RSS

រៀនហ្គីតាថ្ងៃទី៤ : Tears in the heaven

12 Feb

ថ្ងៃនេះ ទៅរៀនយឺត យ៉ាប់មែន យឺតឡានក្រុងប្រហែល ៣០វិនាទីប៉ុណ្ណោះ ចឹងហើយ ទៅរៀនយឺតប្រហែលជាង១០នាទីថ្ងៃណឹង។ តែសំណាងល្អ ដោយសារតែសិស្សម្នាក់ទៀត គាត់មិនបានមក ដោយថាកូនរបស់គាត់ឈឺ ចឹងហើយ អត់មានអ្នករៀនចោល ព្រោះសិស្សមានតែពីរអ្នក :)។

ទៅដល់ភ្លាម គ្រូសួរថា ស្គាល់បទចំរៀងអីខ្លះ? ខ្ញុំថាមិនសូវស្គាល់ទេបទបរទេស ព្រោះស្តាប់តែបទខ្មែរ។ បទបរទេស ខ្ញុំស្គាល់តែបទចាស់ៗមួយចំនួនរបស់ johnny hallyday និង celine dion តែប៉ុណ្ណោះ។ តែខ្ញុំក៏ចូលចិត្តបទ Tears in the heaven ដែរ ទើបតែបានស្គាល់ដែរ។ គាត់ថាត្រូវហើយចឹង ព្រោះថ្ងៃណឹង យើងនឹងរៀនបទណឹង។

តាមពិតទៅខ្ញុំចង់ចេះលេងបទណឹងយូហើយ តែគិតថាអត់ទាន់និយាយជាមួយគ្រូទេ ព្រោះទើបតែចូលរៀនបានប៉ុន្មានម៉ោងសោះណឹង។ តែខ្ញុំក៏ឆ្ងល់ដែរ មេចក៏គ្រូខ្ញុំបង្រៀនលឿនម្លេះ គាត់អោយណូតមក លេងតែម្តង ឫក៏ប្រហែលមកពីខ្ញុំធ្លាប់ចេះខ្លះហើយ ហើយចេះអានណូតភ្លេងខ្លះៗហើយ? តែថាមេរៀនគាត់និមួយៗគឺមានលក្ខណៈសំខាន់ខុសៗគ្នា ដោយគាត់បានបង្រៀនពីរបៀបផ្លាស់ដៃខុសៗគ្នា។

និយាយពីរឿងបទ Tears in the heaven ដែលរៀនថ្ងៃនេះ គឺរៀនបែបស្រួលៗប៉ុណ្ណោះ ដើម្បីអោយធ្លាប់ដៃ ហើយអាទិត្យក្រោយ នឹងរៀនអាលំបាកជាងនេះ។ ចាំពេលណា ខ្ញុំចេះលេងស្ទាត់ចាំដាក់អោយស្តាប់ 😀 ។

 
មតិ 3

Posted by ​នៅ ខែ​កុម្ភៈ 12, 2011 in រឿងរ៉ាវ​ពីនេះពីនោះ

 

3 responses to “រៀនហ្គីតាថ្ងៃទី៤ : Tears in the heaven

  1. Samady KS

    ខែ​កុម្ភៈ 13, 2011 at 5:45 ព្រឹក

    Would you know my name…. if i saw you in heaven…. ខ្ញុំ​ចូល​ចិត្ត​លេង​បទ​នេះ​ណាស់

     
    • កូនផ្សោត

      ខែ​កុម្ភៈ 13, 2011 at 3:15 ល្ងាច

      ខ្ញុំទើបតែចេះលេងឃ្លាទីមួយ។ គ្រូថាឃ្លាណឹងពិបាកជាងគេ

       
      • Samady KS

        ខែ​កុម្ភៈ 14, 2011 at 2:08 ល្ងាច

        ដំបូង​ពិបាក​ចឹង​បើ​ចេះ​ស្ទាត់​គឺ​មិន​ពិបាក​ទេ ហេ​ហេ​ហេ មែន​អត់?

         

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: