RSS

វិស្សមកាលហើយ

23 ធ្នូ

យេហេ ទីបំផុតទៅបានឈប់ហើយ គឺត្រូវឈប់ពីថ្ងៃទី ២៣ នេះរហូតដល់ថ្ងៃ ៤ ខែក្រោយឆ្នាំក្រោយឯណោះ។ មិនយូប៉ុន្មានទេ គឺ ១២ ថ្ងៃប៉ុណ្ណោះឯង។ នេះជាវិស្សមកាលរួមសំរាប់បុណ្យណូអែល និងចូលឆ្នាំសាលកផងដែរ។

សំរាប់ជនជាតិអឺរ៉ុប ថ្ងៃណូអែលគឺសំខាន់ណាស់ ជាពេលដែលត្រូវទៅជួបជុំគ្រូសារ ជួនកាដូរគ្នា។ សំរាប់ខ្ញុំ ណូអែលឆ្នាំនេះ ប្រហែលជាមិនបានទៅណាទេ ត្បិតអី ត្រូវនៅចាំយកលិខិតរស់នៅសិន សង្ឃឹមថាគេនឹងទាក់ទងមក ដូចសន្យាទៅចុះ។ រីឯចូលឆ្នាំសាកលវិញ ជាពេលដែលគេត្រូវទៅផឹកស៊ីជាមួយមិត្តភ័ក្ត។

ខ្ញុំឯណេះវិញ ប្រហែលជាត្រូវធ្វើការច្រើនណាស់សំរាប់ពេលឈប់នេះ។ ព្រឹកនេះ ថ្ងៃទី ២៣ គេវ៉ាកងអស់ហើយ តែខ្ញុំត្រូវទៅសាលារៀនទៀត។ ផ្សឹលមិញណឹង មេទូរសព្ទមក ថាមានភ្ញៀវមកពីម៉ាឡេ គាត់ជាគ្រូនៅមហាវិទ្យល័យមួយនៅម៉ាឡេ គាត់ចង់មកមើលឡាបូដែលខ្ញុំធ្វើការណឹង។ មេខ្ញុំគាត់មិនបង្ខំទេ ព្រោះគាត់ដឹងថា ជាពេលត្រូវឈប់ហើយ។ គាត់គ្រាន់តែសួរខ្ញុំថា ចង់ជួបគ្រូដែលមកណឹងអត់? ខ្ញុំធ្លាប់ជួបគាត់ម្តងដែរ កាលពីឆ្នាំទៅមិញម្លេះ។ ដោយសារតែគាត់ធ្វើការដូចនឹងអ្វីដែលខ្ញុំធ្វើ ដូច្នេះហើយ ខ្ញុំក៏ចង់ទៅជួបគាត់ដែរ នឹងបាននិយាយជាមួយគាត់ដែរ រួចខ្ញុំក៏មានសំនួរមួយចំនួនចង់សួរគាត់ដែរ។ ម្យ៉ាង យើងត្រូវតែចេះទំនាក់ទំនងផងដែរ សំរាប់ជីវិតជាអ្នករៀនសូត្រ។ រៀនយូៗទៅ ដូចមិនជាចេះអីទេ 😀 ។ ហេងដែរ ដែលគាន់នៅមិនយូ ព្រោះគាត់មានការងាត្រូវធ្វើទៀត ទើបខ្ញុំបានមកផ្ទះវិញលឿន 😀 ។

Advertisements
 

2 responses to “វិស្សមកាលហើយ

  1. Duch Roatha

    ខែធ្នូ 23, 2010 at 3:03 ល្ងាច

    លំបាកណាស់​មើលទៅ នៅស្រុកណឹងនោះ ខំរៀនទៅឆាប់ចេះ មកជួយកសាងប្រទេសយើង អោយរីកចំរើន ដូចស្រុកគេជឿនលឿនផង។ តែត្រូវគិតពីសុខភាពជាចំបងណា។ សំណាងល្អមិត្តសំលាញ់។​

     
  2. Long

    ខែធ្នូ 23, 2010 at 6:20 ល្ងាច

    វិស្សមកាលបងពិតជាអស្ចារ្យ!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: