RSS

ខ្ញុំខុសពីមុន?

12 Aug

ព្រឹកមិញកំពុងតែមានអារម្មណ៏មិនសូវល្អ ស្រាប់តែពួកម៉ាកខ្ញុំគេឆាតមក។ ខ្ញុំក៏ចាប់ផ្តើមនិយាយជាមួយគេលេងទៅ។ គេសួរខ្ញុំពីនេះពីនោះរួច ខ្ញុំក៏សួរគេវិញថា ការពេលណា? គេថាអត់ប្រាប់។ ខ្ញុំថាបើមិនចង់ប្រាប់ក៏អត់ទៅ ស្រេចចិត្ត។ ពួកម៉ាកខ្ញុំថាខ្ញុំពេលនេះឆេវឆាវណាស់ ទើបតែចេញពីស្រុកពីរឆ្នាំសោះ ខុសពីមុន។ ខ្ញុំថា ខ្ញុំកំពុងតែគិតថាខ្ញុំចិត្តត្រជាក់ជាងមុនផង …។ និយាយៗទៅ​ ពួកម៉ាកខ្ញុំថាទៀតថា ខ្ញុំមិនសួរមានមិត្តភាពដូចពីមុនទេ ស្ងាត់បាត់ មិនដែលឃើញអនឡាញ មិនទាក់ទងជាមួយមិត្តផ្សេងៗ ឃើញគេអនឡាញក៏មិនដែលសរសេរទៅគេមុន …។ ទាំងនេះជាអ្វីដែលពួកម៉ាកខ្ញុំគិតអំពីខ្ញុំពេលនេះ។

….

….

តែអ្វីដែលខ្ញុំគិតវិញគឺផ្ទុយពីគេ។ ខ្ញុំកំពុងតែគិតថា មិត្តខ្ញុំកំពុងតែឃ្លាតឆ្ងាយពីខ្ញុំបន្តិចម្តងៗ ឆ្ងាយទៅៗ ទុកខ្ញុំនៅម្នាក់ឯង ហើយពួកគេសុខសប្បាយគ្រប់គ្នាអស់ហើយ។ ចំណែកខ្ញុំ គ្មានទំនាក់ទំនង គ្មានដំណឹង។ ពេលខ្លះសរសេរអ៊ីមែលទៅ ខ្ញុំមិនដឹងថាគេអានឫអត់ គឺដឹងត្រឹមថា គ្មានចំលើយតប។ ផ្ញើររូបថតទៅ មិនដឹងថាគេមើលឫអត់? ខ្ញុំមិនដឹងថាមិត្តភាពទាំងអស់ណឹង នឹងអាចរក្សាបានយូប៉ុណ្ណា?

….

….

បើខ្ញុំថ្លឹងថ្លែងទៅ ក៏ប្រហែលជាមកពីខ្ញុំ ប្រហែលមកពីខ្ញុំជាអ្នកមិឆ្លើយតបគេមុន?

 

7 responses to “ខ្ញុំខុសពីមុន?

  1. ឧត្តម's ប្លក

    ខែសីហា 12, 2010 at 12:42 ល្ងាច

    នៅមានញុមម្នាក់ទៀតណា! ក្មេងភូមិwordpress

     
  2. សុភា

    ខែសីហា 12, 2010 at 12:50 ល្ងាច

    ខ្ញុំកំពុងតែគិតដែរថា ខ្ញុំនិយាយច្រើន ជាមួយអ្នកស្គាល់គ្នានៅតាម Internet:wordpress, facebook ទៅវិញ

     
  3. vathanakkhmer

    ខែសីហា 12, 2010 at 12:59 ល្ងាច

    សង្ឃឹមថាមិត្តភក្តិបងនឹងអាចយល់ចិត្តបងបានច្រើនជាងនេះ!
    ញ៉ុមគិតថាបងនិយាយខាងលើនោះដូចជាត្រឹមត្រូវដែរ….

     
    • សុភា

      ខែសីហា 12, 2010 at 1:16 ល្ងាច

      ខ្ញុំក៏គិតថាត្រឹមត្រូវដែរ។ យើងគួរតែគិតពីកំហុសរបស់យើងមុនដែរ

       
  4. វាន់ឌីយ៉ា

    ខែសីហា 12, 2010 at 5:50 ល្ងាច

    មនុស្សណាក៏ចង់បានមិត្តដែរ ជួនកាលគេគិតដូចយើងគិតក៏ថាបាន

     
    • សុភា

      ខែសីហា 12, 2010 at 5:58 ល្ងាច

      បែបចឹងហើយមើលទៅ។ ព្រោះកាលពីមុន ពេលខ្ញុំមានមិត្តមករៀនខាងក្រៅ ក៏ខ្ញុំមិនសូវចង់ទាក់ទងគេមុនដែរ ខ្លាចគេឡើងឫកខ្ពស់។ ដល់តែខ្លួនឯងវិញ គិតផ្ទុយទៅវិញ 🙂

       
      • enana88

        ខែសីហា 13, 2010 at 4:50 ព្រឹក

        យើងគិតអីមិនប្រាកដថាអ្នកផ្សេងគេគិតដូចយើងទេ ហើយក៏អត់មានអីទៀងទាត់ដែរ​សម្រាប់ញ៉ុំ អ្នកគ្រប់គ្នាចូលមក​ហើយ​ចេញ​ទៅវិញ នោះគ្រាន់តែមកត្រួស​ផ្លូវឲញ៉ុំ​កាន់​តែ​​រឹងមាំ​ថែមទៀត

         

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: