RSS

ខ្លះៗអំពី អ៊ីស្តង់ប៊ុល ទួរគី ភាគ១

19 ធ្នូ

ថ្ងៃនេះ នឹកចង់ចែករំលែករូបភាពខ្លះអំពីក្រុង អ៊ីស្តង់ប៊ុល នៃប្រទេសទួរគី។ខ្ញុំបានទៅក្រុងនេះប្រហែលជាជិតមួយអាទិត្យដែរ តែមិនសូវបានដើរលេងទេ ព្រោះទៅចូលរួម Conference។ បានដើរលេងម៉ាល្ងាចដែរ គឺលួចទៅដើរលេង 😀 ។ មិនចាំបាច់គំរាមខ្ញុំថា ចង់ប្រាប់មេខ្ញុំអីទេ ព្រោះខ្ញុំលួចទៅដើរលេងណឹង មេខ្ញុំអ្នកនាំ 😆 ។ ថាលេងទេ តាមពិតទៅ ពួកខ្ញុំទៅមានគ្នាបីនាក់ និងមេខ្ញុំម្នាក់ទៀត សរុបទាំងអស់បួនអ្នក ពីសាលាខ្ញុំ។ ល្ងាចចុងក្រោយ ពួកយើងមូលមតិគ្នាលួចទៅដើរលេង ជាមួយអ្នកផ្សេងទៀតដែលមេខ្ញុំស្គាល់។

ទួរគីជាប្រទេសមួយដែលមួយចំហៀងស្ថិតនៅលើទ្វិបអ៊ឺរ៉ុប និងមួយចំហៀងទៀតស្ថិតនៅទ្វិបអាស៊ី ខណ្ឌចែកដោយទន្លេមួយដែលស្ថិតនៅទីក្រុងអ៊ីស្តង់ប៊ុលនេះឯង។ ទីក្រុងនេះ បានចុះឈ្មោះស្នើរជាទីក្រុងមួយរបស់សហភាពអឺរ៉ុប តែលទ្ធិផលយ៉ាងណានោះ ខ្ញុំក៏មិនដឹងដែរ គ្រាន់តែដឹងដែរ ប្រហែលជាមិនទាន់ត្រូវបានទទូលស្គាល់នៅឡើយទេ។

និយាយរឿងចរាចរណ៏វិញ។ និយាយពីភាពចង្អៀតនោះ មិនសូវជាខុសពីស្រុកយើងទេ តែអ្វីដែលគួរអោយកត់សំគាល់នោះ គឺពេលឆ្លងផ្លូវ ដូចជាមិនចាំបាច់ចាំភ្លើងខៀវភ្លើងក្រហមស្អីនោះទេ បើស្ងាត់ល្មមៗ ឫបើគេកំពុងស្ទះចរាចរណ៏អីឆ្លងតែម្តងទៅ។ តែខ្ញុំសង្កេតឃើញថា អ្នកបើកឡានភាគច្រើនគេគោរពអ្នកដើរ បើទោះជាពេលខ្លះអ្នកដើរ ដើរឆ្លងភ្លូវពេលភ្លើងក្រហម ក៏គេឈប់អោយឆ្លងដែរ។ ត្រង់ចំនុចនេះ ប្រហែលជាខុសពីស្រុកយើងហើយ។

ទៅ Conference មួយណឹង ទៅជារបៀបអ្នកមាន ហិហិហិ ខុសពីទៅឥណ្ឌា គឺទៅជារបៀបអ្នកផ្សងព្រេង។ ទៅជារបៀបអ្នកមានយ៉ាងមេច? គឺទៅដល់ព្រលានយន្តហោះ មានអ្នកមកទទូល ដឹកទៅដាក់អូតែលផ្កាយបួន ក៏ដូចគ្នាដែរពេលត្រឡប់មកវិញ។ ខុសពីកាលទៅឥណ្ឌា ពួកខ្ញុំមិនទិញសេវ៉ាណឹងទេ ហើយទៅស្នាក់នៅអូតែលគ្មានផ្កាយ គ្មានព្រចន្ទអីទេ ហិហិហិ ព្រោះចង់ផ្សងព្រេងច្រើនជាង ទើបសប្បាយ។ មានន័យថាទើបមានបទពិសោធន៏។

រូបភាពខ្លះៗ

តាក់ស៊ីស្រុកណឹងពណ៌លឿង។ ខុសពីស្រុកបារាំង តាក់ស៊ីដូចជាអត់មានបែបតែមួយចឹងទេ គឺគ្រាន់តែមានស្លាកតាក់ស៊ី

ចំណតរថភ្លើងក្រោយដី (metro)។ ចំណតនេះនៅកន្លែងមួយដែលមានឈ្មោះថាតាក់ស៊ីម។ អាចរាប់ថាជាកន្លែងដែលមានមនុស្សមកដើរលេងច្រើនក្នុងក្រុងនេះ ហាក់បីដូចជានៅមាត់ទន្លេ នៅភ្នំពេញក្រុងយើងដែរ

ផ្លូវចុះទៅក្រោមដី ដើម្បីទៅជិះរថភ្លើងក្រោមដី

រថភ្លើងស្រុកនេះគេប្រើកាក់ ខុសពីស្រុកខ្លះគេប្រើសំបុត្រ។ ចំណុចល្អនៃកាប្រើកាក់ គឺគេមិនចំណាយលុយបោះពុម្ពសំបុត្រនោះទេ ព្រោះអីកាក់អាចប្រើបានច្រើនដង។ ម្យ៉ាងទេ ចំនុចនេះ អាចជួយកាត់បន្ថយសំរាមផងដែរ។ តំចំនុចមិនល្អគឺ កាក់មួយអាចប្រើដើម្បើជិះរថភ្លើងបានតែម្តងគត់។ បើប្រើសំបុត្រ គេអាចប្រើបានច្រើនដង ដោយសំបុត្រនិមួយៗ ត្រូវបានកំណត់ជារយៈពេល។ តែគេត្រូវចំណាយលុយបោះពុម្ព និងបង្កើនសំរាម។

មកដល់រថភ្លើងក្រោមដីហើយ។ រថភ្លើងធំទូលាយជាងនៅស្រុកបារាំង។ រថភ្លើងស្រុកនេះមានចំនុចមួយគួរអោយចាប់អារម្មណ៏ ដែលចំនុចនោះអាចកាត់បន្ថយការប្រើប្រាស់ថាមពលផងដែរ។ រថភ្លើងនិមួយៗដើរដោយថាមពលធ្មមតា និងកំលាំទាញ ដោយខ្សែកាប ដោយរថភ្លើងមួយទៀត។ គឺមានន័យថា រថភ្លើងដែលទៅ ទាញរថភ្លើងដែលមក ឫក៏បញ្ច្រាស់មកវិញ។

ខ្សែកាបសំរាប់ទាញរថភ្លើងមួយ ដោយរថភ្លើងមួយទៀត

រហាត់ប្រើសំរាប់អោយខ្សែកាបដំណើការ

Station ដែលខ្ញុំថតនេះ ផ្លូវរថភ្លើងមានចំនោតខ្លាំង។ ជិះទៅដូចចុះពីភ្នំដែរ ទាស់តែរថភ្លើងទៅយឺតៗ

 

 

 

 

 

Advertisements
 

One response to “ខ្លះៗអំពី អ៊ីស្តង់ប៊ុល ទួរគី ភាគ១

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: