RSS

គោកំព្រា

20 សីហា

មានពូម្នាក់ គាត់បើកឡានពីភ្នំពេញក្រុងយើង សំដៅទៅខាងស្រុកស្អាង កោះធំ។ អ្នកដឹងបានដឹង អ្នកអត់នៅតែអត់។ នៅទំនប់ទូលក្រសាំង មានកន្លែងមួយនោះ គឺសំបូរគោ គេដាក់អោយដើរប្រសេចប្រសាចពេញផ្លូវ។ យើងជិះឡានម៉ូតូ គឺត្រូវគោរពអស់លោកផង ហេហេ។

ពូសុខ គាត់បើកឡានមកដល់ ស្រាប់តែបុកគោគេផាំង។ គ្រាន់តែគាត់ចេញពីឡានមក អ្នកភូមិមករោមគាត់ជិត។

អ្នកភូមិ :  ណែ លោកឯងបុកគោគេ ឡូវសងម៉ោ។ គោនេះថ្លៃណាស់ណា! តំលៃរាប់លាន

ពូសុខតំបូងដូចឡើយ ដូចជារាងភ័យដែរ។ ស្រាប់តែគាត់នឹងឃើញច្បាប់ចរាចរណ៏ថ្មីមកនិយាយ មិនចាញ់បងៗប៉ុលីសយើងទេ

ពូសុខ : ណែ! បងប្អូនដឹងទេ? ច្បាប់ចរាចរណ៏ថ្មី បើអ្នកណាអោយគោរដើរលើថ្នល់ ធ្វើអោយមានគ្រោះថ្នាក់ចរាចរណ៏ដល់អ្នកដំណើរ អ្នកនោះត្រូវបង់លុយ។ មើលណែ លុចស៊ីសខ្ញុំ បែកស្តុងមុខហើយ។ តំលៃរាប់ពាន់តុលា។

ស្រាប់តែអ្នកភូមិ ដើរថយក្រោយក្រាកៗៗ។ មួយសន្ទុះក្រោយមក ស្រាប់តែនាងមួយចេញមកនិយាយ។ ពូហ្អា គោណឹង គ្នាកំព្រាទេចា៎ ពុកម្តាយគ្នាស្លាប់ចោលអស់ហើយ

Advertisements
 
6 មតិ

Posted by ​នៅ ខែសីហា 20, 2010 in សំណើច

 

6 responses to “គោកំព្រា

  1. ឧត្តម's ប្លក

    ខែសីហា 20, 2010 at 5:13 ល្ងាច

    😆

     
  2. ភារម្យ

    ខែសីហា 21, 2010 at 8:11 ព្រឹក

    😆

     
  3. មេឃា

    ខែសីហា 21, 2010 at 2:01 ល្ងាច

    អានមួយផ្លែតអាចកំប្លែង តែបើជួបជាក់ស្តែង និយាយអត់ចេញហ្មង…
    ខ្ញុំជួបផ្ទាល់ហើយ ប្រលែងគោ ឲ្យដើរមកបុកម៉ូតូ ខ្ញុំហើយ ម្ចាស់គោ ស្តីឲ្យខ្ញុំទៀត… ហួសចិត្ត…

    ព័ត៌មានទាក់ទង ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដឹងជាទទួលបានវិជ្ជាជីវៈ មេធាវី ពីអង្កាល់ទេ បាន ប្រកាសតាមប្រពន្ធ័ផ្សព្វផ្សាយ ពេលច្បាប់ចរាចរណ៍ ថ្មី ទើបតែប្រកាសឲ្យប្រើប្រាស់ថា «បើនរណាប្រលែងគោឲ្យដើរឆ្លងកាត់ថ្នល់ ហើយត្រូវរថយន្តបុក ពិតជាត្រូវសងទៅម្ចាស់រថយន្ត…» ការផ្សព្វផ្សាយបែបនេះ មិនត្រឹមត្រូវទេ… បើអ្នកចេះច្បាប់ត្រូវប្រាប់ថា ទ្រូងថ្នល់ គឺសម្រាប់រថយន្ត មិនមែន សម្រាប់សត្វពាហនៈទេ ប្រសិនបើមានឧប្បទ្ទវហេតុកើតឡើង រថយន្តត្រូវមានប្រៀប… តែប្រៀបរបស់រថយន្ត នឹងត្រូវពិចារណា ទៅលើចេតនា និងវិធានច្បាប់ដែរ ដូចជា ត្រូវពិនិត្យមើលលើល្បឿន ទីតាំងភូមិសាស្រ្ត និងការធ្វេសប្រហែល…

    ផ្តល់ព័ត៌មានមិនពិតនាំឲ្យ មានការប្រព្រឹត្តខុស…

     
    • សុភា

      ខែសីហា 21, 2010 at 3:45 ល្ងាច

      ខ្ញុំគ្រាន់តែសរសេររឿងកំប្លែងប៉ុណ្ណោះ មិនចង់និយាយពីច្បាប់អីទេ

       
  4. achharia

    ខែធ្នូ 23, 2010 at 12:46 ល្ងាច

    កំប្លែងបានស្ងួតមែន !
    សើចដំបូងមែន ដល់គិតតយូរៗទៅស្ដាយទាំងឡានស្ដាយទាំងគោ !
    ករណីនេះមិនមែនឈ្នះៗទេ គឺ ខាតៗ ! !
    គួរតែធ្វើស្ពានអាកាសមួយរំលងថ្នល់សំរាប់គោក្របីជ្រូកមាន់ទាឆ្កែឆ្មាឆ្លងបានដោយសុវត្ថិភាព 😆
    ស្រុកគេតាមផ្លូវមានសញ្ញារំលឹកដល់អ្នកបើកបរដែរ ថាប្រយត័្នគោ ប្រយត័្នសត្វព្រៃ
    ប្រយត័្នក្មេងសិស្សសាលា…ក្នុងរយៈចំងាយមានប៉ាយនេះគួរតែម្ចាស់គោមានប្រៀបជាង ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: