RSS

LaTex 1: បញ្ចូល និង សាកល្បង LaTex

29 កក្កដា

ខ្លះអំពី LaTex ពីការគិតរបស់ខ្ញុំ

LaTex គឺជាកម្មវិធីមួយដែលប្រើប្រាស់សំរាប់សរសេរឯកសារផ្សេង។ ក្រៅពីនេះ យើងក៏អាចប្រើប្រាស់កម្មវិធីនេះសំរាប់បង្កើតបទបង្កាញបានផងដែរ។

LaTex មានលក្ខជា Programming និងជា Text ដែលខុសពីកម្មវិធីសំរាប់សរសេរឯកសារ ផ្សេងដូចជា Ms.office និង open office។ ក្រោយពីសរសេររួច យើងអាចបង្កើតអោយទៅជា PDF file, DVI, ឫក៏ PS។ ប៉ុន្តែ LaTex មានលក្ខណពិសេសច្រើនដូចជា

–          ងាយស្រួលដាក់ឯកសារយោង មានលក្ខណស្តង់ដា និង ងាយស្រួលប្តូរស្ទីល

–          អាចផ្លាស់សណ្ថានរបស់ឯកសារបានយ៉ាងងាយស្រួល ដូចជាផ្លាស់ ប្រភេទឯកសារ Font អក្សរ ជាដើម

–          ងាយស្រួលក្នុងការបង្កើត Title និង sub-title ដែលខុសពីកម្មវិធីមួយចំនួនម្តងដើរ ម្តងមិនដើរ

–          ងាយស្រួលក្នុងការបង្កើតមាតិការបស់អត្ថបទ រូបភាព និង តារាង

–          ងាយស្រួលសរសេរសមីការដែលមានលក្ខណស្មុគស្មាញ

–          ឯកសារមានលក្ខណ Professionnel

–          ងាយស្រួលសរសេរអោយត្រូវស្តង់ដារ ដូចជាស្តង់ដាររបស់របាយការណ៍ Conference Paper ​។ល។

–          …

ទន្ទឹមនឹងនេះ LaTex ក៏មានចំណុចខ្សោយផងដែរបើតាមការគិតរបស់ខ្ញុំ

–          ពិបាកប្រើសំរាប់អ្នក ប្រើប្រាស់ដំបូង

–          ទាមទាអោយអ្នកប្រើប្រាស់យល់នូវការសរសេរ Program ងាយៗ

–          ពិបាកដាក់រូបអោយចំកន្លែងដែលចង់បាន

–          មិនទាន់អាចប្រើប្រាស់សំរាប់ភាសាមួយចំនួន ដូចជាភាសាខ្មែរជាដើម (នេះបើតាមចំណេះដឹងរបស់ខ្ញុំ។ បើសិនជាមានអ្នកណាដឹងថា ធ្វើយ៉ាងមេចដើម្បីប្រើប្រាស់ជាមួយភាសាខ្មែរ សួមមេត្តាប្រាប់ខ្ញុំផង)

–          …

ខ្ញុំផ្ទាល់ទើបតែចាប់ផ្តើមរៀនប្រើប្រាស់ទេ។ ពីមុនមក កុំថាឡើងប្រើ សូម្បីតែលឺ ក៏មិនដែលផង។

ដើម្បីស្វែងយល់ច្រើនទៀតអំពី LaTex សូមចូលទៅកាត់ website http://www.latex-project.org/

ដាក់បញ្ចូល LaTex

ដើម្បីដាក់បញ្ចូល LaTex :

–          ទាញយក Protex ពីwebsite http://www.latex-project.org/ftp.html

–          ចុចផ្ទួនទៅលើ Protex file ដែលអ្នកបានទាញយកដើម្បី Extract ឯកសារទៅដាក់នៅកន្លែងណាមួយ។ ក្នុងករណីទូទៅ គឺវារត់ចូលទៅក្នុង « C:\Program Files(x86)\LaTex »។ នៅទីនោះ យើងនឹងអាចឃើញមានសំនុំឯកសារដូចខាងក្រោយមនេះ

បណ្តុំឯកសារនៅក្នុង LaTex

–          ចុចផ្ទួនទៅលើ Setup file រួចជ្រើសរើសភាសាដែលលោកអ្នកចង់បាន។ ឯកសារជា PDF មួយនឹងបើកឡើង។ សួមធ្វើតាមអ្វីដែលបានប្រាប់ក្នុងឯកសារនោះ។ ជាទូទៅ យើងត្រូវការដាក់បញ្ចូលMikTex (Base system), និង TexnicCenter (Editor) ជាចាំបាច់ និង Ghostscript (PostScript Converter) និង GSview (Previewer) មិនចាំបាច់។ សំរាប់ Previewer លោកអ្នកអាចប្រើប្រាស់ PDF reader បាន។

សាកល្បងប្រើប្រាស់

–          បើក TexnicCenter។ បើកដំបូង លោកអ្នកត្រូវការ Configure ចំនុចសំខាន់មួយចំនួនដូចជា

1. LaTex Compiler: សូមជ្រើសរើសទៅរក MikTex ដែលនៅក្នុងកំព្យូទ័ររបស់អ្នក (Example : C:\Program Files (x86)\MiKTeX 2.7\miktex\bin)

2. PDF reader: សូមជ្រើសរើសទៅរក Previewer ដូចជា PDF reader របស់អ្នក (Example : C:\Program Files (x86)\Adobe\Reader 9.0\Reader)

–          ចូលទៅកាន់ File រួចជ្រើសរើសNew ដើម្បីបង្កើតឯកសារថ្មីមួយ

–          ដាក់កូដខាងក្រោមចូល យើងនឹងទទូលបានលទ្ធិផលដូច្នេះ

*សំរាប់អ្នកដែលចេះសរសេរ Program ខ្លះៗហើយ អាចសាកល្បងស្វែងយល់អំពី Code ទាំនេះបាន។ សំរាប់អ្នកដែលមិនចេះ Programing សោះ ខ្ញុំនឹងសរសេរពន្យល់លំអិតពេលក្រោយទៀត។

\documentclass[a4paper, 12pt, oneside]{article}
\usepackage[pdftex]{graphicx}
\usepackage[top=3cm, bottom=2cm, left=3cm, right=2cm]{geometry}
\usepackage[
  bookmarks     = true,
  bookmarksnumbered = true,
  pdfpagemode    = UseNone,
  pdfstartview   = FitV,
  pdfpagelayout   = OneColumn,
  colorlinks    = false,
  linkcolor     = black,
  urlcolor     = gris50,
  pdfborder     = {0 0 0}
  ]{hyperref}

\begin{document}
\title{~\\
			~\\
			~\\
			LaTex for beginer
			~\\
			~\\
			~\\
}
\author{Sophea PRUM
				~\\
				~\\
				sopheaprum[at]gmail[dot]com\\
				https://pspimage.wordpress.com
				~\\
				~\\
}

\maketitle
\newpage

\tableofcontents
\listoffigures

\newpage

Now, I try to do my report with LaTex. I add
%-------------------------------------------------------------------------------------------
\section{Here is my Title1}
I can write what ever in Title1 here. Then I can also add sub-title in Title1

	\subsection{Title 1.1}
		And here is my text
	\subsection{Title1.2}
		Also another text is here
%-------------------------------------------------------------------------------------------
\section{My function}

How can I writ function

	\subsection{Function1}
		$ ax^{2}~+bx+c=0 $ \\
	\subsection{Function2}
		Try more : $ F~=~\sum^{100}_{x=1}\left(x\right)$
%-------------------------------------------------------------------------------------------
\section{My image/photo/figure}

After I added all of my photos, I can also find it easily. Click to see it with different size \ref{siemreap1}{10cm}, \ref{siemreap2}{8cm} and \ref{siemreap3}{5cm}

	\begin{figure}
	\begin{center}
		\includegraphics[width=10cm]{siemreap.jpg}
		\caption{Siemreap airport. Size 10cm}
		\label{siemreap1}
	\end{center}
	\end{figure}

	\begin{figure}
	\begin{center}
		\includegraphics[width=8cm]{siemreap.jpg}
		\caption{Siemreap airport. Size 8cm}
		\label{siemreap2}
	\end{center}
	\end{figure}

	\begin{figure}
	\begin{center}
		\includegraphics[width=5cm]{siemreap.jpg}
		\caption{Siemreap airport. Size 5cm}
		\label{siemreap3}
	\end{center}
	\end{figure}

\end{document}
 
Advertisements
 
បញ្ចេញមតិ

Posted by ​នៅ ខែកក្កដា 29, 2010 in LaTex

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: