RSS

មកពីឥណ្ឌាវិញ

12 Dec

ខ្ញុំបានមានសំណាងទៅប្រទេសឥណ្ឌាចំនួនមួយអាទិត្យ គឺពីថ្ងៃទី ១២ ខែ វិច្ឆការ ដល់ថ្ងៃទី ១៩ ខែវិច្ឆការ ទើបតែពេលនេះខ្ញុំបានមកដាក់ប្រកាស ព្រោះទើបតែទំនេរ។ ខ្ញុំមិនបានទៅដើរលេងទេ តែខ្ញុំទៅចូលរួម Conference ដែលមានឈ្មោះថា ICFHR២០១០ ដែលរៀបចំដោយ វិទ្យាស្ថានស្ថិតិនៃប្រទេសឥណ្ឌា នៅឯក្រុងមួយដែលស្ថិតភាគខាងត្បូងនៃប្រទេសឥណ្ឌា ជាប់នឹងប្រទេសថៃ ដែលមានឈ្មោះថា កុលកាតា។ មុនពេលចេញទៅ ខ្ញុំចេះតែនឹកបារម្មណ៏ពីគ្រូរបស់ខ្ញុំ ដោយខ្ញុំគិតថា ខ្ញុំធ្លាប់នៅប្រទេសខ្មែរ ធ្លាប់ឆ្លងកាត់ ជីវិតក្រីក្រ ទោះជាទៅដល់ណា លំបាកប៉ុណ្ណា ក៏គ្មានបញ្ហាដែរសំរាប់ខ្ញុំ។ តែផ្ទុយទៅវិញ ពេលទៅដល់ គឺខ្ញុំទេ ដែលខ្លាចជាងគ្រូខ្ញុំទៅទៀត។

គ្រូខ្ញុំគាត់ចេញដំណើរពីប្រទេសវៀតណាម ដោយហេតុថាមួយរយៈណឹង គាត់មានភារកិច្ចនៅវៀតណាម ចំណែកឯខ្ញុំ គឺចេញពីប៉ារីសទៅវិញ។ ពួកយើងបានជ្រើសយកជើងហោះហើយ ដែលទៅដល់ម៉ោងប្រហាក់ប្រហែលគ្នា នេះជាការស្នើររបស់គ្រូខ្ញុំ ដើម្បីអាចជិះតាក់ស៊ីទៅសណ្ថាគារជាមួយគ្នា។ ខ្ញុំចេះតែគិតថា គាត់ជាមនុស្សដើរលេងច្រើនដែរ ទៅដល់ស្រុកខ្មែរ ដើរសុះខេត្តក្រុង ហេតុអីគាត់ខ្លាចខ្លាំងម្លេះ? តែនេះដោយសារតែគាត់អានសៀវភៅច្រើន ខ្ញុំអានសៀវភៅតិច។

គ្រាន់តែចេញពីយន្តហោះភ្លាម ខ្ញុំក៏ចាប់ផ្តើមបារម្មណ៏ខ្លាំងឡើងៗ ទីមួយ គឺសុវត្ថភាព ទីពីរគឺអនាម័យ។ ពួកយើងទៅដល់សណ្ថាគារប្រហែលជាថ្ងៃត្រង់។ បន្ទាប់ពីងូតទឹករួចរាល់ហើយ ក៏នាំគ្នាទៅរកញ៉ាំអាហារថ្ងៃត្រង់ រួចទៅដូរប្រាក់សំរាប់ចាយវាយ ត្បិតស្រុកគេមិនដូចស្រុកយើងទេ ដែលអាចចាយដុល្លាបាននោះ។ តែក្រោយពីដើរលេងមួយល្ងាច រហូតដល់យប់បន្តិចផង ក៏ទទូលអារម្មណ៏ថា នៅតំបន់ដែលខ្ញុំទៅនោះ មានសុវត្ថភាពល្អគ្រាន់បើ បើទោះជាមិនដូចនៅអ៊ឺរ៉ុប ក៏អាចថាល្អជាង ឫប្រហាក់ប្រហែលនឹងស្រុកយើងដែរ។ ក្រោយពីបានដើរលេងប៉ុណ្ណឹងហើយ ក៏មានអារម្មណ៏កក់ក្តៅរឿងសុវត្ថភាពខ្លះដែរ តែនៅមានបញ្ហារឿងម្ហូបអាហារ ត្បិតអីហាងដែលខ្ញុំទៅញ៉ាំបាយពេលថ្ងៃត្រង់នោះគឺមិនស្រូវជាស្អាតប៉ុន្មានទេ។ រហូតដល់ថ្ងៃទីពីរ យើងក៏ចាប់ផ្តើម រកបានហាងដែលស្អាត មានអនាម័យអាចយកជាការបាន នឹង អាចញ៉ាំម្ហូបឥណ្ឌាដ៏ឆ្ងាញ់ពិសារផងដែរ ជាពិសេស ម្ហូបដែលខ្ញុំញ៉ាំថ្ងៃចុងក្រោយ។ សង្ឃឹមថា ខ្ញុំនឹងអាចញ៉ាំម្ហូបឥណ្ឌាបែបនេះម្តងទៀត។

ក្រៅពីនោះ ខ្ញុំក៏បានចូលទៅមើលសារមន្ទី កន្លែងទេសចណ៏ និងកន្លែងមិនមែនសំរាប់អ្នកទេសចណ៏ មួយចំនួនទៀតដែរ តែខ្ញុំសុំមិនធ្វើការរៀបរាប់ទេ ត្បិតអី បើទោះខ្ញុំនិយាយមួយរយដង ក៏មិនស្មើរនឹងអារម្មណ៏ដែលបានឃើញ បានឆ្លងកាត់ដែរ។ បើអ្នកទាំងអស់គ្នាចង់ដឹង គួរតែសាកល្បងទៅម្តងទៅ តែកុំទៅជារបៀបអ្នកមាន មាន guide អីនោះ វាមិនសប្បាយទេ មិនមានបទពិសោធន៏ក្នុងការដើរលេងទេ គួរតែទៅដើរលេងដោយខ្លូនឯង។ នៅប្រទេសមួយនេះ មានកន្លែងជាច្រើនមិនអនុញ្ញាតអោយថតរូបទេ បើតាមខ្ញុំយល់ កន្លែងទាំងនោះរួមមាន កន្លែងដែលធ្វើអោយប៉ះពាល់ដល់មុខមាត់ប្រទេសនេះ និងកន្លែងដែលទាក់ទងនឹងសាសនា។

ខ្ញុំដាក់រូបថតខ្លះៗចែកគ្នាមើល

វាដូចជាទុកទុកស្រុកយើងដែរ តែគេមានគីឡូម៉ែត រួចគេចុះដាក់មនុស្សតាមផ្លូវ ដូចឡានក្រុងចឹង

តាក់ស៊ីនឹងឡានក្រុងតាមផ្លូវ។ ខ្ញុំមិនបានសាកជិះឡានក្រុងទេ គ្រូបបូលដែរ តែខ្ញុំខ្លាច ហេហេ។ ចំណែកឯតាក់ស៊ីវិញ គេមានប្រដាប់វាស់គីឡូម៉ែត្រដែរ។ តែដោយសារឧបករណ៏ទាំងនោះចាស់ៗអស់ហើយ ទើបយើងត្រូវគុណតំលៃសរុបនឹង២ រូចបូកថែម ២ រូបពីទៀត។ មានពេលខ្លះ គេចង់កោរពួកខ្ញុំដែរ តែកោរអីបាន ប៉ះពួកខ្ញុំនោះ។ ស៊ើបសួរគេអស់ហើយ មុនដឹងដើរនោះ

វាលស្មៅមួយនៅក្នុងក្រុង។ នៅទីនោះគេមិនអនុញ្ញាតអោយសាងសង់ទេ ត្បិតជាកន្លែងរបស់ទាហាន។ ប្រជាជន ទៅទីនោះ លេងកីឡាម្យ៉ាង ដែលមានដើមកំណើតមកពីអង់គ្លេស។ តែខ្ញុំមិនចាំឈ្មោះទេ

វិចតូរីយ៉ា មេមោរ៉ាល់ ថតពេលយប់

វិចតូរីយ៉ា មេមោរ៉ាល់ ថតពេលថ្ងៃលិច

នៅមានមួយទៀត។ ខាងក្រោមនេះ ជារបស់របរដែលខ្ញុំទិញមកពីឥណ្ឌា រួមមានសៀវភៅរៀនភាសារឥណ្ឌាដោយខ្លូនឯងមួយក្បាល ស៊ីឌីចំរៀងមួយ និងឌីវីឌីរាំ និង រៀនរាំឥណ្ឌាពីរ។ និយាយរឿងសៀវភៅនោះ មើលមិនយល់សោះហើយ លោកអើយ ហិហិហិ។ ពេលខ្ញុំទៅទិញរបស់ទាំងនេះ គឺថ្ងៃចុងក្រោយហើយ រួចខ្ញុំក៏នឹងឃើញចង់ទេញ ឌីវីឌី រឿងរាមកេត្តិ៏ ដែលនិយាយជាភាសារអង់គ្លេស តែខ្ញុំមានលុយតណ្ឌាអត់គ្រប់​ ហើយម្យ៉ាថ្លៃផង គឺប្រហែល ៥០អឺរ៉ូឯណុះ ឌីវីឌី រឿងរាមកេត្តិ៏មួយឈុតនោះ។

 

20 responses to “មកពីឥណ្ឌាវិញ

  1. khea

    ខែធ្នូ 12, 2010 at 1:08 ល្ងាច

    ស្វាគមន៍មកកាន់ភូមិវើតប្រេសវិញ បានដើរលេងស្រុកគេចឹងបែបសប្បាយណាស់ហើយ 😀

     
  2. អែម ចាន់​បុទុំ

    ខែធ្នូ 12, 2010 at 1:15 ល្ងាច

    មើលទៅដូចជាសប្បាយច្រើនដែរតើហ៍

     
    • សុភា

      ខែធ្នូ 12, 2010 at 10:23 ល្ងាច

      រឿងសប្បាយនោះវាសប្បាយហើយ តែសំខាន់ជាងគេ គឺបទពិសោធន៏។ ពេលណាទំនេរ ល្មមទៅលេងម្តងទៅ 😀

       
  3. achharia

    ខែធ្នូ 12, 2010 at 2:44 ល្ងាច

    មើលតាមរូបដូចស្រុកខ្មែរដែរ ។
    Kolkata មើលតាមផែនទីនៅរំលង បឹងខ្លាដែស​ និង ម៉ាយ៉ាន់ម៉ា
    សិនបានដល់ស្រុកថៃ ?

     
    • សុភា

      ខែធ្នូ 12, 2010 at 10:22 ល្ងាច

      ត្រូវហើយ។ ខ្ញុំគួរតែសរសេរថានៅជិតថៃ ជាជាងនៅជាប់ថៃ។ ខ្ញុំប្រៀបធៀបជាមួយថៃ តាមធម្មតាមកពីយើងស្គាល់ទីតាំងរបស់ថៃច្រើនជាងបង់ក្លាដែស និង មីយ៉ានម៉ា។ ដោយសារតែឥណ្ឌាធំ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាវានៅជ្រុកណាអោយច្បាស់តែប៉ុណ្ណោះ

       
  4. midodo

    ខែធ្នូ 12, 2010 at 2:48 ល្ងាច

    ទាហា៑ន រឺទាហាន

     
  5. សាយ័ន្ត

    ខែធ្នូ 12, 2010 at 2:52 ល្ងាច

    មានទិញមុងភួយ មកច្រើនទេ ចាំខ្ញុំជួយលក់ ! lolz
    មានរូបថត នៅ តៃម៉ាហាល ច្រើនទេ ចែកខ្ញុំមើលផង !

     
    • សុភា

      ខែធ្នូ 12, 2010 at 10:24 ល្ងាច

      មិនបានទៅដល់ តៃម៉ាហាលផង គិតថាបើមានឪកាសចាំទៅលេងលើកក្រោយ

       
  6. គាឡុង

    ខែធ្នូ 12, 2010 at 5:05 ល្ងាច

    ទេសភាពស្អាតដល់ហើយ!

     
    • សុភា

      ខែធ្នូ 12, 2010 at 10:25 ល្ងាច

      មកពីអ្នកថតពួកែ ហិហិហិ

       
      • គាឡុង

        ខែធ្នូ 13, 2010 at 10:42 ព្រឹក

        ចឹងសូមសរសើរទៅចុះ! ស្រលាញ់ទេសភាថ្ងៃលិចណាស់!

         
  7. enana88

    ខែធ្នូ 13, 2010 at 6:10 ព្រឹក

    ដើរលេងបានឆើនដល់ហើយ!

     
    • សុភា

      ខែធ្នូ 13, 2010 at 1:00 ល្ងាច

      ដំបូងចូលចិត្ត ក្រោយមកក៏ធុញព្រោះហត់ណាស់។ ចេញដើរម្តងៗ ខាតពេល និង ហត់សំបើមណាស់

       
  8. lonelyman

    ខែធ្នូ 13, 2010 at 9:20 ព្រឹក

    ពិតជាថតរូបបានស្អាតមែនប៉ុន្តែថតបានតិចពេកហើយមើលទៅ។ តើសព្វថ្ងៃអ្នកធ្វើអ្វី​ បានជាអាចមានឧកាសទៅ ទស្សនកិច្ចនៅប្រទេសឥណ្ឌា?

     
    • សុភា

      ខែធ្នូ 13, 2010 at 1:01 ល្ងាច

      មិនសូវបានថតទេ ព្រោះតែពេលខ្លះគេហ៊ាមមិនអោយថត រួចពេលខ្លះមិនចង់ដកកាំម៉េរ៉ាចេញ។ សព្ទថ្ងៃខ្ញុំធ្វើជាអ្នកបោសផ្សារ ហិហិហិ

       
      • lonelyman

        ខែធ្នូ 15, 2010 at 6:24 ព្រឹក

        អ្នកបោសផ្សារ ហូ! ពិតជាពូកែនិយាយលេងមែន។ មិនមែនថតបានច្រើន តែមិនសូវហ៊ានបញ្ចេញ ទុកលួច មើលម្នាក់ឯងទេដឹង។ នៅក្នុងឪកាសបុណ្យណូអែលខាងមុខនេះតើមានគំរោងទៅខាងណាដែរ? សូមប្រាប់ ផង។ រីករាយជាមូយបុណ្យណូអែល និង បុណ្យចូលឆ្នាំសកល។ សូមសមាជិកក្នុងwordpress ជូបតែសំណាង ល្អទាំងអស់គ្នា។។។។……………….

         
  9. Bandith

    ខែធ្នូ 14, 2010 at 6:15 ព្រឹក

    ឥណ្ឌាជាស្រុកខ្ញុំតើ!!!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: