RSS

បង់ពន្ធជូនរដ្ឋគឺស្នេហាជាតិ

21 មករា

ប្រភព : argentmag.com

តាមពិតបើឃ្លាគេពេញគឺ “ចូលបារគឺស្នេហាប្រជាជន បង់ពន្ធគឺស្នេហាជាតិ”

តែក្នុងករណីខ្ញុំនេះ បង់ពន្ធគឺខ្លាចប៉ូលីសមកសួសុខទុក្ខ 😀

រឿងរ៉ាវវាអញ្ចេះទេ! គឺនេះជាលើកទីមួយហើយដែលខ្ញុំត្រូវទៅបង់ពន្ធ។ ហើយនៅស្រុកនេះ លើកទីមួយ យើងត្រូវទៅប្រកាសពន្ធសិន គឺមានន័យថាប្រកាសចំណូលរបស់យើងណឹងឯង។ រួចដល់តែឆ្នាំក្រោយៗមក គេនឹងផ្ញើរឯកសារមកអោយយើងដល់ផ្ទះតែម្តង។

ធម្មតា ដើម្បីបង់ពន្ធសំរាប់ឆ្នាំ ២០០៩ យើងត្រូវប្រកាសពន្ធនៅរង្វង់ខែ ឧសភា ២០១០ ឯណោះ ពោលគឹគេធ្វើការប្រកាស់ពន្ធណឹង នៅរាល់ខែឧសភា រួចនឹងត្រូវបង់ពន្ធចាប់ពីខែ កញ្ញា គឺយើងអាចបង់បានបីដងក្នុងមួយឆ្នាំ។ តែចំណែកខ្ញុំ គឺយឺតជិតមួយឆ្នាំទៅហើយ។ រឿងហេតុដែលយឺតនោះ គឺខ្ញុំស្មានតែគេនឹងផ្ញើរឯកសារមកអោយខ្ញុំ។ ខ្ញុំចេះតែសួរគេដែរ តែពួកណឹងវាមិនច្បាស់សោះ ចឹងហើយ ចេះតែហីទៅៗ យឺតឡើងជិតមួយឆ្នាំទៅហើយ។

ទើបតែផ្សឹលមិញនេះ ខ្ញុំបានទៅប្រកាសពន្ធរួចរាល់ហើយ ហិហិហិ ព្រោះខ្លាចប៉ូលីសមកសួរសុខទុក្ខដល់ផ្ទះ។

Advertisements
 
3 មតិ

Posted by ​នៅ ខែមករា 21, 2011 in ស្រុកបារាំង

 

3 responses to “បង់ពន្ធជូនរដ្ឋគឺស្នេហាជាតិ

  1. ហនុមាន

    ខែមករា 21, 2011 at 3:32 ល្ងាច

    ស្រុកខ្ញុំអត់រ៉េ អត់បាច់ប្រកាសរ៉េ គឺគេមានលេខសំរាប់យើងម្នាក់ៗស្រេចតាហ្មង ដែលហៅថា Social Security Number លេខនេះ ចាត់ទុកជាអតសញ្ញាប័ត្រ របស់ ប្រជាជនទូទៅ គេគ្រាន់តែចុចរកលេខយើង គេដឹងអស់ថា យើងនៅឯណា ឈ្មោះអី ភេទអី រៀបការឬនៅលីវ និយាយអោយចំរ៉ៅគឺប្រវត្តិមនុស្សស្រុកនេះឋិននៅលើលេខនោះឯង ។

     
    • សុភា

      ខែមករា 21, 2011 at 3:36 ល្ងាច

      ស្រុកនេះបែបគេអញ្ចឹងដែរ។ តែលើកទីមួយ ចាំបាច់ត្រូវតែប្រកាសសិន។ តែពេលប្រកាសនោះ គេមានលេខអត្តហើយអស់ហើយ គ្រាន់តែទៅពិនិត្យនឹងស៊ីញ៉េប៉ុណ្ណឹឯង។ ខ្ញុំថា យ៉ាហ៊ី គ្រាន់តែប៉ុណ្ណឹងសោះ អោយខ្ញុំខាតពេលដែរ 😀 ។

      ដល់តែឆ្នាំក្រោយៗមក គេផ្ញើរឯកសារដល់ផ្ទះ បើមិនចឹងទេ ប្រកាសតាមអ៊ីធឺណេតក៏បាន។ បើអ្នកណាចង់រត់មិនបង់ពន្ធអី ទៅដល់ណាក៏ដោយ អោយតែក្នុងទឹកដីណឹង គេរកទាល់តែឃើញណឹង 😀

       
      • ហនុមាន

        ខែមករា 22, 2011 at 3:14 ព្រឹក

        អាចឹងប្រហែលមិនខុសគ្នារ៉េ មើល៍រ៉ៅ !

         

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: