RSS

ក្មេងស្រីអាយុ9ឆ្នាំម្នាក់បានដាច់ចិត្តបញ្ចប់ជីវិតរបស់ខ្លួន

20 មករា

ក្មេងៗធ្វើអត្តឃាតជារឿងដ៏កម្រ។ ប៉ុន្តែទោះយ៉ាងណា រឿងនោះបានកើតឡើងនៅប្រទេសបារាំងកាលពីថ្ងៃចន្ទទី ១៧ ខែមករា កន្លងទៅនេះ។ ឡាលីតា (Lalita) ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់បានសំរេចចិត្តបញ្ចប់ជីវិតរបស់របស់ខ្លួន ដោយលោតពីលើផ្ទះរបស់នាងពីជាន់ទីប្រាំ។

អ្នកអង្កេតបានអះអាងថា ហេតុការណ៏នេះពិតជាការសំលាប់ខ្លួនពិតប្រាកដមែន ហើយម្តាយរបស់នាងក៏បានរកឃើញសំនេររបស់នាងនៅក្នុងសៀវភៅមួយ ដែលសរសេរពីភាពអស់សង្ឃឹមក្នុងជីវិតរបស់នាង ហើយនាងចង់បញ្ចប់បញ្ហាដោយការបញ្ចប់ជីវិតរបស់នាង។

ឡាលីតាមានជំងីទឹកនោមផ្អែមលក្ខណៈធ្ងន់ធ្ងរ ដែលតំរូវអោយមានការព្យាបាល និងតមចំណីអាហារជាច្រើនមុខ ដែលធ្វើអោយនាងអស់សង្ឃឹម ហេតុអ្វីក៏នាងមិនអាចរស់ដូចអ្នកដ៏ទៃ។

Ainsi Zorha អាយុ១២ឆ្នាំ ជាមិត្តភក្តរបស់ ឡាលីតា បានប្រាប់អោយដឹងថា “កាលពីល្ងាចថ្ងៃ ច័ន្ទ ឡាលីតា បានទៅទិញស្ករគ្រាប់អោយប្អូនស្រីរបស់នាង រួចពេលនាងត្រលប់មកផ្ទះវិញ នាងក៏បានញ៉ាំស្គរគ្រាប់នោះ ដែលបានធ្វើអោយអ្នកមើលថែនាងស្តីបន្ទោសអោយនាង។ ពេញមួយថ្ងៃនោះ នាងយំ ដោយនិយាយថា នាងពិតជាធុញទ្រាន់នឹងជីវិតនាង ដែលមិនអាចរស់នៅដូចអ្នកដ៏ទៃ”។

http://fr.news.yahoo.com/63/20110120/tfr-a-9-ans-elle-se-dfenestre-c-tait-une-019dcf9.html

——————————-

នេះជាមេរៀនមួយសំរាប់ឳពុកម្តាយទាំងឡាយ គ្រូពេទ្យ ឫអ្នកថែទាំក្មេងៗ គួរតែចេះរកវិធីលើកទឹកចិត្តដល់ពួកគេ​ជាពិសេស ចំពោះកុមារដែលជួបនឹងបញ្ហារ។

Advertisements
 
 

6 responses to “ក្មេងស្រីអាយុ9ឆ្នាំម្នាក់បានដាច់ចិត្តបញ្ចប់ជីវិតរបស់ខ្លួន

  1. monyrinataro

    ខែ​មករា 20, 2011 at 11:36 ព្រឹក

    ទឹកនោមផ្អែម ទើបតែអាយុ៩ឆ្នាំ មិនទាន់បានស្គាល់រសជាតិសប្បាយអីផងហ្នឹង!

     
  2. Samady KS

    ខែ​មករា 20, 2011 at 11:57 ព្រឹក

    ជំងឺ​ទឹក​នោម​ផ្អែម​ជា​ជំងឺ​ពូជ! តែ​ណ្ហើយ​ធ្វើ​មេច​បើ​ស្លាប់​បាន​ទៅ​ហើយ សង្ឃឹម​ថា អាភា នឹង​មិន​ធ្វើ​បែប​ហ្នឹង​ដែរ​ចុះ! វីរវរ លែង​បាន​​អាន​ប្លក់​នេះ​ទៀត

     
  3. Long

    ខែ​មករា 20, 2011 at 12:39 ល្ងាច

    នាងមិនគួរធ្វើបែបនេះសោះ មានមនុស្ស​ជាច្រើនយ៉ាប់ជាងនាងទៅទៀត!

     
  4. Fidele

    ខែ​មករា 20, 2011 at 3:35 ល្ងាច

    😦

     
  5. សុភា

    ខែ​មករា 20, 2011 at 6:38 ល្ងាច

    ភ្លេចបញ្ជាក់ដែរថា នាងជាសិស្សពូកែជាងគេក្នុងថ្នាក់របស់នាង។

     
  6. បុរិន្ទ

    ខែ​មករា 21, 2011 at 9:07 ព្រឹក

    ស្តាយម៉ែនរ៉ែន

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: