ព្រឹក

    វាដូចជាផ្ទះក្នុងក្តីស្រមៃខ្ញុំចឹង! ចង់ទៅនៅណឹងដែរ……!!

     
  10. តានាឡិកាដែក

    ខែ​កក្កដា 4, 2010 at 5:53 ព្រឹក

    គ្មានអ្វីល្អជាងផ្ទះកំណើតរបស់យើងទេ
    ទោះជាផ្ទះថ្មីនោះរស់នៅដូចស្ដេចក៍ដោយ.

     
  11. engsamnang

    ខែ​កក្កដា 4, 2010 at 8:23 ព្រឹក

    ផ្ទះបងភា ស្អាត។ តូចអញ្ជឹងល្អតើ។

     
  12. kooms

    ខែ​កក្កដា 4, 2010 at 10:22 ព្រឹក

    សុភា​ឃើញ​ថា​រើផ្ទះ​ញឹក​ញាប់ណាស់​

     
  13. វឌ្ឍនា

    ខែ​កក្កដា 4, 2010 at 6:31 ល្ងាច

    នៅបានយូរទេ? បើបានយូរ ស្រួលទៅលេង ហេហេហេហេ

     
    • Sophea

      ខែ​កក្កដា 4, 2010 at 6:32 ល្ងាច

      បានយូតើ។ នៅដល់ 2012។ ម៉ោថ្ងៃណា មកអោយលឿនមក កំពុងអផ្សុកផង 😉

       
  14. ផ្កាយ NoVeLs

    ខែ​កក្កដា 5, 2010 at 1:33 ព្រឹក

    យ៉ាប់​ម៉ង​សុភា! ខំ​អើត​មក​មើល​ផ្ទះ​ថ្មី​របស់គេ ស្រាប់​តែ​ដាក់​បង្គន់​ប៉ុណ្ណាណី​ចាំ​ស្វាគមន៍! យ៉ាប់! ញ៉ាំ​បាយ​លែង​ចូលលីង! 😀

     
  15. Samady KS

    ខែ​កក្កដា 5, 2010 at 6:35 ព្រឹក

    មាន​អី​? ម្យ៉ាង​ដែរ ស្អាត​ណាស់… ប៉ុន្តែ​ឃើញ​បន្ទប់​ទឹក​ដូច​ជា​សាំ​ញាំ​បន្តិច​ព្រោះ​សុទ្ធ​តែ​គ្រឿង​តុប​តែង​ខ្លួន ឡេ សាប៊ូដុះ​ខ្លួន សាប៊ូកក់​សក់ ថ្នាំ​ដុះធ្មេញ ច្រាស​ដុះ​ធ្មេញ គ្រាន់​តែ​ឃើញ​ខ្ញុំ​វិល​មុខ​ជំនួស​ហ្មង ដល់​អាចឹង​ទៅ ប្រើ​មួយ​ណា ទុក​មួយ​នៃ អ្ហូវ?

     
  16. Samady KS

    ខែ​កក្កដា 5, 2010 at 6:36 ព្រឹក

    ដូច​ប្អូន​ខ្ញុំ​ដែរ​សូម​

     
  17. Samady KS

    ខែ​កក្កដា 5, 2010 at 6:38 ព្រឹក

     
  18. oudomheng

    ខែ​កក្កដា 6, 2010 at 2:22 ល្ងាច

    Bons vacances, grand soeur!!

     
  19. កួរ​ស្រូវ

    ខែ​កក្កដា 6, 2010 at 11:47 ល្ងាច

    N’oubliez pas que le mot «vacances» est toujours pluriel.

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: