RSS

ខ្ញុំនិងកុំព្យូទ័រ

23 Dec

ទើបតែបានអានប្រកាស ខ្ញុំនិងកំព្យូទ័ររបស់ពិសិដ្ឋ ខ្ញុំក៏នឹកចង់សរសេរមួយដែរ។

ខ្ញុំជាអ្នកដែលមកពីជនបទ ខ្ញុំមិនដែលដឹងទេថាកុំព្យូទ័រមានរាងបែបណា គេប្រើសំរាប់ធ្វើអ្វីខ្លះនោះទេ។ ខ្ញុំអាចនិយាយបានថាខ្ញុំមិនដែលឃើញវាទាល់តែសោះ គឺរហូតដល់ឆ្នាំ ២០០២ បន្ទាប់ពីប្រលងជាប់បាក់ឌុប រួចចូលក្រុងដើម្បីរៀនត្រៀមប្រលងចូលតិចណូ ពោលខ្ញុំបានស្គាល់កំព្យូទ័រតែពីរឆ្នាំប៉ុណ្ណោះ មុននឹងចាប់ផ្តើមរៀនផ្នែកព័ត៌មានវិទ្យាមួយនេះ។

កាលមកភ្នំពេញតំបូង ដើម្បីរៀនត្រៀមប្រលងចូលតិចណូ ខ្ញុំបានទៅរស់នៅផ្ទះបងប្អូន ដែលគេរស់នៅភ្នំពេញ ជាមួយ និងក្មួយគាត់ម្នាក់ទៀត ដែលទើបតែប្រលងជាប់ជំនាន់ខ្ញុំដែរ។ ថ្ងៃមួយ ខ្ញុំបានឃើញកូនពៅគាត់កំពុងតែប្រើកំព្យូទ័រ គឺប្រហែលជាគេកំពុងតែរៀន Typing ជាមួយហ្គេមមួយ។ ខ្ញុំក៏គិតថា កូននេះពូកែមែន តូចសោះចេះប្រើកំព្យូទ័រ។ កាលនោះខ្ញុំមិនបានដឹងថារូបរាងវាយ៉ាងមេចទេ ព្រោះកំព្យូទ័រនោះនៅក្នុងបន្ទប់។ ថ្ងៃក្រោយមក ក្មួយគាត់ និងកូនគាត់ គេនាំគ្នាលេងហ្គេមកំព្យូទ័រ ខ្ញុំក៏គិតទៀតថា គេពិតជាពូកែមែន ចេះប្រើវាបាន។ ថ្ងៃក្រោយមកទៀត កូនគាត់កំពុងតែសរសេរអត្ថបទដោយប្រើកំព្យូទ័រ ដោយចាក់ចំរៀងបណ្តើរ។ ខ្ញុំក៏គិតទៀតថា ពិតជាពូកែមែន កំព្យូទ័រណឹង ចុចទៅចេញជាចំរៀងទៀត។

…..

ក្រោយពីប្រលងជាប់តិចណូត្រឹមថ្នាក់កម្មករជំនាញជាន់ខ្ពស់ ឫក៏អាចហៅថាថ្នាក់មធ្យម ខ្ញុំក៏បានចាប់ផ្តើមចូលរៀន។ នៅឆ្នាំទីមួយ គឺថ្នាក់ត្រៀម គេក៏មានមុខវិទ្យាមួយ គឺរៀនសរសេរកម្មវិធីកំព្យូទ័រដំបូង។ កាលនេះ គេអោយប្រើភាសារមួយដែលហៅថា Pascal។ ដល់ម៉ោងអនុវត្ត ខ្ញុំមិនចេះទេ គឺមិនចេះទាំងបើកកំព្យូទ័រទៅទៀត។ កាលនេះ អ្នករៀនជាមួយគេជួយបើក រួចបញ្ចូលលេសសំងាត់អោយទៅទៀត ព្រោះខ្ញុំមិនដឹងថាធ្វើមេច។ ខ្ញុំបើកកម្មវិធី ប៉ាស្កាល់មក ចេះតែសរសេរតាមតែគ្រូអោយ ទំរាំតែចប់។ កាលនោះ នៅតិចណូ គេមានបន្ទប់កំព្យូទ័រមួយ ដែលយើងអាចទៅប្រើនៅម៉ោងទំនេរ ដោយមានបងស្រីម្នាក់នៅមើលការខុសត្រូវនៅទីនោះ។ ខ្ញុំតែងតែទៅរៀនប្រើកំព្យូទ័រ និងសួរគាត់ខ្លះៗ។ មិនរៀនអ្វីធំដុំទេ គឺគ្រាន់តែរៀនចុចអក្សរពី a​ ទៅដល់ z តែប៉ុណ្ណោះ ព្រោះខ្ញុំមិនដឹងថា គេអាចធ្វើអ្វីបានខ្លះផងជាមួយកំព្យូទ័រណឹង។

…..

រហូតដល់ឆ្នាំ ២០០៣ ខ្ញុំក៏ចាប់ផ្តើមរៀនឆ្នាំទីពីរ។ ខ្ញុំស្រលាញ់ខាងអគ្គីសនី និង ព័ត៌មានវិទ្យាប្រហាក់ប្រហែលគ្នា។ ខ្ញុំស្រលាញ់អគ្គីសនី ព្រោះខ្ញុំចូលចិត្តរូបវិទ្យា  ខ្ញុំស្រលាញ់ព័ត៌មានវិទ្យា ព្រោះខ្ញុំមិនដឹងថាវាជាស្អីគេ។ ក៏ខ្ញុំសំរេចចិត្តរើសយកព័ត៌មានវិទ្យា។

…..

ចូលរៀនតំបូង ខ្ញុំភ័យណាស់ ព្រោះខ្ញុំមិនចេះ មិនចេះអ្វីទាំងអស់ បើប្រៀនធៀននឹងអ្នកដ៏ទៃទៀត។ កាលនោះ ចូលរៀនភ្លាម គ្រូខ្ញុំ (គាត់នៅម្តុំៗនេះដែរ ខ្ជឹលបញ្ចេញឈ្មោះគាត់ :D) គាត់បង្រៀនអោយចេះ copy past delete file និង folder។ រួចគាត់ក៏អោយកាងារផ្ទះមកធ្វើ ដោយតំរូវអោយសរសេររបាយការណ៏មួយអោយគាត់ដែរ ដោយតំរូវអោយ Print screen ដាក់ក្នុងរបាយការណ៏ទៀតផង។ ខ្ញុំមិនដឹងថាធ្វើយ៉ាងមេចទេ មិនដឹងថាសរសេររបាយការណ៏យ៉ាងមេច Print screen យ៉ាងមេចនោះទេ។ កាលនោះ ខ្ញុំបានសួរអ្នករៀនជាមួយ គេបានប្រាប់ខ្លះៗដែរ តែខ្ញុំនៅតែមិនយល់។ ខ្ញុំក៏សំរេចចិត្តទៅហាងអីធឺណេតមួយឈ្មោះ COCC (នៅទល់មុខសាកល) នឹងបានប្រើកំព្យូទ័រនឹងសួរគេផង។ ខ្ញុំសួរគេរហូតដល់អាចធ្វើរបាយការណ៏អោយគ្រូខ្ញុំបាន។

….

ក្រោយមក ខ្ញុំក៏បានទិញកំព្យូទ័រជជុះមួយ តំលៃត្រឹម ២០០ ដុល្លា។ ការរៀនសូត្ររបស់ខ្ញុំ ហាក់ដូចជាមិនសូវជាជឿនលឿនទេកាលនោះ។ ខ្ញុំពិបាកយល់ ពិបាកទាំងភាសា ពិបាកទាំងការប្រើប្រាស់កំព្យូទ័រ។ ខ្ញុំមកពីស្រែ ក៏មិនជាចេះអង់គ្លេសអីដែរ ចំនែកឯភាសារបារាំក៏យាប់ដែរ។ ខ្ញុំមិនសូវប្រឹងរៀនសូត្រទេ កាលឆ្នាំទីមួយនោះ ហើយក៏គ្មានលុយរៀនក្រៅម៉ោងនឹកគេដែរ។ កាលនោះ ខ្ញុំគិតតែពីលេង មិនគិតរៀនសូត្រអ្វីសោះ រហូតដល់ឆ្នាំទីពីរ (គឺឆ្នាំដែលខ្ញុំចាប់រៀនជំនាញតំបូង)។

…..

រហូតដល់ពេលដែលគ្រូចេញលទ្ធផល ខ្ញុំក៏ភ្ញាក់ផ្អើលដែរ គឺខ្ញុំបានចំណាត់ថ្នាក់លេខពីរ តែលេខពីរនោះ គឺពិន្ទុះឃ្លាតឆ្ងាយពីអ្នកលេងមួយសំបើមណាស់  គឺខុសគ្នាប្រហែលជា ១ក្បាសជាង ឫ២ក្បាសផងក៏មិនដឹង។ ខ្ញុំភ័យផង អរផង។ ខ្ញុំភ័យព្រោះតែខ្លាចគ្រូបូកពិន្ទុះច្រលំ វានឹងធ្វើអោយខ្ញុំខ្មាស់គេថ្ងៃក្រោយ។ តែមិត្តរួមថ្នាក់ខ្ញុំគេថា គេក៏គិតថាខ្ញុំនឹងបានលេខពីរដែរ។ តែខ្ញុំមិនធ្លាប់គិតសូម្បីតែបន្តិចសោះ។

…..

បើទោះជាពិន្ទុះនេះ វាមិនល្អប្រៀននឹងអ្នកលេខ១ក៏ដោយ ក៏ចំណាត់ថ្នាកលេខពីរនេះ ធ្វើអោយខ្ញុំភ្ញាក់ពីភាពលង់លក់ ភ្ញាក់ពីការលេងសើចច្រើនមិនគិតរៀនសូត្រ ភ្ញាក់ពីភាពមើលងាយខ្លួនឯង។ ខ្ញុំក៏ចាប់ផ្តើមប្រឹងរៀនសូត្រ រហូតដល់មិនដេកមិនពួន រហូតដល់អ្នកនៅបន្ទប់ជាមួយ ដេញអោយទៅគេង។ រហូតដល់បញ្ចប់ឆ្នាំទីពីរ ខ្ញុំនៅតែទទូលបានចំណាត់ថ្នាក់លេខពីរដដៃល ហើយពិន្ទុះខ្ញុំក៏មិនឃ្លាតឆ្ងាយពីអ្នកលេខមួយដែរ។ កាលនោះ ខ្ញុំក៏ចាប់ផ្តើមក្លាហាន និយាយច្រើន យល់ច្រើន ជឿរជាក់លើគំនិតខ្លួនឯងផង។ រហូតដល់ជារឿយៗ នៅពេលដែលធ្វើការងារជាក្រុម ខ្ញុំក៏បានធ្វើជាតំណាងក្រុមផងដែរ។

…..

ខ្ញុំបានបញ្ចប់ថ្នាក់កម្មករជំនាញជាន់ខ្ពស់នៅចំណាត់ថ្នាក់លេខពីរ។ ខ្ញុំក៏ទទូលស្គាល់ថាអ្នកលេខមួយគេពូកែមែន ខ្ញុំរៀនមិនឈ្នះ តែខ្ញុំសប្បាយចិត្តព្រោះខ្ញុំក៏រីកចំរើនច្រើន ខ្ញុំជឿជាក់លើខ្លួនឯង ខ្ញុំដឹងថាខ្លួនខ្ញុំមិនអន់ជាងគេដូចអ្វីដែលខ្ញុំធ្លាប់គិតឡើយ. ខ្ញុំបានបន្តរការសិក្សាទៅថ្នាក់វិស្វករ ជាមួយសិស្សបួនអ្នកដ៏ទៃទៀតដែលបានលេខល្អជាងគេ។

….

ទាំងនេះជារឿងរាវតំបូងរបស់ខ្ញុំជាមួយកំព្យូទ័រ។ ហើយពេលនេះ កុំព្យូទ័រជាផ្នែកមួយនៃជីវិតខ្ញុំទៅហើយ។ ខ្ញុំនៅតែបន្តរលើផ្លូវមួយនេះជាដ៏រាប

 

 

 

3 responses to “ខ្ញុំនិងកុំព្យូទ័រ

  1. posoky

    ខែធ្នូ 24, 2010 at 1:57 ព្រឹក

    ស្រដៀងរឿងខ្ញុំដែរ ទំរាំមានកុំព្យូទ័រប្រើរៀនដល់ឆ្នាំទី២ RUPP តែសំណាងជាងខ្ញុំរៀនបានគឺថា បានទទួលកុំព្យូទ័រជាផ្នែកមួយនៃជីវិត ឯខ្ញុំគឺឃ្លាតឆ្ងាយណាស់ ទោះបីចង់តាំងពីតូច ក៍នៅមិនអាចមានវាសនា បានបន្តផ្នែក IT នឹងដែរ។

     
  2. ពិសិដ្ឋ

    ខែធ្នូ 24, 2010 at 9:34 ព្រឹក

    អូយ៎! ស្ដាប់​ទៅ​ពិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍​មែន! ឥលូវ​បង​ក្លាយ​ជា​មនុស្ស​ថ្មី​ហើយ​! 😀

     
  3. moeurnvanna

    ខែធ្នូ 27, 2010 at 3:33 ព្រឹក

    ពីដំបូងអញ្ចឹងឯង តែ​ now ប្រែហែលជាអ្នក Expert ហើយមើលទៅ។​ ខ្ញុំសិស្សជំនាន់ក្រោយ​​ (ទើបតែឆ្នាំទី​១)​សុំរៀន តាមផង

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: