RSS

ទូរសព្ទដែលខ្ញុំធ្លាប់បានប្រើ

14 Jan

ខ្ញុំមិនមែនជាមនុស្សដើរតាមសម័យកាលអីនោះទេ ដូច្នេះហើយ តាំងពីចេះប្រើទូរសព្ទមើល ខ្ញុំបានប្រើតែពីម៉ូដគត់ ដែលរហូតមកដល់ពេលនេះ ធ្លាក់ខ្លូនដល់ធ្នាក់អត់ទូរសព្ទប្រើផង 😀 ។

ទូរសព្ទទីមួយរបស់ខ្ញុំគឺ Nokia 2300 (ម្ភៃបីសូន្យសូន្យ ឫហៅម្យ៉ាងទៀតថា ពីរ បីរយក៏បាន :D)។ ទូរសព្ទណឹង បានមកដោយសារតែបងប្រុសទិញអោយ។ សុំគាត់កាលណឹង យកលេសថា ខ្ញុំបានឡើងថ្នាក់វិស្វករ ចឹងចង់ប្រើទូរសព្ទ។ ទូរសព្ទណឹង អាចស្តាប់វិទ្យុបាន ហើយវាក៏អាចជួយខ្ញុំអោយស្តាប់ប៉ុស្តិ៏បារាំងបានដែរ នៅពេលណាជោរម្តងៗ 😀 ។

ទូរសព្ទទីពីរ​ គឺទិញដោយលុយខ្លួនឯង ដោយកាលនោះឆ្លៀតពេលធ្វើការក្រៅម៉ោងបានលុយតក់ៗដែរ។ កាលណឹង សំបូរពួកម៉ាកអ្នកលេងហ្អេម។ ដល់ចឹង ធ្លាប់លួចទូរសព្ទពួកណឹងលេងហ្គេម ក៏ជក់ចិត្តលេងហ្អេមបាល់ទាត់ហ្វីហ្វា។ ដល់តែចឹង ក៏ចង់បានទូរសព្ទទុកលួចលេងហ្គេមដែរ ហេហេ។ ដល់តែទៅទិញទូរសព្ទ បានដូចចិត្តគឺ Nokia N Gage។ បានទូរសព្ទណឹងមក ត្រូវគេបង្អាប់ផ្កាប់មុខតែម្តង ហិហិហិហិ។

ដល់ឥឡូវនេះអត់ទូរសព្ទប្រើផង

Nokia ពីរ បីរយ

Nokia N Gage

 

21 responses to “ទូរសព្ទដែលខ្ញុំធ្លាប់បានប្រើ

  1. វិសាល

    ខែមករា 14, 2011 at 2:25 ល្ងាច

    😆 😆 😆

     
  2. សុភ័ក្ត្រ

    ខែមករា 14, 2011 at 5:01 ល្ងាច

    កាសត់​ម៉េះ? ចាំ​ទិញ​ឲ្យ​មួយ 😛

     
  3. វុឌ្ឍី វុឌ្ឍ

    ខែមករា 14, 2011 at 7:47 ល្ងាច

    នៅដល់ពារាំង មិនអត់មានទូរសព្វប្រើ? 😆

     
  4. posoky

    ខែមករា 14, 2011 at 9:33 ល្ងាច

    ចាំunlock iphone 4 ចេញបានចាំខ្ញុំផ្ញើ អោយមួយគ្រាន់ចុចលេង 😀 (ទិញ៤ខែហើយប្រើអត់បានព្រោះអត់ទាន់unlock)

     
  5. Samady KS

    ខែមករា 15, 2011 at 2:52 ព្រឹក

    ចាំ​ខ្ញុំ​ទិញ iPhone 5 ឱ្យ​​បួន​ប្រាំ​គ្រឿង​ទុក គប់​គ្នា​លេង

     
  6. cambomaths

    ខែមករា 15, 2011 at 2:58 ព្រឹក

    ខ្ញុំធ្លាប់ប្រើ n-gage ដែរ! អូយ! លេង​កម្មវិធី និង​ហ្គេម! លេខមួយតាម៉ង!!!

     
  7. ឌីយ៉ា

    ខែមករា 15, 2011 at 5:08 ព្រឹក

    ម៉េចអាង​តាញ៉ុម​អត់​ទូអារសាប់​ប្រើ ចង់​តាសេរ​ឌឺ​ឬ? ហិហិ

     
  8. ភារម្យ

    ខែមករា 15, 2011 at 10:24 ព្រឹក

    N-Gage កាលសម័យហ្នឹងញ៉ាក់សាច់!

     
  9. ឧត្តម

    ខែមករា 15, 2011 at 3:27 ល្ងាច

    …t..t

     
  10. ណាមភីន

    ខែមករា 15, 2011 at 3:57 ល្ងាច

    សុភា​អើយ​ទូរ​សព្ទ​ទី​មួយដែល​ខ្ញុំ​ប្រើ​ក៏​ទូរសព្ទ​នេះដែរ! កាល​នោះ​ចាំថា​ស្រឡាញ់វា​មែនទែន​ព្រោះវាទំនើប​ដែរ មាន​ភ្លើង​ពណ៌ស​ហើយ​សំលេង ព្យាណូទៀត!

     
    • សុភា

      ខែមករា 16, 2011 at 2:20 ល្ងាច

      អាចស្តាប់វិទ្យុបានទៀត។ ជំនាន់ណឹង អេមហើយ។ ដល់ជំនាន់នេះ ចោរអត់មើលមុខផង 😀

       
  11. សុខហេង

    ខែមករា 15, 2011 at 4:18 ល្ងាច

    ប៉ុន្នឹង​ឡូយ​ហើយ ញុំ​ប្រើ​តែ​អឹន​ចុច​ពឹល !

     
  12. សាយ័ន្ត

    ខែមករា 15, 2011 at 5:03 ល្ងាច

    ក្សត់អីដល់ខ្ញុំ អត់មានទូរសព្ទ ប្រើដែរ ហ្នឹង ! ទាល់តែយ៉ាប់ពេកទៅ គេអោយ អិនចុចពឹល បានមួយគ្រឿង គ្រាន់ប្រើ ! ហេហេ

     
  13. vengngy

    ខែមករា 15, 2011 at 5:09 ល្ងាច

    ក្នុងស៊េរី N ទាំងអស់ N-gage ថោកជាងគេ ៕

     
  14. កន្តូបប្រមឹក

    ខែមករា 15, 2011 at 5:49 ល្ងាច

    គេមិននិយាយចឹងទេមិនថាទូរស័ព្ទថោកឬថ្លៃទេ
    សំខាន់មានលុយបញ្ចូលវាទេ?
    បើគ្មានលុយបញ្ចូលវាទេមិនថាថ្លៃឬថោកសុទ្ធតែ
    ចាំតែគេតេមកដូចតែគ្នា.

     
  15. សុភា

    ខែមករា 16, 2011 at 2:22 ល្ងាច

    ទូរសព្ទទំនើបៗឡូវ ដូចជា អាយហ្វូន ៣ ៤ ៥ អីនឹង ស្តើងស្អាត ល្អ ងាយស្រួលក្នុងការលេងឈួស

     
  16. វឌ្ឍនា

    ខែមករា 16, 2011 at 5:04 ល្ងាច

    លាក់បាំងអី…​ខ្ញុំនៅប្រើ Sony Ericsson W200 នៅឡើយហ្នឹង!
    មានអី គប់ចោលជិត80ដងហើយ នៅប្រើកើតទៀត! MP3 ក៏មិនអន់ សម្លេងក៏លឺច្បាស់ ហាស់ៗៗហា៎ៗៗៗ

     
    • សុភា

      ខែមករា 17, 2011 at 1:21 ល្ងាច

      ល្អដែរ ដល់តែចឹងទៅ ចោរអត់មើលមុខ ហិហិហិ

       
  17. វឌ្ឍនា

    ខែមករា 17, 2011 at 8:55 ល្ងាច

    ធ្លាប់ប្រើទូរស័ព្ទថ្លៃៗដែរកាលនៅស្រុកខ្មែរ តែតាំងពីបងចោរឆក់យកមួយទៅ ខ្ពើម!
    សំរាប់ពេលនេះ ប្រើទូរស័ព្ទសំរាប់តែហៅចេញ ទទួលចូល និង ផ្ញើរសារប៉ុណ្ណឹង។ ចាំបាច់អីត្រូវមានទូរស័ព្ទកាលីបទេ អោយតែមានលុយពេញកាបូបទៅបានហើយ!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: