RSS

រឿងរ៉ាវជីវិត

17 មករា

ប៉ុន្មានថ្ងៃនេះ មេឃមិនស្រលះ អារម្មណ៏ក៏មិនល្អ។ ចុងអាទិត្យនេះមិនបានចេញទៅណាទេ នៅផ្ទះ បោសជួតផ្ទះ គេង មើលទូរទស្សន៏ ធុញ ….

ពេលខ្លះខ្ញុំក៏គិតថា រ៉ាល់ថ្ងៃនេះ ខ្ញុំហត់ណាស់ នឿយណាស់ … សំខាន់គឺនឿយគំនិត នឿយខួរ … មែន ខ្ញុំមានលទ្ធភាពអាចល្មមហូបឆ្អែត មានលទ្ធភាពអាចជួលផ្ទះគេនៅ បើប្រៀបធៀបនឹងអ្នកដ៏ទៃដែលមានព្រឹកខ្វះល្ងាច គ្មានកន្លែងនៅ គេងតាមសំយាប់ផ្ទះគេ បើគិតដល់មេឃត្រជាក់បែបនេះ គឺគួរអោយវេទនាណាស់ទៅហើយ។

ប៉ុន្តែទោះយ៉ាងណា ពួកគេក៏អាចមានពេលសើចសប្បាយ ខុសពិជិវិតខ្ញុំ។ ពីថ្ងៃចន្ទដល់សុក្រ ពីព្រឹកដល់ល្ងាច ស្គាល់តែកន្លែងធ្វើការ។ ល្ងាចចូលផ្ទះ ញ៉ាំបាយ រួចគេង រងចាំថ្ងៃរ៉ះនឹងមកធ្វើការវិញ។ សៅរ៏អាទិត្យ ធ្វើអ្វីដែលខ្លួនចង់ធ្វើ ពេលខ្លះត្រូវធ្វើការ ព្រោះទំនេរពេក ត្រូវអានសៀវភៅព្រោះទំនេរពេក ព្រោះគ្មានអ្វីត្រូវធ្វើក្រៅពីនេះ … គិតទៅមើល បើសិនជាអ្នក អ្នកចង់បានជីវិតបែបនេះទេ?

ពេលខ្លះ ខ្ញុំក៏នឹកសរសើរអ្នកដែលគិតងាយៗពីជីវិត។ រស់ទៅតាមអ្វីដែលខ្លួនមាន រស់ទៅតាមធម្មជាតិផ្តល់អោយ … ហើយសុំត្រឹមតែភាពរីករាយក្នុងជីវិត ក៏គ្រប់គ្រាន់ទៅហើយ។

ប្រឹងទៅដើម្បីអនាគត! ចុះអនាគតគឺដើម្បីអ្វីទៅ? ខ្ញុំថាគឺដើម្បីភាពរីករាយ។ ចុះចាំបាច់អីដែលត្រូវចាំភាពរីករាយដល់ថ្ងៃអនាគត? ម្តេចក៏មិនសំលឹងភាពរីករាយនាពេលបច្ចុប្បន្ននេះទៅ?

Advertisements
 
6 មតិ

Posted by ​នៅ ខែ​មករា 17, 2011 in គតិផ្សេង

 

6 responses to “រឿងរ៉ាវជីវិត

  1. កូនចោរតូច

    ខែ​មករា 18, 2011 at 2:32 ព្រឹក

    ជំរាបសួរ បងស្រី !

    ស្ដាប់បងស្រីមានប្រសាសន៏ ហាក់ដូចជា ជិវិត មានភាពធុញថប់ ជាខ្លាំង ស្ទើររកអ្វីមួយមកថ្លែងមិនត្រូវ !
    ប៉ុន្ដែបើតាមការយល់ផ្ទាល់របស់ប្អូន ប្អូនគិតថា ជិវិតរបស់បង មានតំលៃ សំខាន់ម្យ៉ាង ជាជាងអ្វីដែលបងបានប្រៀបធៀបទៅដល់ នោះទៅទៀត ។ បងមាន ការងារ ល្អ សំរាប់ជិវិត ចាត់ទុកថា បានបំពេញកាតព្វកិច្ចមួយដ៏ប្រសើរ សំរាប់គ្រួសារ និង ប្រទេសជាតិ រួចបាត់ទៅហើយ​!
    បងមានពេលសំរាក ល្មម សំរាប់ជិវិត ! មានពេលអានសៀវភៅ មើលភាពយន្ដ ឬ ធ្វើអ្វីដែលធ្វើទៅបាន ហើយនេះ ទាំងអ្នកដទៃ ជាច្រើន ក៏ស្ទើរមិនមានពេលដូចបង ផង ។ អ្នកខ្លះ រវល់ណាស់ នឹងកិច្ចការរបស់ខ្លួន ! ត្រូវរកព្រឹក សន្សំល្ងាច លកលៃពេលយំ គ្មានសៅរ៏ ឬ ចុងសប្ដាប៏ ដូចបងផង ! មិនស្គាល់ថ្ងៃបុណ្យទាន អ្វីដូចគេ​! ចង់ធ្វើបុណ្យ ចេះតែខ្វះទាន ឬពេលវេលា !​ចង់មានពេលទំនេរ ដើរកំសាន្ដ លេងអង្គរវត្ដ កោះកុង ទឹកឈូរ ឬ ជ្រោះប៊ូស្រា ក៏មិនបាន ! តើនោះមិនវេទនា ជាងបងទេឬ? ,,

    ប្អូនចូលរួមនៅពេលនេះ គ្រាន់តែចង់ចូលរួមចែករំលែក ជាគំនិត ដែលសង្ឃឹមថា នឹងអាចជួយដល់បងបានខ្លះៗ កុំឲ្យគិតថា ជិវិត មួយនេះ វាហាក់ដូចជា ធុញទ្រាន់ ពេក ព្រោះតែការងារ និង ជិវភាពរស់នៅ​!​
    តាមពិត នេះជាបែបបទនៃជិវិត ! វាអាស្រ័យលើ ការរៀបចំ របស់ មនុស្សម្នាក់ៗ ដែលខ្លួនបានប្រុង ឬ បានរៀបចំផែនការណ៏យ៉ាងណាខ្លះ ឬ​យ៉ាងដូចម្ដេចទៅហើយ សំរាប់ តំណើរជិវិត របស់ខ្លួនមួយនេះ ។
    ពេលខ្លះ ជិវិត មួយនេះ​គួរតែស្រស់បំព្រង ផូរផង់ និង មានអត្ថន័យ ប៉ុន្ដែ មកពីបុគ្គលផ្ទាល់នោះទេ ដែលមិនបា​នគ្រប់គ្រង់ ជិវិត នេះ ឲ្យបានល្អប្រពៃ​! អ្នកខ្លះ ក៏ធ្វើឲ្យជិវិត​ រវល់តែជាមួយនឹងការងារ ភ្លេចភាពសំរាក កំសាន្ដ ដើម្បីឲ្យបានធូរចិត្ដ ឬ ស្រួលរាងកាយ អោយជិវិត មានភាពរីករាយ ស្និទ្ធស្នាល ជាមួយ ជនទាំងឡាយ ជុំវិញខ្លួន មិនថាមិត្ដ ឬ ញាតិមិត្ដ ក្រុមគ្រួសារ ។ ហើយបុគ្គលខ្លះ ព្រោះតែមនសិកា ឬ កិត្ដិយស ក៏សុខចិត្ដ បូជា ជិវិត របស់ខ្លួន
    ដើម្បីបុព្វហេតុអ្វីមួយ ដែលសំខាន់ សំរាប់មនុស្សជាតិ ដូចជា ប្រធានាធិតី ឬ នាយករដ្ឋមន្ដ្រី ជាដើម !​
    បងសំលឹងមើល ពួកគាត់ចុះ ! រាល់ថ្ងៃ ស្ទើរចេញមុខតាម កញ្ចក់ ទូរទស្សន៏ ! គ្មានពេលសំរាក បានស្រួលដូចពួកយើងផង ដើម្បីតែបំរើ យើង ជាប្រជាពលរដ្ឋ ហើយ ពេលខ្លះ ក៏ត្រូវការតិះដៀល ពីពួកយើងទៀតផង ពេលដែល មានក្ដីលំបាកអ្វីមួយ កើតមានឡើង ,,,,,

    ហេតុដូច្នេះ សូមបង រំសាយចិត្ដ កុំគិតដល់សេចក្ដីធុញថប់ យ៉ាងនេះធ្វើអ្វី ! សូមរីករាយជាមួយជិវិត របស់ បង នាពេលបច្ចុប្បន្ន នេះទៅ ឲ្យស្រប នឹងសុភាសិតមួយពោលថា ៖ “” ចូរមានសេចក្ដីសុខជាមួយអ្វីដែលអ្នកមាន ! អ្នកនឹងមានអ្វីៗ ដ៏ច្រើនសន្ធឹកសន្ធាប់ចាំជួយរកក្ដីសុខឲ្យជាក់ជាមិនខាន ។

    ដោយសេចក្ដីគោរព រាប់អាន ពីប្អូន ពិសិដ្ឋ

    សូមអរគុណ

     
  2. វណ្នា

    ខែ​កុម្ភៈ 6, 2011 at 12:23 ព្រឹក

    តើមេឃ រឺ ភាពឯកកា, ការនឹករលឹកដល់មិត្តក្រុមគ្រូសារ ដែលជាអ្នកធ្វើអោយ បងមានអារម្មណ៍មិនល្អ? មេចបានបងអាចទ្រាំមនឹង life style នេះបានដល់ ២ ៣ ឆ្នាំ? មេចបានទើបតែ មានអារម្មណ៍ថាធុញ?

    ខ្លូនខ្ញុំផ្ទាល់ គ្មានសមត្ថភាពនឹងដោះស្រាយ បញ្ហាផ្លូវចិត្តដែលខ្ញុំបានជូបប្រទះដោយខ្លូនឯងផង។ តែ Best friend ខ្ញុំម្នាក់បានជួយខ្ញុំដោយអះអាងថា៖ អ្វីអ្វីទាំងឡាយនៅលើលោកសុទ្ធតែគោរពច្បាប់ ‹cause and affect› ត្រូវរកដើមហេតុអោយឃើញទើបអាចដោះស្រាយបញ្ហាបាន។

     
    • កូនផ្សោត

      ខែ​កុម្ភៈ 7, 2011 at 9:48 ព្រឹក

      វាជាការបូកផ្សំគ្នា។ ទាមពិតគឺភាពឯកកាដែលកើតឡើងម្តងៗ ដែលពេលខ្លះវាអាចមកពីបរិដ្ឆានជុំវិញ ហើយមេឃក៏ជាកត្តាមួយដែលធ្វើអោយមានអារម្មណ៏កាត់តែឯកកាដែរ។

      តាមពិតជាអារម្មណ៏ដែលកើតឡើងម្តងម្កាលទេ ទើបខ្ញុំអាចរស់នៅបែបនេះ ២ ៣ ឆ្នាំបាន។ រាល់ថ្ងៃកុំពុងតែរកអ្វីធ្វើពេលទំនេរ ដើម្បីកុំអោយទំនេរពេក​គិតច្រើន កើតទុក 🙂

       
      • វណ្នា

        ខែ​កុម្ភៈ 7, 2011 at 9:55 ព្រឹក

        someone told me that the mind is complicated some time it’s happy, sometime it’s sad, sometime it’s fool, sometime it’s …. anyway, happy to here you are ok 😀

         
        • កូនផ្សោត

          ខែ​កុម្ភៈ 7, 2011 at 1:26 ល្ងាច

          Yes, it is right. Sometime I feel very very sad since weak-up. I should ask my self why? I cannot find the reason. So it’s mean that, there is no reason to be sad :D. However, I cannot sold that problem all the time, but can reduce some

           
  3. virak

    ខែ​កុម្ភៈ 7, 2011 at 8:15 ព្រឹក

    i know u lack sth hey that’s why u feel like that.
    I use to have that feeling too.

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: