RSS

មានខ្មោចក្នុងភូមិ

27 មករា

អ្នកភូមិអើយអ្នកភូមិ ខ្ញុំថាហើយថា! ថាមានខ្មោចចូលភូមិ ចូលភូមិមែន។ ឃើញមកប៉ុន្មានថ្ងៃមុននេះឯង ស្រាប់តែផ្សឹលមិញ ចេញដើរលងគេ លងឯងតែម្តង។ ភូមិយើងធ្លាប់តែនៅសុខសាន្តមិនដែលមានរឿងអីសោះណឹងណា ខ្ចីស្ករ ខ្ចីអំបិលគ្នារ៉ាល់ថ្ងៃ។

អាខ្មោចណឹងកាលមុននៅភូមិជិតៗណឹងឯង។ ដល់តែដល់តែង៉ូវង៉ូវរ៉ាល់ថ្ងៃពេកទៅ គេចង់ចាប់ដាក់ក្រឡ ស្រាប់រត់មកជ្រកនៅភូមិយើងនេះ រួចតាមលងអ្នកភូមិយើងតែម្តង។

អាខ្មោចអស់ណឹង មិនត្រឹមតែដើរលងគេពេលយប់នោះទេ ពេលថ្ងៃ វាថែមទាំងប្រែក្រឡាជាមនុស្សដាក់ឈ្មោះវាអា ខាយអ៊េ មកដើរនិយាយលាបពណ៌គេឯងពេញទាំងភូមិណឹង។ វាតាំងដើរជេរអ្នកនេះ ជេរអ្នកនោះពេញទាំងភូមិទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងដើរបង្ខូចគេឯង ម្តងថាអ្នកនេះជេរអ្នកនោះ ម្តងថាអ្នកនោះជេរអ្នកនេះ។ បែបវាគិតថាគេទាំងភូមិណឹងដូចវាហើយមើលទៅ យីអាខ្មោចអស់នេះ។

ដូច្នេះហើយ អ្នកភូមិយើងគួរតែនាំគ្នានិមន្តលោកសូត្រមន្តក្នុងផ្ទះ ដាក់រូបព្រះតាមធ្វា ដេញខ្មោចផង។

Advertisements
 
 

22 responses to “មានខ្មោចក្នុងភូមិ

  1. វិចូច

    ខែ​មករា 27, 2011 at 5:36 ល្ងាច

    អូហ៍! ខ្មោច​ហ្នឹង​តើ! មុននឹង​ឃើញ​ដើរ​ចូល​ផ្ទះ​ខ្ញុំដែរ តែ​ខ្ញុំ​ដេញ​ចោល​ទាន់ កុំអី​លង​ពេញ​ផ្ទះ​ខ្ញុំបាត់។ ស្អែកហៅលោក ស្រោច​មន្ដ​ហើយ​ទើប​បាន!

     
  2. វុឌ្ឍី វុឌ្ឍ

    ខែ​មករា 27, 2011 at 5:38 ល្ងាច

    នាំគ្នាដេញចាប់វាដាក់ក្រឡប្រហុកទៅ កនយើង!

     
  3. pisitnseiha

    ខែ​មករា 28, 2011 at 3:26 ព្រឹក

    មាន​ខ្មោច​លង​តាំង​ពី​កាល់ ញ៉ុម​អត់​ដឹងសោះ​ហ្មង!!! បើ​មក​លងនៅ​ផ្ទះ​ញ៉ុម ច្បាស់​ជា…

     
  4. -:-បាត់ដំបង-:-

    ខែ​មករា 28, 2011 at 9:17 ព្រឹក

    ចុម ខានចូលភូមិយូរ ឥលូវមានរឿងចឹងផង?

     
  5. កុកស

    ខែ​មករា 28, 2011 at 10:22 ព្រឹក

    ធើជាមនុស្ស ទៅខ្លាចអីខ្មោចនោះ។

     
    • ចាប់ខ្មោច

      ខែ​មករា 28, 2011 at 11:27 ព្រឹក

      ទៅដើរសួរគេម៉ាភូមិមើល មានប៉ុន្មាននាក់ដែលថាអត់ខ្លាចខ្មោច?

       
  6. កុកស

    ខែ​មករា 28, 2011 at 10:25 ព្រឹក

    មាសសុទ្ឋ គេមិនខ្លាចភ្លើងទេ។

     
    • ចាប់ខ្មោច

      ខែ​មករា 28, 2011 at 11:28 ព្រឹក

      ខ្ញុំមានបានដែលថាខ្ញុំមាសសុទ្ធពីកាលណា? មនុស្សតើ! អាណាមិនខ្លាចភ្លើង

       
  7. កុកស

    ខែ​មករា 28, 2011 at 10:27 ព្រឹក

    ធើជាមនុស្ស កុំខ្លាចស្រមោលខ្លួនឯងអី។

     
    • ចាប់ខ្មោច

      ខែ​មករា 28, 2011 at 11:30 ព្រឹក

      ខ្ញុំមិនខ្លាចទេស្រមោលខ្លួនឯង តែខ្លាចតែមនុស្សចេញគូទ លាក់មុខ!

       
  8. កេសី

    ខែ​មករា 28, 2011 at 4:27 ល្ងាច

    ចាប់ខ្មោច ចេះខ្លាចខ្មោចដែរ?!!?! ហើយបើខ្លាច​អញ្ចឹង ទៅ​ចាប់​ខ្មោច​យ៉ាង​ម៉េច​ទៅ!?!? ហាហា និយាយ​​លេង​ទេ ។ ហើយ​ចុះ​ដូរ​ឈ្មោះ​អីក៏​បាន​ល្អ​ម៉េះ?!?!

     
  9. ThinkAboutIt

    ខែ​មករា 28, 2011 at 5:19 ល្ងាច

    បើក​ចិត្ដ​ឱ្យ​ទូលាយ​ ។ ​មាន​សារព័ត៍មាន​ច្រើន​ណាស់​ដែល​គាំ​ទ្រ​រដ្ចាភិបាល​។​ ។ មាន ខេ​អាយ​ មួយ​មានអ្វី​ខុស? WordPress is opensource. នរណា​គេ​ក៏​អាច​ប្រើ​បាន​ដែរ ។

     
    • កូនផ្សោត

      ខែ​មករា 28, 2011 at 5:34 ល្ងាច

      ហ្អាក! ខ្ញុំមានថាអ្នកណាខុស អ្នកណាត្រូវអី! ហើយខ្ញុំមានទៅមានសិទ្ធអីទៅហាមអ្នកណាមិនអោយប្រើ វើដប្រេសអីណា? គ្រាត់តែថា ខ្លាចតែខ្មោចលងខ្ញុំតើ! មានតែប៉ុណ្ណឹង ខណ្ឌ ចប់!

       
  10. កណ្តូបប្រមឹក

    ខែ​មករា 29, 2011 at 6:05 ព្រឹក

    អីក៍ខ្លាចខ្មោចម្ល៉េះ!
    ខ្ញុំថាខ្មោចមានអីគួរខ្លាច
    មនុស្សទេដែលគួរអោយខ្លាច.

     
  11. កុកស

    ខែ​មករា 30, 2011 at 5:03 ព្រឹក

    ខ្ញុំមានថាអោយអ្នកជាមាសឯណា ខ្ញុំថាអោយមាសតើស។

     
  12. monyrinataro

    ខែ​មករា 30, 2011 at 7:16 ព្រឹក

    អ្នកថ្មីៗឥឡូវយ៉ាប់ណាស់ មិនដឹងមកពីកាហែងណាខ្លះទេយូរៗតៅកាន់តែមានគំលាត អ្នកខ្លះចាក់សោរផ្ទះហើយ បាននាំគ្នានិយាយ ចំនែកផ្ទះខ្ញុំចំហរឲ្យរាល់តែថ្ងៃ ចឹងចាំចាក់សោរបបួលអ្នកBlogចាស់ៗ និយាយគ្នាស្រួលជាង។

     
  13. សាយ័ន្ត

    ខែ​កុម្ភៈ 1, 2011 at 5:27 ល្ងាច

    និយាយចឹង តាបប៉េងប៉ុងនៅតិចណូ អ្នកណាយកទៅណាអស់ហើយ? យើងទៅវិញបានអីលេងទៅអ្នកគ្រូភា !? ហិហិ

     
    • កូនផ្សោត

      ខែ​កុម្ភៈ 2, 2011 at 9:53 ព្រឹក

      យី ខ្ញុំអត់មានព័ត៌មាននេះសោះ។ អត់ដឹងដែរណឹង។ គិតមេចទៅចឹង?

       
  14. តាស៊ីក្លូ

    ខែ​កុម្ភៈ 2, 2011 at 4:12 ព្រឹក

    កូនផ្សោតអត់សក់អ៊ើយ ! អាខ្មោចហ្នឹងចៅឯងធ្លាប់ស្គាល់រួចមកហើយ គឺអាឆ្កែឆ្កួតជាន់ពែរ ក្បាលទំពែកភ្នែកលៀន មុខដូចខ្មោចឆៅ ឈ្មោះ ឈរ រ៉ាណ ហៅដើមត្នោតមួយហ្នឹងណា
    ដែលវាធ្លាប់តាមរករឿង តាស៊ីក្លូតាំងតែពីនៅក្នុងមិត្តលាភ រហូតមកដល់វើធប្រេសនេះទៅ
    ទៀត។អាចំកួតពេទ្យមើលមិនជា សង្ឃជះទឹកនោមដាក់ក្បាលមិនជាដាច់មួយហ្នឹងវាដើរតែ
    ខាំគេ​ខាំឯងឲ្យតែតាពីសតាពាស តាមតែខួរក្បាលឆ្កួតឡប់របស់វា។ ក្រៅពីនោះវានៅបង្កើត
    ប្លុកជាច្រើនដូចជា ខ្មែរវិភាគ ខេអាយអីហ្នឹង !!!!! អាចំកួតមួយហ្នឹងបើមិនបានជេរជំទាលទេ
    វានៅមិនសុខ ដេកមិនលក់រ៉េ….​ បើចំថ្ងៃស៊យរបស់វាទៅ គេដាក់ក្បាលវាមួយអង្កត់អុសទៅ
    វាស្រែក​ ង៉ាស ង៉ាស ង៉ាស ហើយរត់ទៅពួននៅក្រោមគ្រែ​តាមចរិតឆ្កែឆ្កួតពាលរបស់វាហ្នឹង
    ឯង។

     
    • កូនផ្សោត

      ខែ​កុម្ភៈ 2, 2011 at 9:57 ព្រឹក

      យី ចេះកោតតែគាត់មានពេលទំនេរណាស់ ហើយដូចជាប្លែកៗខុសគេមេចមិនដឹង

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: