RSS

ព្រួយ!

13 សីហា

រាល់ថ្ងៃ ចេញចូលផ្ទះ ខ្ញុំតែងតែទៅបើកប្រអប់សំបុត្រ ព្រោះខ្ញុំទន្ទឹងចាំប៉ាស្ព័ររបស់ខ្ញុំដែលបានយកទៅដាក់សុំវីសាទៅអាប្រទេសខុសគេមួយណឹង។ និយាយពីឫកខ្ពស់នោះហួសមេឃ ទាំងអាក្រុមហ៊ុនដែលធ្វើវិសាណឹងទៀត។

ខ្ញុំព្រួយ ព្រោះខ្ញុំត្រូវទៅក្រៅនៅចុងអាទិត្យក្រោយណឹង តែចុះបើខ្ញុំគ្មានប៉ាស្ព័រ ខ្ញុំទៅមេចនឹងបានទៅ? ហើយលុយដែលបង់រួចនិងខាតឥតប្រយោជន៏ទៅហើយ។ ប្រហែលជាត្រូវរកអ្នកទៅជំនួសហើយមើលទៅខ្ញុំ។ នឹកៗទៅ ខ្ញុំខ្លួនឯង ខឹងអ្នកធ្វើការជុំវិញខ្លួន ព្រោះបើកុំតែគេធ្វើកាឫករាក់កំផែលចឹង ខ្ញុំក៏មិនបាច់មកអង្គុយព្រួយបែបនេះដែរ។

ខ្ញុំមានតែបន់ព្រះ អោយគេផ្ញើរប៉ាស្ព័រខ្ញុំមកឆាប់ៗ បើទោះជាខ្ញុំមិនបានទទូលវីសាក៏ដោយចុះ។ សង្ឃឹមថាខ្ញុំនៅមានសំណាងសំរាប់ពេលនេះ 😦

ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ   ព្រួយ

តាមពិតទៅ ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តធ្វើការនៅពេកចុងក្រោយរួចមកអង្គុយភ័តចឹងទេ។ ខ្ញុំតែងតែមានជំនឿចិត្តនឹងការងារខ្ញុំធ្វើ និងធ្វើដោយខ្លួនខ្ញុំ។ តែជាទទៅ ខ្ញុំតែងតែទទូលរងផលលំបាកដោយសារអ្នកដ៏ទៃទៅវិញ។ ឈប់ចង់ចូលចិត្តធ្វើការជាក្រុម មិនបាច់ត្រូវការជំនួយអីទេ ធ្វើខ្លួនឯងគឺមានទំនុកចិត្តជាង។

 

6 responses to “ព្រួយ!

  1. មេឃា

    ខែសីហា 14, 2010 at 4:03 ព្រឹក

    មិនបាច់ភ័យទេ… ធ្លាប់ធ្វើដំណើរទៅបរទេសពីមុនទេ ? បើធ្លាប់មិនជាអ្វី !
    តែបើមិនធ្លាប់ ត្រូវមើលបាត់ដៃជាមុនសិន… តែមានខ្សែ វាសនា ឆ្លងប្រទេសអត់ ?

     
  2. មេឃា

    ខែសីហា 16, 2010 at 9:14 ព្រឹក

    មិនបាច់មើលឲ្យសុភា ទេ ព្រោះតាមរូបភាពដែលបានថតនៅ ប៉ារីស បញ្ជាក់ថា មានខ្សែវាសនា ឆ្លងប្រទេសបាត់ទៅហើយ…

    អីចឹង មិនបាច់បារម្ភទេ… ត្រៀមតែសម្ភារៈ និងសំលៀកបំពាក់តូវ… អ្វីៗនឹងដំណើរការទៅមុខហើយ… និយាយចឹង ចង់ទៅប្រទេសណា ?

     
    • សុភា

      ខែសីហា 16, 2010 at 9:24 ព្រឹក

      សូមអោយបាដូចពាក្យចឹងចុះ។
      ខ្ញុំទៅទួរគី តែប៉ុន្មានថ្ងៃណឹងណា

       
      • មេឃា

        ខែសីហា 17, 2010 at 2:25 ព្រឹក

        សង្ឃឹមទុកចុះ រាសីកំពុងតែឡើងខ្ពស់ហើយ… ជើងលេខរបស់ សុភា ចេញដើរទៅឆ្ងាយភាគច្រើន គឺ Summer time (សីហា កញ្ញា តុលា) នេះឯង… មានធ្លាប់ចំណាំខ្លួនឯងអត់ !?

         
        • សុភា

          ខែសីហា 17, 2010 at 9:21 ព្រឹក

          ចេះទាយទៀត។ សូមអោយត្រូវតាមមាត់គ្រូទាយចុះចឹង 🙂

           

បញ្ចេញមតិ