RSS

ចូលរៀននយោបាយនិងសេដ្ឋកិច្ចទូទៅ

23 Sep

ខានសរសេរយូហើយ។ មូលហេតុនោះគឺ បើថារវល់ក៏ត្រូវ បើថាខ្ជឹលក៏ត្រូវ។

ថ្ងៃនេះនឹកឃើញចង់សរសេរតិច ព្រោះតែទើបតែមកពីរៀនម៉ោងទីមួយអំពី នយោបាយ និង សេដ្ឋកិច្ចទូទៅនៅស្រុកពារាំង ហេហេ។ មិនមែនចង់ដូរមុខរបរទេ តែគ្រាន់តែរើសយកមុខវិជ្ជានឹង ទៅរៀនអោយតែដឹងៗទៅ ព្រោះថាដឹងគ្រាន់បើជាងមិនដឹង ហេហេ។ តាមពិតទៅ ខាងនយោបាយ និង សេដ្ឋកិច្ចណឹង គួរអោយចាប់អារម្មណ៏ដែរតើ។ ចាំមើលសិន បើមានឪកាស នឹងទៅរករៀនខាងណឹងអោយបានច្រើនតិច។ អ្នកធ្វើការជាមួយខ្ញុំថាអោយខ្ញុំថា ពីមុនដូចជាចង់ក្លាយជាអ្នកព័ត៌មានវិទ្យា ទៅជាអ្នកការពារអ្នកប្រើប្រាស់ តែពេលនេះ ដូចចង់ទៅជាអ្នកនយោបាយវិញហើយ 😀 ។ ខ្ញុំមិនដឹងមេចដែរ ពេលទៅស្តាប់គេនិយាយអី ចេះតែគិតថាចង់រៀនដែរ មេចមិនដឹង។និយាយជារួម ថ្ងៃនេះ គ្រូនិយាយអំពីបញ្ហាក្តៅគគុកមួយនៅបារាំងសព្វថ្ងៃនេះ។ ហើយថ្ងៃនេះដែរ គឺមានកូដកម្ម និង បាតុកម្ម ស្ទើរតែពេញផ្ទៃប្រទេសទៅហើយ គឺបាតុកម្មប្រឆាំងនឹងការផ្លាស់ប្តូរនយោបាយចូលនិវត្តន៏។ ថ្ងៃនេះ មានអ្នកធ្វើការនៅកន្លែងខ្ញុំច្រើនគួសមដែរ ដែលចូលរួមធ្វើបាតុកម្មនិងកូដកម្ម។ ការប្រជុំក៏ត្រូវបានលើកមកធ្វើនៅពេលថ្ងៃត្រង់ទៀត។

និយាយពីពេលរៀនវិញ ហេហេ។ គ្រាន់តែស្តាប់គ្រូខ្ញុំបានកន្លះម៉ោងមក ខ្ញុំអាចគិតបានភ្លាមថាគ្រូខ្ញុំនៅខាងស្តាំ :D។ ក្រោយពីគាត់រៀបរាប់អំពីប្រព័ន្ធចូលនិវត្តន៏ ស្រុកបារាំងក្រោយសង្គ្រាមលោកលើកទីពីរមក គាត់ក៏បានសួរទៅសិស្សផ្សេងៗ អោយនិយាយពីប្រព័ន្ធចូលនិវត្តន៏នៅប្រទេសពួកគេរៀងៗខ្លួនវិញម្តង។ ខ្ញុំក៏ចាប់ផ្តើមគិតថា បើគាត់ហៅខ្ញុំសួរ ខ្ញុំមិនដឹងនិយាយថាមេចទេ មានតែថាប្រព័ន្ធចូលនិវត្តន៏នៅស្រុកខ្មែរយើងរលួនល្អណាស់ មិនដែលមានបញ្ហាទេ គឺប្រព័ន្ធម្តាយចញ្ចឹមកូន ហើយកូនចញ្ចឹមម្តាយវិញ។ សេវាខុសភាព ឈឺទៅពេទ្យ បើអត់លុយមកផ្ទះវិញតែប៉ុណ្ណឹង។

 
 

13 responses to “ចូលរៀននយោបាយនិងសេដ្ឋកិច្ចទូទៅ

  1. ចំណាន

    ខែកញ្ញា 24, 2010 at 12:27 ល្ងាច

    ជំរាបសួរ សុភា!​​ សុខសប្បាយជាទេ? និយាយរឿងរៀនខ្ញុំក៏មិនខុសពីសុភាដែរ
    ចង់រៀនសព្វយ៉ាងហ្នឹង​​ វិទ្យាសាស្រ្ត សេដ្ឋកិច្ច នយោបាយ ទស្សនៈវិជ្ជា ចិត្តវិជ្ជា
    ជាដើមហាហា!! តែទាស់ត្រង់គ្មានសមត្ថភាពនឹងប្រមូលយកទាំងអស់បាន។
    តាមពិតទៅរៀនអ្វីក៏ល្អដែរឲ្យតែអាចជួយខ្លួនយើងនិងសង្គមបាន វាមានប្រ
    យោជន៍តែទាំងអស់ហ្នឹង ជាពិសេសគឺរៀនអ្វីដែលធ្វើឲ្យសតិបញ្ញារបស់យើង
    វីកចំរើនលូតលាស់នោះពិតជាមិនខុសបំណងឡើយ។ សូមឲ្យ សុភា​ ទទួលជោគ
    ជ័យគ្រប់ភារកិច្ចការងារនិងការសិក្សា!។

     
  2. វឌ្ឍនា

    ខែកញ្ញា 26, 2010 at 4:38 ល្ងាច

    រៀននយោបាយមានប្រយោជន៍ច្រើនតើ! គ្រាន់តែថា បើរៀនចូលជ្រៅបន្តិចទៅ វាស្មុគ្របន្តិច។

     
  3. សម្ផស្ស

    ខែកញ្ញា 27, 2010 at 5:03 ព្រឹក

    សួស្តី! សុភា មាន​រឿង​ប្លែកៗ​ច្រើន​ណាស់​មែនទេ? នៅស្រុកខ្មែរបើមាន​បាតុកម្ម​ អ៊ីចឹង បែប​ប៉ាតុករ នឹង​ មិន​អាច​ធ្វើបាន​ស្រួល​ដូច​នៅ​ពារាំង​ទេ មើល​ទៅ ។

     
  4. posoky

    ខែតុលា 23, 2010 at 7:54 ព្រឹក

    ខ្ញុំសូមសួសំនួរខ្លះបានទេអំពី java ឥលូវចាប់ផ្តើមរៀនមេរៀនJava តែមិនសូវយល់សោះ ដែលថា Static គេប្រើនៅពេលណា? អ្វីទៅ enum ?

    សូមអរគុណ

     
    • សុភា

      ខែតុលា 25, 2010 at 3:09 ព្រឹក

      ហេហេ
      ខ្ញុំមិនមែនជាអ្នកជំនាញខាង Java អីនោះទេ ព្រោះធ្លាប់ត្រឹមតែរៀន តែមិនដែលបានធ្វើការជ្រៅជ្រះលើណឹងផង។ ចឹងខ្ញុំសុំឆ្លើយតាមដែលខ្ញុំដឹងទៅចុះ គួរមិនគួរអភ័យទោសផង

      static
      ————————————————–
      មុននឹងនិយាយពី keyword static ខ្ញុំសុំបែងចែកពាក្យពីចេញពីគ្នាសិន គឺពាក្យថា Class និង Object។
      ពេលដែលខ្ញុំបង្កើត Class A មួយ នោះ A ជា Class មិនមែន Object ទេ។ តែបើខ្ញុំចង់បង្កើត Object ខ្ញុំត្រូវសរសេរថា : A a1; ដូច្នេះ a1 ជា Object របស់ Class A។

      Static យើងអាចប្រើសំរាប់បង្កើត Atribut static ឫ methode static។
      នៅក្នុង methode static យើងអាច access ទៅបានតែ attribut(variable) static របស់ Class តែប៉ុណ្ណោះ។ ជាទូទៅយើងប្រើ methode static នៅពេលដែល methode នោះចង់ access ទៅattribut static របស់ class ឫ នៅពេលដែល methode នោះមិនត្រូវការប្រើប្រាស់ ឫផ្លាស់ប្តូរដំលៃណាមួយរបស់attributs ដែលនៅក្នុងclass។

      Attribut(variable) static ទាំងនោះជាតំលៃរបស់ Class​ មានន័យថា Attribut នោះមានតំលៃស្មើរគ្នាចំពោះគ្រប់ Object របស់ Class។ យើងប្រើ Attribut static នៅពេលដែលយើងគិតថា Attribut មានដំលៃស្មើរៗគ្នាចំពោះគ្រប់ Object ទាំងអស់ដែលបង្កើតចេញពីclass នោះ។

      Example

      យើងចង់បង្កើតclass Perssone មួយ។ ខ្ញុំដឹងថា មនុស្សទាំងអស់មួយដៃពីរ ជើងពីរ ភ្នែកពីរ ត្រជៀកពី ច្រមុះមួយ ម៉ាត់មួយ (មិនគិតទៅលើអ្នកពិការ។ តែតាមពិតទៅ បើទោះជាអ្នកពីការដៃម្ខាង ក៏ត្រូវរាប់ថាមានដៃពីរដែ តែគ្រាន់តែដៃមួយពិការ គឺមានន័យថាមិនដូចដៃធម្មតា) ដូច្នេះ សំរាប់ class Perssone នេះ ខ្ញុំមានattribut static ដូចខាងក្រោម

      static const int numberHand = 2;
      static const int numberFoot = 2;
      static const int numberEye = 2;
      ….
      ខ្ញុំប្រើ const ព្រោះខ្ញុំគិតថា attribut នោះមិនមានការផ្លាស់ប្តូរទេ។ បញ្ជាក់ថា Attribut static អាចប្តូរតំលៃបាន។

      សំរាប់មនុស្សម្នាក់ៗ(object និមួយៗ) មានឈ្មោះ អាយុ កំពស់ ផ្សេងៗគ្នា ដូច្នេះខ្ញុំអាចបង្កើត attribut ធម្មតាដូចខាងក្រោម
      string fullName;
      int age;
      float height;
      ….
      ខ្ញុំអាចបង្កើត methode static ដូចជា
      int getNumberHand(){
      return numberHand;
      }
      int getNumberFoot(){
      return numberFoot;
      }
      ….
      ខ្ញុំអាចបង្កើត methode ធម្មតាដូចជា
      string getFullName(){
      return fullName;
      }

      ដើម្បីហៅmethode static យើងត្រូវសរសេរដោយប្រើប្រាស់ឈ្មោះរបស់class : Perssone.getNumberHand();
      ដើម្បីហៅmethode ធម្មតា យើងត្រូវបង្កើតប្រើប្រាស់ object : Perssone p;
      p.getFullName();

      enum
      ————————————————–
      និយាយអោយខ្លីជាកន្សោម ហើយដំលៃនៅក្នុងកន្សោមមិនអាចផ្លាស់ប្តូរបានទេ​ (An enum type is a type whose fields consist of a fixed set of constants)។ឧទាហរណ៏ថាខ្ញុំចង់បង្កើតកន្សោមមួយសំរាប់ដាក់ឈ្មោះខេត្តក្រុងនៅប្រទេសខ្មែរ ខ្ញុំអាចសរសេរបានថា :
      enum cam_pro_city_name = {“Phnom Penh”,”Takao”,….}
      មើលឧទាហរណ៏ក្នុង http://download.oracle.com/javase/tutorial/java/javaOO/enum.html

       
  5. posoky

    ខែតុលា 25, 2010 at 7:30 ព្រឹក

    មិនទាន់សូវជ្រាបទេ បែបខ្ញុំត្រូវcopyទុកមើលម្តងជា២ដងទៀត ទៀបអាចយល់បាន
    តែសូមអរគុណច្រើនចំពោះ ការពន្យល់។

     
  6. oudomheng

    ខែតុលា 31, 2010 at 3:09 ល្ងាច

    កូតកម្ម​យ៉ាង​ម៉េច​ហើយ​បង??
    មើល​ទៅ​ពលរដ្ឋ​គេ​មាន​សង្ឃឹម​ទាម​ទារ​ទេ?

     
    • សុភា

      ខែវិច្ឆិកា 4, 2010 at 10:20 ព្រឹក

      នៅស្រុកខ្ញុំមានការបិទសាលាជារឿយៗ ដើម្បីធ្វើការជួបជុំរបស់និសិត្ស។ ថ្ងៃសៅរ័នេះនឹងមានបាតុកម្មធំទូទាំងប្រទេស

       
  7. oudomheng

    ខែវិច្ឆិកា 4, 2010 at 5:05 ល្ងាច

    សង្ឃឹម​ថា សាលា​របស់​បង​មិន​អី​ចុះ!!
    Excusez moi, est ce que vous etes née en France? car j’ai vu vos comments ci dessous, vous ecrivez que នៅ​ស្រុក​ខ្ញុំមានការ…

     
    • សុភា

      ខែវិច្ឆិកា 4, 2010 at 6:13 ល្ងាច

      Non Non,

      C’est juste je suis en train de faire mes étude en France pour quelque année seulement

      នៅ​ស្រុក​ខ្ញុំមានការ…, je veut dire que dans la ville où j’habite (temporairement)

       
  8. oudomheng

    ខែវិច្ឆិកា 5, 2010 at 1:27 ល្ងាច

    D’accord ma chere soeur, j’ai bien compris maintenant.
    Pardon, si je ne vous gene pas je vous demande une petite chose, quand vous etes partie en France? vous continuez quel métier? Est ce que vous avez une borse?
    Comment peut-on obtenir une borse de la republique Francaise?
    Merci d’avance
    PS: je suis lyceen a Phnom Penh dans la classe 12eme de la science sociale.

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: