RSS

ទៅសាលាឃុំថ្ងៃមុន

22 ធ្នូ

និយាយតាមត្រង់ចុះ រស់នៅខ្មែរជាងម្ភៃឆ្នាំហើយ មិនដែលបានទៅសាលាឃុំ សាលាស្រុកអីទេ មកនៅស្រុកគេតែពីរឆ្នាំសោះ ទៅសាលាឃុំឡើងចង់សឹកជណ្តើរហើយ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ ខ្ញុំត្រូវទៅសាលាឃុំដើម្បីដាក់ឯកសារដែលខ្វះ ដើម្បីសុំបន្តរលិខិតរស់នៅស្រុកនេះ។ កន្លែងទទូលឯកសារណឹង គេបើកតែពេលព្រឹកទេ។ គេតំរូវអោយយើងទៅយកសំបុត្រពីម៉ោង ៨ កន្លះ ដល់ម៉ោង ១០។ បើយើងទៅយឺត គឺមិនអាចយកសំបុត្របានទេ ហើយក៏មិនអាចដាក់ឯកសារបានដែរ។ នឹកឃើញកាលពីលើកមុននោះ ដោយសារតែខ្ញុំរវល់តែចាំយកឯកសារ ខ្ញុំបានទៅហួសម៉ោងបន្តិច គឺទៅដល់ម៉ោង ១០ ត្រឹមតែម្តង។ ណាហើយអាចថាម៉ោង១០ មួយ ឫ ពីរនាទីចុះ ស្រាប់តែគេបិទម៉ាស៊ីនចែកសំបុត្រទៅហើយ។ ខ្ញុំក៏ទៅសាកសួរខាងអ្នកទទូលភ្ញៀវ ក្រែងគេព្រមអោយយកសំបុត្រ ឫក៏អោយចូលទៅដាក់ឯកសារចុងក្រោយគេ។ ទៅដល់បានត្រឹមតែត្រូវគេប្រាប់អោយមកស្អែក ពីម៉ោង ៨ កន្លះ ដល់ម៉ោង១០ ដដៃល។ ខ្ញុំត្រឡប់មកផ្ទះវិញ ទាំងមួរម៉ៅក្តៅក្រហាយ។ ហ៊ឹស គ្រាន់តែប៉ុណ្ណឹង ក៏មិនអនុគ្រោះដែរ។

ត្រឡប់មករឿងរ៉ាវកាលពីថ្ងៃចន្ទនេះវិញម្តង។ ខ្ញុំភ្ញាក់ឡើងម៉ោង ៧ព្រឹក ព្រោះគិតថាទៅអោយលឿងមុនម៉ោង ៨កន្លះ ដើម្បីបានសំបុត្រមុនគេ។ តែដោយមេឃត្រជាក់ពេក ខ្ញុំមិនចង់ទៅមុន រួចត្រូវរងចាំខាងក្រៅនោះទេ។ ក៏សំរេចចិត្តទៅយឺតវិញ។ តែចង្រៃអី ភ្លេចគិតថាពេលនេះ គេវ៉ាកង មិនសូវមានឡានក្រុងជិះ។ ខ្ញុំចេញពីផ្ទះទៅ កន្លែងជិះឡានក្រុង ដោយមិនដឹងថាម៉ោងប៉ុន្មានទើបមានឡានទេ។ ខ្ញុំឈរចាំ ប្រហែល ២០នាទីដែរណឹង។ ខ្ញុំបានទៅដល់សាលាឃុំណឹង ម៉ោង ៩ នឹង ៤៥ នាទីត្រឹម។ ស្រាប់តែទៅយកសំបុត្រ ឃើញម៉ាស៊ីនបិទ។ ខ្ញុំឆ្ងល់ រួចគិតថាក្រែងគេទើបតែប្តូរម៉ោងបិទម៉ាស៊ីន។ ខ្ញុំក៏ទៅសួរកន្លែងទទូលភ្ញៀវ។

ខ្ញុំ : សុំទោស, ហេតុអ្វីបានជាម៉ាស៊ីនចែកសំបុត្របិទ?

អ្នកទទូលភ្ញៀវ : អ្នកត្រូវមកទីនេះពីម៉ោង ៨ កន្លះ ដល់ម៉ោង ១០ ប៉ុណ្ណោះ។ អ្នកអាចមកម្តងទៀតនៅថ្ងៃពុធ

ខ្ញុំ : ចុះពេលនេះទើបតែម៉ោង ៩ នឹង ៤៥ នាទី តើ? មេចក៏បិទមុនម៉ោង?

អ្នកទទូលភ្ញៀវ : អ្នកឯងឃើញទេ អ្នកដែលកំពុងរងចាំនៅខាងក្រោយអ្នឯង ពួកគេប្រហែលជាត្រូវចាំរហូតដល់ម៉ោង ១២ ក៏មិនដឹងថាបានចូលឫអត់ដែរ។ (គេនិយាយរៀងតំឡើងសំលេងបន្តិច)

ខ្ញុំ : ខ្ញុំគោរពម៉ោង ខ្ញុំគោរពច្បាប់ដែលអ្នកឯងកំណត់ហើយតើ! មេចក៏ខ្ញុំយកសំបុត្រមិនបាន? រឿងខ្ញុំត្រូវចាំ ឫមិនត្រូវចាំ ខ្ញុំជាអ្នកសំរេច។ ខ្ញុំអាចចាំបានដល់ថ្ងៃត្រង់។ (ខ្ញុំតំឡើងសំលេងទៅវិញ)

អ្នកទទូលភ្ញៀវ : អ្នកឯងចាំបានដែរ រហូតដល់ម៉ោង ២ ឫ ម៉ោង ៣ រសៀល

ខ្ញុំ : ខ្ញុំចាំបាន!

អ្នកទទូលភ្ញៀវ : ក៏បាន ចឹង ក៏បាន។ ខ្ញុំយកសំបុត្រអោយ។ មេចក៏អ្នកឯងមិនចាំមកថ្ងៃពុធ សុខចិត្តចាំធ្វើអី? (គាត់និយាយសំលេងធម្មតាវិញ)

ខ្ញុំ : ព្រោះខ្ញុំត្រូវដាក់ឯកសារសំខាន់ ហើយខ្ញុំត្រូវដាក់ថ្ងៃនេះ បើចាំពីរថ្ងៃទៀត ខ្ញុំខ្លាចយឺតពេល។

 

ទីបំផុត ខ្ញុំក៏បានដាក់ឯកសារថ្ងៃនោះ ហើយត្រឹមតែម៉ោង ១១ ប៉ុណ្ណោះ។ គិតៗទៅ ពេលខ្លះ ទាល់តែចេះតំឡើងសំលេងខ្លះ មិនត្រូវខ្លាចគេពេកទេ!

Advertisements
 
 

8 responses to “ទៅសាលាឃុំថ្ងៃមុន

  1. វឌ្ឍនា

    ខែ​ធ្នូ 22, 2010 at 9:14 ល្ងាច

    ស្រុកពារាំងហ្នឹងយ៉ាប់យឺនម៉ងពួកធ្វើការរដ្ឋ…យឺត..ឬកខ្ពស់…!

     
    • សុភា

      ខែ​ធ្នូ 22, 2010 at 9:18 ល្ងាច

      ស្រុកគេគោរពច្បាប់ ចឹងទាល់តែយកច្បាប់ទៅនិយាយជាមួយ ហិហិហិ។ តែខ្ញុំថា គ្រាន់បើជាងនៅស្រុកយើង។ មិនថាតែកន្លែងធ្វើការរដ្ឆទេ នៅហាងមួយចំនួនក៏ចឹង ដូចឯងណឹង ទៅសុំវាស៊ី 😀

       
  2. សាយ័ន្ត

    ខែ​ធ្នូ 22, 2010 at 9:48 ល្ងាច

    ចេះធ្វើកាចចឹង បានរស់នៅបានស្រួល ! ស្លូតពេក ម៉េចកើត អ្នកគ្រូ ! ហេហេ

     
    • សុភា

      ខែ​ធ្នូ 22, 2010 at 11:50 ល្ងាច

      ពេលខ្ញុំនិយាយប្រាប់អ្នកធ្វើការជាមួយខ្ញុំ គេនាំគ្នាសើច ហើយគេថា ប្រហែលជាគេប្រញាប់ទៅទិញឥវាន់ណូអែលហើយ ហិហិហិ

       
  3. អែម ចាន់​បុទុំ

    ខែ​ធ្នូ 23, 2010 at 2:47 ព្រឹក

    រឿងបែបហ្នឹងស្មានថាមានតែនៅស្រុកយើង នៅគេយ៉ាប់ចឹងដែរ

     
  4. ទឹម បឿន

    ខែ​ធ្នូ 23, 2010 at 6:19 ព្រឹក

    មិន​ដូច​ស្រុក​យើង​ទេ​ទុំ!

     
  5. សុភា

    ខែ​ធ្នូ 23, 2010 at 11:27 ព្រឹក

    មែនហើយ វាមិនដូចស្រុកយើងពេកទេ។ នៅសាលាឃុំកន្លែងខ្ញុំនៅ យាប់តែអ្នកទទូលភ្ញៀវណឹងឯង។ អ្នកផ្សេង ជាពិសេស ប្រធាន គាត់ស្រួលណាស់។

     
  6. ប្រាក់ សុភី

    ខែ​ធ្នូ 24, 2010 at 7:44 ព្រឹក

    ស្រុក​ប្រាំង​មានសាលាឃុំដែរ​តើ?

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: