RSS

ភ្ជាប់អ៊ីធឺណេត និងសេវាកម្មស្រុកនេះ

13 កុម្ភៈ

ធ្លាប់លឺតែអ្នកក្នុងភូមិខ្លះរអ៊ូពីសេវាកម្មរបស់ក្រុមហ៊ុនមួយចំនួនក្នុងស្រុកយើង។ ខ្ញុំក៏មិនដែលដឹងដែរ។ តែខ្ញុំទើបតែមានបទពិសោធន៏ជាមួយសេវាកម្មរបស់ក្រុមហ៊ុនផ្តល់សេវាអ៊ីធឺណេតមួយដែលនៅស្រុកនេះ។

តាមពិតទៅ ខ្ញុំថាសេវាកម្មគេល្អហើយ ព្រោះបុគ្គលិកគេភាគច្រើនគេមានការអត់ធ្មត់នឹងអតិថិជន ថ្វីបើពេលខ្លះ ត្រូវបានគេថារអ៊ូរទាំខ្លះៗក៏ដោយ (ដូចជាខ្ញុំជាដើម :D) ដែលចំនុចនេះប្រហែលជាបញ្ច្រាស់ពីនៅស្រុកយើង ដែលអតិថិជន ត្រូវបានបុគ្គលិកក្រុមហ៊ុនស្តីអោយទៅវិញ។ ខ្ញុំទំនាក់ទំនងខាងបញ្ចេកទេសគេជាច្រើនដង ដើម្បីប្រាប់គេពីបញ្ហាដែលខ្ញុំមាន ហើយមានតែម្តងគត់ ដែលអ្នកទទូលទូរសព្ទ និយាយមិនល្អជាមួយអតិថិជន។

ខ្ញុំចង់ភ្ជាប់អ៊ីធឺណេតនៅផ្ទះយូហើយ តែខ្ញុំខ្វះឯកសារខ្លះ ទើបគេមិនព្រមភ្ជាប់អោយ។ ទើបតែកាលពីថ្ងៃ ២២ មករា ២០១១ នេះ ទើបខ្ញុំបានទៅសុំភ្ជាប់អ៊ីធឺណេត ដោយខ្ញុំបានទិញ box ដែលអាចប្រើប្រាស់ជា Modem សំរាប់អ៊ីនធឺណេត ទូរសព្ទលើតុ(អាចទូរសព្ទទៅលេខលើតុក្នុងប្រទេសបានដោយឥតគិតថ្លៃ) និងសំរាប់ ទូរទស្សន៏ផងដែរ តែដោយហេតុថានៅម្តុំផ្ទះខ្ញុំ គេមិនមានទូរទស្សន៏នោះទេ ដូច្នេះ ខ្ញុំខាតត្រង់ថាមិនអាចប្រើសេវាកម្មទូរទស្សន៏គេបាន។ តែមិនថ្វីទេ ព្រោះរាល់ថ្ងៃ ខ្ញុំអាចមើលបានជាង ២០ ប៉ុស្តន៏ដែរ។ អ្វីដែលសំខាន់គឺ អ៊ីធឺណេត ចំណែកឯទូរសព្ទលើតុ ក៏មិនសូវជាប្រើដែរ ពោលគឺប្រើសំរាប់តែទាក់ទងទៅក្រុមហ៊ុន ដូចជាក្រុមហ៊ុនភ្លើង ធានារ៉ាប់រង ឫក៏ពេទ្យតែប៉ុណ្ណោះ។ តែតាមធម្មតា ខ្ញុំអាចប្រើទូរសព្ទនៅកន្លែងធ្វើការបាន។ ដោយហេតុថាបើខ្ញុំទិញជាមួយនិងទូរសព្ទមួយទៀត ខ្ញុំអាចយកសេវាកម្មពិសេសបានដោយគិតទៅគឺត្រូវបង់ថ្លៃបន្ថែមមិនសូវជាថ្លៃទេ ដូច្នេះហើយ ខ្ញុំក៏ទិញថែមទូសព្ទមួយទៀត ត្បិតអី មិនមានទូរសព្ទខ្លូនឯងប្រើ ហើយក៏ចង់បានមួយនឹងគេយូហើយ ….. តែទិញមិនបាន ព្រោះខ្វះឯកសារ។

និយាយពីតំលៃវិញ គឺខ្ញុំចំណាយប្រហែល ៥០ អឺរ៉ូ សំរាប់

– ហៅចេញ ៣ ម៉ោងសំរាប់ទូរសព្ទដៃ (ខ្ញុំនឹងប្តូរមកត្រឹមពីរម៉ោងវិញនៅពីរខែក្រោយព្រោះក៏មិនសូវជាប្រើដែរ)

– ផ្ញើរសារជាអក្សរ និង រូបភាព គ្មានកំណត់

– អ៊ីធឺណេត ៥០០ ម៉េហ្គា សំរាប់ទូរសព្ទដៃ។ បើហួសពី ៥០០ ម៉េហ្គា យើងក៏អាចប្រើបានដែរ តែវាយឺតជាងមុន

– អីធឺណេតនៅផ្ទះគ្មានកំណត់

– ទូរសព្ទលើតុ អាចហៅចេញទៅទូរសព្ទលើតុ ក្នុងប្រទេស ដោយឥតគិថ្លៃ

ឥឡូវនិយាយពីបញ្ហាដែលខ្ញុំភ្ជាប់អ៊ីនធឺណេតម្តង

គិតទៅ ខ្ញុំទិញតាំងតែពីថ្ងៃ ២២ ខែមករា រហូតដល់ថ្ងៃនេះ (ថ្ងៃ ១៣ កុម្ភៈ) ទើបបានអ៊ីធឺណេតប្រើ។ បញ្ហានោះ ខ្ញុំអាចរៀបរាប់បាន យ៉ាងវែងឆ្ងាយ

១) ដោយសារតែខ្សែទូរសព្ទនៅផ្ទះខ្ញុំមិនទាន់ដាក់អោយតំណើរការ ដូច្នេះគេត្រូវអោយអ្នកបញ្ចេកទេស មកផ្ទះខ្ញុំដើម្បីដាក់អោយតំណើរការ ខ្សែរទូសព្ទ។ ដូច្នេះ ខ្ញុំត្រូវរងចាំរហូតដល់ថ្ងៃ ៣១ មករា ឯណោះ។ ក្រោយមក ខ្ញុំត្រូវរងចាំ ៤៨ ម៉ោងទៀត (ពីរថ្ងៃ) ដើម្បីអោយ វាតំណើរការ។

២) ខ្ញុំចាំគ្រប់ ៤៨ ម៉ោង តែខ្ញុំនៅតែមិនអាចប្រើអ៊ីធឺណេតបានដដែល។ ដូច្នេះហើយថ្ងៃបន្ទាប់ ខ្ញុំត្រូវទាក់ទងទៅគេទៀត ដើម្បីប្រាប់គេពីបញ្ហានេះ។ គេថា អញ្ចឹង ចាំគេអោយអ្នកបញ្ចេកទេស មកពិនិត្យម្តងទៀត ដោយពេលនេះ មិនបាច់ណាត់ជាមួយខ្ញុំទេ ត្បិតអី គេគ្រាន់តែពិនិត្យនៅកន្លែងបញ្ចេកធំរបស់ អគារដែលខ្ញុំនៅតែប៉ុណ្ណោះ។  ពីរ បីថ្ងៃក្រោយមកទៀត ខ្ញុំបានទទូលសារជាសំលេង អ្នកដែលមកពិនិត្យថា គេរកផ្ទះរបស់ខ្ញុំមិនឃើញព្រោះ គេមានតែឈ្មោះផ្លូវមិនមានលេខផ្ទះ។ គេថាអោយខ្ញុំទាក់ទងទៅគេវិញ ដើម្បីណាត់ថ្ងៃដែលត្រូវមកពិនិត្យ។ ខ្ញុំក្តៅស្លឹកត្រជៀកឆេវ តែម្តង ព្រោះក្រុមហ៊ុនសេវាកម្មនោះ គេមានអាស័យដ្ឋានខ្ញុំពេញហើយ តើ មេចគេមិនអោយអោយអស់ទៅ។ ហើយលេខដែលគេទាក់ទងមកខ្ញុំនោះ មិនចេញលេខទៀត ដូច្នេះ ខ្ញុំមិនអាចទាក់ទងទៅគេផ្ទាល់បានទេ ខ្ញុំត្រូវទាក់ទងទៅក្រុមហ៊ុនសេវាកម្ម ដើម្បីប្រាប់គេពីរឿងនេះ។ ថ្ងៃនោះ ខ្ញុំប្រាប់គេថា សូមមេត្តាប្រាប់អស័យដ្ឋានទៅអ្នកបញ្ចេកទេស អោយបានត្រឹមត្រូវផង ព្រោះខ្ញុំមិនចង់លឺថាគេរកផ្ទះខ្ញុំមិនឃើញទៀតនោះទេ។ ខ្ញុំត្រូវចាំគេ ពីរទៅបីថ្ងៃបន្ថែមទៀត។

៣) អ្នកបញ្ចេកទេស មកដល់ ពិនិត្យចុះឡើងៗ គេថាមិនបញ្ហាខ្សែរទូសព្ទនោះទេ ប្រហែលជា Box នោះមិនដើរ។ ដូច្នេះ ខ្ញុំត្រូវទាក់ទងទៅខាងក្រុមហ៊ុនសេវាកម្មម្តងទៀត ដើម្បីប្រាប់គេពីរឿងនេះ។ គេក៏ថាចាំអោយអ្នកបញ្ចេកទេស មកពិនិត្យទៀត។ ខ្ញុំក៏ត្រូវចាំពីរបីថ្ងៃទៀតទៅ

៤) អ្នកបញ្ចេកទេស មកពិនិត្យហើយ ក៏ប្រាប់ថា ពិតជាបញ្ហារបស់ប្រអប់មែន ចឹងហើយ ខ្ញុំត្រូវទាក់ទងទៅក្រុមហ៊ុនម្តងទៀត ដើម្បីសុំលេងកូដ ប្តូរប្រអប់នោះ។ ខ្ញុំទាក់ទងទៅគេភ្លាមៗ គេថាត្រូវចាំស្អែក គេនឹងទាក់ទងមកខ្ញុំវិញនៅចន្លោះម៉ោង ១១ ទៅ ១២។ ស្អែកឡើងខ្ញុំចាំនៅម៉ោងនោះ តែមិនឃើញទាក់ទងមកសោះ បែជាទាក់ទងមកខ្ញុំនៅម៉ោង ១២ និង ១៦ នាទីទៅវិញ។ ដោយពេលនោះ ខ្ញុំចេញទៅញ៉ាំបាយ មនុស្សច្រើន ខ្ញុំមិនបានលឺទូរសព្ទរោទិ៏សោះ។ ខ្ញុំក៏បានទាក់ទងទៅគេវិញនៅម៉ោង ២ រសៀល ក៏ទៅជួបអ្នកផ្សេង។ គេថាគេអត់មានសិទ្ធមើលឯកសារខ្ញុំទេ ហើយអ្នកដែលគេគ្រប់គ្រងឯកសារខ្ញុំណឹង គេមិននៅទេពេលនេះ ហើយគេនិងទាក់ទងមកខ្ញុំនៅម៉ោង ៥ ទៅម៉ោង ៦ រសៀលនោះ។ ខ្ញុំចាំដល់ម៉ោង ៥ កន្លះ មិនឃើញទាក់ទងមកទៀត ខ្ញុំក៏ទាក់ទងទៅគេទៀត ត្បិតអី ខ្ញុំក្តៅស្លឹកត្រជៀកសំបើមណាស់​ ជាមួយក្រុមហ៊ុនណឹង។ ទីបំផុត ខ្ញុំក៏បានលេខកូដណឹង នៅថ្ងៃសុក្រមុននេះ។ ខ្ញុំក៏បានយកប្រអបទៅដូរនៅថ្ងៃនោះដែរ។ គេប្រាប់ខ្ញុំអោយចាំពី ២ ទៅ ២៤ ម៉ោង ដើម្បីអោយប្រអប់នោះតំណើរការ។

៥) ខ្ញុំចាំរហូតមកដល់ព្រឹកនេះ គឺថ្ងៃអាទិត្យ បើគិតទៅ គឺលើស២៤ ម៉ោងហើយ មេចក៏វានៅតែមិនទាន់ដើរ។ ខ្ញុំក៏ទាក់ទងទៅគេទៀត គេអោយខ្ញុំ reset ប្រអប់ណឹងម្តងទៀត ដោយបញ្ចេកទេសមួយចំនួន រួចក៏បានសំរេចហើយ គឺទីបំផុត ខ្ញុំមានអីធឺណេតប្រើនៅផ្ទះហើយ។

ប្រកាសនេះ ទុកគ្រាន់អោយអ្នកទាំងអស់គ្នាប្រៀបធៀបជាមួយសេវាកម្មស្រុកយើងដោយខ្លូនឯងចុះ ព្រោះខ្ញុំក៏មិនដឹងវាយតំលៃយ៉ាងណាដែរ!

ប្រអប់អីធឺណេត ទូរសព្ទលើតុ និងទូរទស្សន៏នៅផ្ទះខ្ញុំ។ ប្រើសំបកឡាងដាក់ក្រោមទូរទស្សន៏ចឹង មិនស្អាតទេ តែថាខ្ញុំខ្លាចពេលជូតផ្ទះ ខ្ញុំអូសទូរទស្សន៏ទៅ ធ្វើអោយខូចកំរាលគេ 🙂

 

Advertisements
 
4 មតិ

Posted by ​នៅ ខែ​កុម្ភៈ 13, 2011 in រឿងរ៉ាវ​ពីនេះពីនោះ

 

4 responses to “ភ្ជាប់អ៊ីធឺណេត និងសេវាកម្មស្រុកនេះ

 1. វិចិត្រ

  ខែ​កុម្ភៈ 13, 2011 at 4:58 ល្ងាច

  ស្រុក​ខ្មែរ​យើង​រឿង​សំដី​ឈ្លើយ​គឺ​លេខ​មួយ​តែ​ម្ដង តាំង​ពី​អ្នក​អីវ៉ាន់​ក្នុង​ផ្សារ​ឡើង ឈ្លើយ​លេខ​១ តែ​ម្ដង។ ខ្លះ​ធ្វើ​ដូច​អ្នក​ទិញ​ទៅ​សុំ​អ្នក​លក់​អ៊ីចឹង។

   
 2. វឌ្ឍនា

  ខែ​កុម្ភៈ 13, 2011 at 8:02 ល្ងាច

  ខ្ញុំក៏កំពុងតែមានបញ្ហាហ្នឹងដែរ! ទាក់ទងទៅក្រុមហ៊ុនតាំងពីរអាទិត្យមុន មកដល់ពេលនេះគេមិន ទាន់បានប្រាប់ថាថ្ងៃណាគេនឹងមកតម្លើងទេ។

  ខ្ញុំធ្លាប់មានបញ្ហាជាមួយបណ្តារក្រុមហ៊ុនសេវាកម្មនៅស្រុកខ្មែរដែរ និយាយមើលតែយើងទៅសុំ បាយវាស៊ីអ៊ីចឹង តាមពិតទៅយកលុយអោយវាសោះហ្នឹងណា៎!

   
 3. កូនផ្សោត

  ខែ​កុម្ភៈ 13, 2011 at 10:29 ល្ងាច

  រឿងបទពិសោធន៏នៅខ្មែរនោះគឺយ៉ាប់ណាស់។ នៅស្រុកនេះ គឺអ្នកទិញជាធំ បើទោះជាអ្នកធ្វើការរដ្ឋក៏ដោយ គឺពួកគេមានតួនាទីបំរើប្រជាជនតែប៉ុណ្ណោះ។ ខ្ញុំទៅ Prefecture ពួកគាត់ធ្វើការ គឺភាគច្រើនណាស់ដែលចិត្តល្អ។

  ចូលចិត្តទៀតត្រង់ថា ទៅផ្សារ ពេលគិតលុយ គេតែងតែញញឹមដាក់យើង ហើយនិយាយ Bonjour/Bonsoir ដែលធាទំលាប់ល្អមួយ។

   
 4. កំណត់ត្រាថ្ងៃនេះ

  ខែ​កុម្ភៈ 14, 2011 at 4:42 ព្រឹក

  ពិតជា អាញ៉េអាញ៉ៃមែន មើលពីដើមរហូតចប់ធ្វើអោយខ្ញុំជួយខឹងដែរ តែណ្ហើយទ្រាំទៅ។

   

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: