RSS

មានអារម្មណ៏អាណិតនាង

13 Feb

ហេតុអ្វី បានជានៅលើលោកនេះ អីក៏ពិបាកម្លេះ? ក្មេង មិនបានធ្វើអ្វីខុសសោះ បែរជាត្រូវជួបនឹងបញ្ហា ត្រូវប្រឈមមុខនឹងជំងឺ។

នៅកន្លែងដែលខ្ញុំរៀនហ្គីតានោះ ក្រុមមុនខ្ញុំ គឺមានក្មេងស្រីពីរនាក់អាយុប្រហែលជាមិនដល់ដល់ឆ្នាំទេ។ រាល់ថ្ងៃ ពេលដែលខ្ញុំទៅដល់មុនម៉ោង ខ្ញុំតែងតែទៅអង្គុយមើល ក្មេងៗនោះ គេអង្គុយលេងហ្គីតាតាមដែលគ្រូប្រាប់។ អោយតែខ្ញុំចូលទៅដល់ ពួកគេតែងតែអៀនៗ គឺរបៀបដែលអៀនពេលឃើញអ្នកថ្មីអញ្ចឹងឯង។ តែទោះយ៉ាងណា ពួកគេក៏តែងតែសើចញញឹម ជានិច្ច។ តែខ្ញុំមិនបានដឹងទេថា ស្នាញញឹមរបស់ក្មេងម្នាក់ ក្នុងចំណោមក្មេងទាំងពីរអ្នកនោះ គឺបង្កប់ដោយភាពតស៊ូ នឹងជំងឺប្រចាំខ្លួនរបស់គេ។

កន្លែងដែលខ្ញុំរៀនហ្គីតានោះ មួយក្រុមមានតែពីរអ្នកតែប៉ុណ្ណោះ ហើយអ្នកដែលរៀនម៉ោងជាមួយខ្ញុំគឺជាឪពុករបស់ក្មេងម្នាក់នោះឯង។ មានម៉ោងមួយនោះ គ្រូប្រាប់ថា ម្នាក់ទៀតមិនបានមកទេ ព្រោះកូនរបស់គាន់ឈឺ ដូច្នេះហើយ គាត់ត្រូវមើលកូនគាត់នៅផ្ទះ មិនអាចដើរចោលបាន។ ខ្ញុំក៏គ្រាន់តែគិតថា កូនគាន់ផ្តាស់សាយ ធម្មតា ព្រោះអីនៅស្រុកនេះត្រជាក់។ កាលពីថ្ងៃសោរ៏នេះ គាត់ក៏មិនបានមកទៀត ហើយគ្រូប្រាប់ទៀតថា កូនរបស់គាត់ឈឺ។ គាត់ប្រាប់ទៀតថា កូនគាត់ដែលរៀននៅក្រុមមុនខ្ញុំនេះឯង នាងមានជំងឺទឹកនោមផ្អែម។ នៅស្រុកយើង ខ្ញុំធ្លាប់តែលឺថា ជំងឺនេះ មានតែសំរាប់តែមនុស្សចាស់ប៉ុណ្ណោះ ហើយគ្រាន់តែតំរូវអោយតមអាហារដែលមានជាតិផ្អែម។ តែអ្វីដែលគ្រូគាត់ប្រាប់ខ្ញុំចំពោះក្មេងតូចនោះ គឺប្រហែលជាមិនដូចនឹងអ្វីដែលខ្ញុំធ្លាប់លឺអំពីជំងឺទឹកនោមផ្អែមនោះទេ។ ឪពុកម្តាយរបស់នាង ត្រូវនៅជិតនឹងមើលនាងរហូត។ ហើយគ្រប់ពេលដែលនាងទៅណា គឺនាងត្រូវយកគ្រឿងពេទ្យមួយចំនួនទៅតាម ព្រោះថាពេលខ្លះនាងអាចនឹងមានអការៈទន់ ខ្សោយ គឺអាចប្រើប្រាស់សំរាប់ជួយនាងបាន។

គិតមើលចុះ ក្មេងម្នាក់ ដែលមានអាយុមិនទាន់បាន១០ឆ្នាំផង ត្រូវតស៊ួនឹងជំងឺទៅហើយ។

សុំអោយនាងឆាប់បានជាសះស្បើយពីជំងឺនេះ!

 
មតិ 4

Posted by ​នៅ ខែ​កុម្ភៈ 13, 2011 in រឿងរ៉ាវ​ពីនេះពីនោះ

 

4 responses to “មានអារម្មណ៏អាណិតនាង

  1. បុរិន្ទ

    ខែ​កុម្ភៈ 16, 2011 at 5:19 ព្រឹក

    បើតាមខ្ញុំគិត ប្រើហែលមកពីតូចពួកគេមិនបានញាំទឹកដោះម្តាយគេអោយបានគ្រប់គ្រាន់ ដោយប្រើទឹកដោះគោមកជំនួស។

     
    • កូនផ្សោត

      ខែ​កុម្ភៈ 16, 2011 at 11:52 ព្រឹក

      ខ្ញុំអត់ដឹង ដែរ។ វាអាចដែរ ព្រោះស្រុកនេះ ម្តាយទៅធ្វើការបាត់ៗពីផ្ទះ

       
  2. Long

    ខែ​កុម្ភៈ 16, 2011 at 4:59 ល្ងាច

    សង្ឃឹមថានាងនឹងបានជាសះស្បើយ! 😦

     
  3. somada

    ខែ​កុម្ភៈ 17, 2011 at 7:58 ព្រឹក

    ខ្ញុំបានបាត់បង់ឪពុកជាទីស្រឡាញ់របស់ខ្ញុំ ដោយសារតែជម្ងឺនេះកាលពី ២ ឆ្នាំមុន ។​ អ្នកដែល​កើតជម្ងឺនេះ​អាចប្រឈមមុខនិងជម្ងឺផ្សេង ៗ ទៀតជាច្រើនជាពិសេសគឺជម្ងឺ ថ្លើម ។ ផ្តាំនាងឲ្យថែខ្លួនឲ្យបានល្អណា៎កូនផ្សោត បងសូមជូនពរឲ្យប្អូនស្រីឆាប់ជាសះស្បើយ ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: