RSS

Un et deux et trois et un et …

23 មករា

បើសិនជាបងប្អូនណាធ្លាប់រៀនហ្គីតាក៏ប្រហែលជាធ្លាប់លឺដែរ ឫបើមិនអញ្ចឹងទេ គឺធ្លាប់លឺ “One and two and three and one …”។

ខ្ញុំធ្លាប់បានរៀនហ្គីតាកាលពី៤ឆ្នាំមុនដែរ រៀនបានបន្តិចក៏ឈប់រៀនទៅព្រោះអីខ្ញុំជាកងចល័ត ដូច្នេះហើយរៀនអត់បាន។ ទើបតែផ្សឹលមិញនេះ (ថ្ងៃសៅរ៏) ខ្ញុំក៏បានទៅរៀនហ្គីតាម្តងទៀត តែលើកនេះគឺខ្ញុំត្រូវបង់លុយ។ ខ្ញុំរៀនមួយម៉ោងក្នុងមួយអាទិត្យ ហើយត្រូវបង់ ១២ អ៊ឺរ៉ូឯណោះ គឺប្រហែលជា ១៦ តុល្លា គឺថ្លៃសំបើមណាស់។ តែខ្ញុំសួរមិត្តភក្តទៅ គេថាមិនជាថ្លៃទេ គឺជាតំលៃសមគួរហើយ។  ខ្ញុំចេះតែស្តាយលុយដែរ។ស្តាយណាស់ កាលពី៤ឆ្នាំមុន បើខ្ញុំតាំងចិត្តជាងនេះ ម្លោះពេលនេះមិនបាច់អស់លុយទេ។ ហេតុដែលខ្ញុំសំរេចចិត្តថាបង់លុយរៀន ទីមួយគឺចង់។ ខ្ញុំបានទិញហ្គីតាមួយដែរកាលពីប្រហែលជាងមួយឆ្នាំហើយ គិតថានឹងរៀនដោយខ្លួនឯង។ តែវាមិនមែនជាការងាយស្រួលទេ សំរាប់អ្នកមិនទាន់ចេះសោះ ព្រោះយើងត្រូវរៀនពីបញ្ចេកទេសជាច្រើន និងត្រូវការយោបល់ល្អ និងត្រឹមត្រូវ មិនមែនចេះតែលេងៗនោះទេ។

ពេលទៅដល់ភ្លាម គ្រូសួរថា ធ្លាប់លេងហ្គីតាពីមុនមកអត់? ខ្ញុំថាធ្លាប់រៀនខ្លះៗ ចេះអាន Note តែភ្លេចអស់ហើយ។ ហើយរៀនខ្លួនឯងខ្លះៗ ចេះ Accord ៤ ទៅ ៥ ដែរ។ ចឹងគាត់ថាអោយលេងអោយគាត់មើល។ ទាយហ្គីតាខ្វាច់ លេង C, E, Em, D, A, G, F. គាត់ថាគ្រាន់បើ។ គ្រាន់តែមានមេរៀនមួយចំនួនទៀតដែលត្រូវរៀន 😀 ។ សំណាងហើយ គាត់មិនថាគ្រាន់បើ ខុសទាំងអស់ ហេហេ។

ផ្សឹលមិញណឹង ខ្ញុំក៏បានរៀន Note ងាយ គឺក្នុងគោលបំណឹង អោយខ្ញុំចេះពីវិធីដូរដៃ និងអាន Noteឡើងវិញ។ តែមិនដឹងជាប៉ុន្មានថ្ងៃ ខែ ឆ្នាំទៀត ទើបចេះលេងទេ :D។

នៅពេលយើងផ្តូដៃចាប់ Accord យើងមិនត្រូវប្រលែងដៃទាំងស្រុងពីដងហ្គីតាទេ គឺគេទុកម្រាមមួយនៅជាប់និងដងហ្គីតាដើម្បីជួយដល់ការដាក់ម្រាមដៃផ្សេងទៀត មុននឹងដកម្រាមដៃណឹងចេញ។

រួចចេះពីវិធីកាន់ក្រចកលេងហ្គីតា(ភ្លេចពាក្យអង់គ្លេសណឹងបាត់ហើយ)។ ខ្ញុំទើបតែដឹងថាខ្ញុំកាន់ខុសតាំងពីយូមកហើយ។

ខ្ញុំទើបតែទៅរៀនបានមួយម៉ោងទេ តែគិតថាចេះបានច្រើនណាស់។

 
5 មតិ

Posted by ​នៅ ខែមករា 23, 2011 in រៀន​ហ្គីតា

 

5 responses to “Un et deux et trois et un et …

  1. ម៉ន

    ខែមករា 25, 2011 at 5:45 ព្រឹក

    មួយម៉ោង១៦ដុល្លារមិនថ្លៃប៉ុន្មានទេ ។ ខ្ញុំធ្លាប់រៀនមួយទល់នឹងមួយ កន្លះម៉ោង៤០ដុល្លារ ។ ទីបំផុតខ្ញុំឈប់ រួចបន្តមករៀនដោយខ្លួនឯង ។ កាន់ក្រចកលេងក៏មានច្រើនបែបដែរ មិនអាចថាមួយណាខុសមួយណាត្រូវទេ គឺតាម style របស់អ្នកលេង អ្វីដែលខុសនោះគឺសម្លេងហ្គីតា ។

     
    • សុភា

      ខែមករា 25, 2011 at 11:31 ព្រឹក

      ខ្ញុំថាអញ្ចឹងដែរ វាមិនថ្លៃទេ តែខ្ញុំចេះតែយកទៅប្រៀបធៀបនិងលុយស្រុកយើង ចេះតែឃើញថាវាថ្លៃណាស់ ហិហិហិ។

      រឿងកាត់ក្រចកណឹង គាត់ប្រាប់ថាចឹងដែរ។ តែកាលមុន ខ្ញុំកាត់អត់ត្រូវ លេងទៅចេះតែជ្រុះ។ រួចលេងចុះក្រោមបាន តែដល់ឡើងលើអត់កើត។ ដល់តែកាត់តាមគាត់ ទើបលេងកើតវិញ។

      ខ្ញុំថាចង់រៀនលេងខ្លួនឯងដែរ តែដល់អត់ចេះសោះចឹង​ពិបាកណាស់។ ក៏សំរេចចិត្តទៅរៀនមួយរយៈសិន

       
      • ម៉ន

        ខែមករា 26, 2011 at 4:47 ព្រឹក

        រៀនមានគ្រូអីចឹងល្អហើយ គ្មានអ្នកណាដែលថាចេះខ្លួនឯង ដោយអត់មានអ្នកជួយពន្យល់សោះនេះទេ ។ ពេលដែលយើងបានយល់ខ្លះៗហើយ ទើបអាចរៀនខ្លួនឯងបាន ។ តែអាឡូវមាន Youtube មានអ្នកជួយបង្រៀនច្រើនណាស់ ។ កាលពីជាង១០ឆ្នាំមុន ខ្ញុំមានតែសៀភៅចាប់ chords និងពួកម៉ាកជួយពន្យល់ពីរបៀបចាប់ ។ ក្រោយមកខ្ញុរៀនអាន note ភ្លេង តែក្រោយមកគិតថា note ភ្លេងមិនសំខាន់សម្រាប់ខ្ញុំទេ ព្រោះខ្ញុំមិនមែនយកមុខរបរជាអ្នកលេងភ្លេងផង 😀

         
  2. បញ្ញា

    ខែ​កុម្ភៈ 25, 2011 at 7:22 ល្ងាច

    រៀនហ្គីតា គឺត្រូវចំណាយច្រើនមែនទែន។ ក្រចកដៃ, ម្រាមដៃ, ពេលវេលា, ភាពចងចាំ…។ល។ ពេលនេះ ខ្ញុំកំពុងរៀនវាដែរ.. ^^

     
  3. សុភ័ណ្ឌ

    ខែកក្កដា 31, 2013 at 5:47 ព្រឹក

    ក្រចកលេងហ្គីតា គេហៅថា Pick បង ។ ខ្ញុំរៀននៅទីនេះមួយខែតែ ១៥ដុល្លាទេ មួយអាទិត្យរៀន៥ម៉ោង គ្រូមួយទល់ហ្នឹងមួយទៀង 😀

     

បញ្ចេញមតិ