RSS

និយាយដើមតាស៊ីក្លូ

28 កក្កដា

តាស៊ីក្លូនៅភូមិយើង ដូចជាបាត់មុខបាត់មាត់យូហើយ។ សង្ស័យតែត្រូវទៅលាងចានអោយយាលលក់បបរនៅមុខវត្តនោះហើយ ព្រោះគាត់ធ្លាប់ធ្វើបែកឆ្នាំងគាត់កាលពីប៉ុន្មានខែមុន។ តាំងពីពេលណឹងមក ខ្ញុំដូចជាមិនដែលឃើញគាត់ទៀតសោះ។ ឫក៏ប្រហែលជាត្រូវជួយលីងសណ្តែកដីអ៊ីលក់ចាបហ៊ួយ ព្រោះគាត់ជំពាក់លុយថ្លៃស្រាអង្គុញគីងគក់ មិនទាន់សង។

ខ្ញុំចេះតែនឹកឃើញរឿងតាស៊ីក្លូ ចឹងហើយក៏សុំនិយាយដើមគាត់មួយចុះ។

កាលល្ងាចមួយនោះ បែបគាត់រកលុយបានកាក់កបហើយមិនដឹង។ គាត់រវល់តែបង្ហើយ កង្កែបចៀននិងស្រាអង្គុញគីងគក់របស់គាត់ រហូតដល់ម៉ោង៣ទាបភ្លើឯណោះ។ ដោយសារតែខ្ជឹលធាក់ស៊ីក្លូទៅគេងនៅមុខវត្ត គាត់ក៏សំរេចចិត្តគេងនៅមាត់ទន្លេតែម្តងទៅ។

ម៉ោងប្រហែល ៤ ស្រាប់តែមានអ្នករត់កីឡាមកដាស់គាតសួរម៉ោង

អ្នករត់កីឡា : តា!តា! ម៉ោងប៉ុន្មានហើយ?
តាស៊ីក្លូ : ម៉ោងបួនហើយចៅ!

គាត់ដាក់ខ្លួនគេងបន្តរ បានប្រហែលកន្លះម៉ោង មានអ្នករត់កីឡាម្នាក់ទៀតមកដល់ក៏សួរ

អ្នករត់កីឡា : តា!តា! ម៉ោងប៉ុន្មានហើយ?
តាស៊ីក្លូ : គាត់ងើបឡើងរាងខឹងតិចផង! ម៉ោង បួនកន្លះហើយ

ដោយមិនចង់មានគេមករំខានទៀត គាត់ក៏សរសេរផ្លាកដាក់ថា “តាអត់មានម៉ោងទេ”។ មួយសន្ទុះក្រោយ ស្រាប់តែមានអ្នករត់កីឡាមកដាស់ទៀត

អ្នករត់កីឡា : តា!តា!‍ ម៉ោង ប្រាំកន្លះហើយ

Advertisements
 
16 មតិ

Posted by ​នៅ ខែ​កក្កដា 28, 2010 in រឿងរ៉ាវ​ពីនេះពីនោះ

 

16 responses to “និយាយដើមតាស៊ីក្លូ

  1. វិសាល

    ខែ​កក្កដា 28, 2010 at 12:55 ល្ងាច

    😆

     
  2. វុឌ្ឍី វុឌ្ឍ

    ខែ​កក្កដា 28, 2010 at 1:19 ល្ងាច

    haha jes ta mean morng

     
  3. Vanda

    ខែ​កក្កដា 28, 2010 at 1:35 ល្ងាច

    it’s fun~~~!!
    Yes, it’s quit long time to hear from him, ta cyclo,

     
  4. ជីវិតអមតៈ

    ខែ​កក្កដា 28, 2010 at 1:55 ល្ងាច

    យើ! ហ៊ាននិយាយដើមតាយើងផងហ្ន៎!
    ចាំមើល! តាមកវិញឲ្យមកចាប់អាំងក្លែមស្រាហើយណា​ 😆

     
  5. វុទ្ធី

    ខែ​កក្កដា 28, 2010 at 2:10 ល្ងាច

    កាប្លែងបោះគេតើ 🙂

     
  6. ហនុមាន

    ខែ​កក្កដា 28, 2010 at 3:42 ល្ងាច

    ខ្ញុំធ្លាប់ឃើញគាត់លួចចូលផ្ទះ ខ្ញុំម្តងពីរ ដែរ តែ មិននិយាយស្តី ប្រហែលគាត់ចូលរក ប្រហុកស្វាយខ្ចី ក៏ មិនដឹង ? និាយលាក់បាំងអី ខ្ញុំនឹកអ្នកភូមិវើតប្រេស ចាស់ៗ ច្រើន ដែលបានបាត់ខ្លួនពីពិភពគុន !

     
  7. សុខហេង

    ខែ​កក្កដា 28, 2010 at 5:09 ល្ងាច

    😀

     
  8. បាត់ដំបង

    ខែ​កក្កដា 28, 2010 at 5:44 ល្ងាច

    ដល់ចឹងទៅ នឹកគាត់ដែរហ្នឹង ។ តាស៊ីក្លូ និង បងកូនជ្រូក ដៃគូរបស់គាត់បាត់ឈឹងម៉ង។ មិនដឹងទៅដល់ណាទេ។

     
    • ហនុមាន

      ខែ​កក្កដា 28, 2010 at 6:01 ល្ងាច

      កូនជ្រូក ខ្ញុំមិនដឹងដែរ បើតាសីុក្លូ អាលូវអាត្រែតហើយ រវល់តែជក់នឹងស្រីក្មេងៗ នឹងទឹកត្នោតជូ ម៉ាងៃៗ ធាក់តែឡាបូតហ្នឹង ខ្ញុំមិននិយាយពីរឿងធាក់សីុក្លូរ៉េ 😀 ឆ្ងល់តែម៉ាយ៉ាងរ៉េ បាត់ខ្លួនហើយថែមទាំងបិទទ្វាផ្ទះចោលទៀត រកតែឯងចូលលួចប្រហុកអីក៏មិនបាន ! អត់តែល្បូតហ្នឹងខ្ញុំ ! 😀

       
  9. សុភ័ណ្ឌ

    ខែ​កក្កដា 29, 2010 at 3:18 ព្រឹក

    និយាយពីតាស៊ីក្លូវិញខ្ញុំនឹកគាត់ខ្លាំងណាស់ ជាពិសេសរឿងខ្លីៗរបស់គាត់ និង របស់បងកូនជ្រូក ដែលប្រជុំដោយតារាល្បីៗនៅក្នុងភូមិដូចជា បងកូនជ្រូក តាស៊ីក្លូ គ្រូសូត្រឆ្វេង គ្រូសូត្រស្តាំ ស៊ីម៉ាដាម… និងអ្នកដ៍ទៃទៀតដែលមិនបានចាំឈ្មោះ ។ អានពេលណាសោចចុកពោះរាល់តែដង… 🙂

     
  10. kooms

    ខែ​កក្កដា 29, 2010 at 3:38 ព្រឹក

    ដូច​ជានឹក​គាត់ណាស់​ដែរ​នឹង​បាត់មុខ​យួរហើយ លែន​មាន​នរណាបបួល​ដក​មេទៀត

     
  11. ក្មេងស្រែ

    ខែ​កក្កដា 29, 2010 at 8:58 ព្រឹក

    យី! និយាយមិចគ្នាបានល្អ!

     
  12. ឧត្តម's Blog

    ខែ​កក្កដា 29, 2010 at 12:59 ល្ងាច

    អត់មានណាគេនឹកញុមសោះ!

     
  13. tacyclo

    ខែ​ធ្នូ 17, 2010 at 6:00 ព្រឹក

    ហ៊ាននិយាយដើមតាផង !!!! ហាហាហា​ចាច់ចាច់ៗៗៗៗ ចា !!!!! មនុស្សា មនុស្សោ​! កូនផ្សោតល្បូតខោ លោតចូលឆ្នាំង
    ខ្ទះ !!!!!!

    ជួញហើយ….. និយាយដើមតាស៊ីក្លូហ្នឹង ! ជួញតាស៊ីក្លូចាប់ស្ងោរជ្រក់ក្លែមចាយស៊ាងអ៊ី និងអង្គុញគីង្គក់ហើយនេះ!

    តាឡាវល់ម៉ារយះសិន ដឹកម៉ូយបារាំងច្រមុះស្រួច… ព… ក…. វែង… សន្សំលុយទៅដណ្តឹងប៉ាពន្ធនៅអូររាំងអូវ …. ហេ ហេ ហេ….. អស់តា បីជី រ៉េ បានមួយហ្ន! ​ចាំមានពេលចាំតាម៉ោលេងចៅកូនផ្សោតឯងទៀត !

    N:B កុំច្រលំថាខ្មោចតាស៊ីក្លូលងណា ព្រោះតាស៊ីក្លូអត់មានបានទៅលេងនៅកោះពេជ្ររ៉េ !!!!!!!

     
    • សុភា

      ខែ​ធ្នូ 19, 2010 at 5:22 ល្ងាច

      ម៉ោពីបាត់តាក្លូយូពេក ចឹងហើយបានចេះតែយករឿងពិតមកនិយាយលេងទៅ 😀

       
  14. moeurnvanna

    ខែ​ធ្នូ 17, 2010 at 6:37 ព្រឹក

    សូមអភ័យទោស ខ្ញុំជាសមាជិក wordpress ថ្មីថ្មោង សូមចូលរួមលេងសើចនិងបញ្ជេញយោបល់ផង។។។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: