RSS

យាយវ៉ាក្បែរផ្ទះខ្ញុំ

31 Jan

និយាយៗទៅ ខ្ញុំមិនចង់ទៅឈ្លោះទាស់អីជាមួយអ្នកជិតខាងអីទេ តែមិនដឹងជាកម្មអាក្រក់អី បានជាមករស់នៅជួបអ្នកជិតខាងបែបនេះ។ យាយវ៉ា កាត់អាយុប្រមាណហុកប្លាយហើយ គាត់នៅខាងជើងផ្ទះខ្ញុំ គឺជាប់គ្នាតែម្តង អញ្ចឹងហើយ ក៏ចេះតែមានជំលោះជាមួយគាត់មិនចេះចប់មិនចេះហើយសោះ។ និយាយពីយាយវ៉ា គាត់នេះ ខាងណាក៏មិនត្រូវនឹងគេដែរ ខាងលិច ខាងជើង ខាងត្បូង។ ថ្ងៃមុនទៅឈ្លោះជាមួយអ្នកខាងលើទៀត គឺទេវត្តា គាត់ថាទេវត្តាហោះពីលើ ធ្វើអោយថ្លង់គាត់សំរាណមិនលក់។ ចេះតែមានហើយ

រ៉ាល់ថ្ងៃនេះ ជ្រូក មាន់ ទា អ្នកផងណា ចូលផ្ទះគាត់ក៏មិនបានដែរ និយាយពី គាត់ទាញសុតតែពូថៅដេញគប់ ផ្អើលអស់ទាំងភូមិតែម្តង។ ថ្ងៃមុន ជ្រុកគាត់មកស៊ីពោតខ្ញុំ ខ្ញុំគ្រាន់តែចាប់ចង រួចអោយទៅគាត់វិញទៅ ខ្ជឹលរករឿងវែងឆ្ងាយអី។

និយាយពីជំលោះនឹងផ្ទះខ្ញុំវិញ គឺមានមានរឿងយូយារហើយ។ ខ្ញុំគិតថាចង់ធ្វើរបងផ្ទះ កុំអោយជ្រូកមាន់ទា​ខ្ញុំណឹង ឆ្លងទៅផ្ទះគាត់។ ខ្ញុំក៏ធ្វើរបងទៅតាមបង្គោលដែលប្រធានភូមិគេបានបោះអោយ ជាយូមកហើយ តែគាត់ថា មិនត្រូវ គាត់មិនព្រម ព្រោះវាចូលដីគាត់។ ហ៊ឹម មិនដឹងធ្វើមេច ខ្ញុំក៏ចេះតែហៅមេភូមិមកជួយសម្របសម្រួល។ តែថា មេភូមិខំមកជួយសម្របសម្រួលហើយ តែគាត់ណឹងមិនដែលមកទេ អោយតែអាកូនគាត់ឈ្មោះ អាក្សិតៗ នោះមកជូបប្រធានភូមិទៅវិញ។ ខ្ញុំនៅអា អាចឹង ព្រោះអាយុស្របាលនឹងខ្ញុំដែរណឹង។ អាណឹង កម្លោះ ចង់ កាចាស់ហើយនឹងណា មិនដឹងខ្យល់អីទេ។ ប្រធានភូមិសួរអី វាអាងតែថា មិនដឹងទេៗ ចាំទៅសួរម៉ែវាសិន។ ចឹងហើយ បានរឿងរ៉ាវណឹង វាមិនដែលដោះស្រាយរួចសោះ មិនដឹងជាគាត់គិតមេច។

ស្រាប់តែប៉ុន្មានថ្ងៃមុន មកទាមទារអោយខ្ញុំកាប់ដើមចេកចេញ គាត់ថា ដើមចេកណឹង ដុះនៅលើដីគាត់។ ណាហើយ ខ្ជឹលវែងឆ្ងាយក៏កាប់ចេញទៅ នឹងថាចាំទុកអោយប្រធាភូមិសម្របសម្រួលសិន។ ពេលណាធ្វើរបងរួចហើយ នឹងបានចប់រឿង ចប់រ៉ាវតែម្តង។ ស្រាប់តែផ្សឹលមិញនេះ មកទារអោយខ្ញុំលើកពាងទឹកចេញទៀត គាត់ថាពាងទឹកណឹង ដាក់លើព្រំដី គាត់មិនព្រមទេ។ យ៉ាហ៊ី ពាងគេដាក់លើដីគេសោះ ដល់តែចឹងពេក អ្នកណាទៅព្រម។

ឡូវនេះ មិនដឹងគិតមេច បើយាយវ៉ាណឹង គាត់ចេះតែចឹង។

 

 

9 responses to “យាយវ៉ាក្បែរផ្ទះខ្ញុំ

  1. សុភ័ក្ត្រ

    ខែមករា 31, 2011 at 6:33 ល្ងាច

    ដឹងអែងចេះសរសេរផ្លែផ្កាអីដែរណាទេ ហេហេ

     
    • កូនផ្សោត

      ខែមករា 31, 2011 at 6:43 ល្ងាច

      មិនដឹងដែរ យូៗទៅក៏នឹកឃើញសរសេរៗទៅ។ សរសេរតែរឿងពិតនៅផ្ទះខ្ញុំតើ

       
    • Samady KS

      ខែ​កុម្ភៈ 2, 2011 at 7:53 ព្រឹក

      កុំ​តែ​បាន​មើល​ ខំមិនស៍ ផស់​តា​ប៉ិ​ភាក់ កុំ​អី​អត់​យល់​សោះ ហា​ហា​ហា

       
  2. បុរិន្ទ

    ខែ​កុម្ភៈ 1, 2011 at 6:09 ព្រឹក

    ហ្បាកពេកមកនៅជាមួយខ្ញុំរូវ

     
  3. ភារម្យ

    ខែ​កុម្ភៈ 1, 2011 at 10:09 ព្រឹក

    តំលើងសាច់ដុំដាក់ យាយណឹងតិចមើល កុំអោយវាថាយើងហ្នឹងអន់ពេក!

     
  4. សុផាត

    ខែ​កុម្ភៈ 2, 2011 at 9:05 ព្រឹក

    មានអ្នកជិតខាងបែបនឹងហើយកុំឲ្យអផ្សុក 😆

     
  5. ក្មេងស្រែ

    ខែ​កុម្ភៈ 3, 2011 at 10:01 ព្រឹក

    គាត់អោយលើកពាងទឹកចេញ មិនមែនលើដីគាត់រ៉េ, តែ​គាត់ថា ពាងទឹកហ្នឹងទើសមុខគាត់!

     
  6. moeurnvanna

    ខែ​កុម្ភៈ 7, 2011 at 2:27 ព្រឹក

    គាត់ចាស់ហើយ ជិតត្រលប់ទៅវិញហើយ នៅខំរករឿងជាមួយគាត់ទៀត រងចាំតែបន្តិចទៀតគាត់ ត្រលប់ទៅរកភពថ្ចីហើយ។

     
  7. virak

    ខែ​កុម្ភៈ 8, 2011 at 4:44 ព្រឹក

    យាយ​វ៉ាហ្នឹងអាក្រក់ណាស់ ចង់បានរបស់គេហួសហេតុ អាឡូវត្រូវតែដោះស្រាយទើបបាន មិនអាចបណ្តោយអោយ យាយហ្នឹងធើតាមចិត្តទៀតទេ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: