RSS

អត់ប្រយោជន៏មែនអាភាអើយអាភា

20 កុម្ភៈ

ថ្ងៃសោរ៏ ម៉ោង ១១ ទើបតែភ្ញាក់។ ហ៊ឹម សល់ចំហាយពីល្ងាច និងពីប៉ុន្មានថ្ងៃមុន រវល់តាមដានរឿងពេក ហើយត្រូវងើបពីព្រឹកទៅធ្វើការទៀត។ ភ្ញាក់ម៉ោ ក៏នឹងថា ស្លាប់ហើយ ត្រូវមុជទឹកកក់សក់ផង ធ្វើម្ហូបផង រួចត្រូវចេញទៅរៀនហ្គីតាម៉ោង ២រសៀលទៀត ហើយមិនទាន់បានហាត់លេងហ្គីតាមេរៀនពីអាទិត្យមុនស្ទាត់នៅឡើយទេ យ៉ាប់ហើយខ្ញុំ។ ក្រោករត់ទៅងូតទឹក រួចរត់មកធ្វើម្ហូបញ៉ាំ ម៉ោងមួយកន្លះ ញ៉ាំបាយរួចល្មម។ ទាញហ្គីតា ហាត់បានកន្លះម៉ោង ក៏ត្រូវចេញទៅរៀនហ្គីតា។ តាមផ្លូវ ជិះឡានក្រុង គេងផង ស្ងាបផង។

ថ្ងៃណឹងទៅរៀន មិនសូវជាប្រមូលអារម្មណ៏ប៉ុន្មានទេ ព្រោះងងុយគេង ហើយឈឺក្បាល។ មកវិញ គិតថាទៅផ្សារទិញម្ហូប តែងងុយគេងពេក ក៏ត្រឡប់មកផ្ទះវិញហ្មងទៅ។ មកដល់ម៉ោង ៤ជាង។ ឃ្លានក៏ញ៉ាំបាយកកតិចទៅ។ រួចក៏ងងុយគេង។ ម៉ោងប្រហែលប្រាំ ខ្ញុំដាក់ខ្លូនម៉ាស្របក់ទៅ ស្រាប់តែភ្ញាក់ម៉ោ ម៉ោង ១០យប់អាធ្រាតទៅហើយ។ ឃ្លានទៀត 😀 ខ្ជឹលធ្វើម្ហូប ក៏ញ៉ាំនំជំនួស។ គេងបន្តរ ក៏ភ្ញាក់ម៉ោ ម៉ោង ១១ ថ្ងៃអាទិត្យទៅហើយ។ បើគេងម្លឹងៗ រលាយមិនខានទេ។ ញ៉ាំអាហារពេកព្រឹក រូចក៏ខលទៅម៉ែ។ ម៉ែសួរថាសំលេងមេចចឹង ឈឺក៏អី? ខ្ញុំថាឈឺអីម៉ែ ទើបតែភ្ញាក់ពីគេង កំពុងញ៉ាំអាហារពេលព្រឹក។ ម៉ែថា ងាប់ហើយ គេងអីក៏គេងមេសកូន? ខ្ញុំថា ចុះបើនៅនេះ អត់មានម៉ែដាស់ផង 😀 ។ និយាយដល់តែគាត់ថា បានហើយ គាត់ទៅធ្វើបាយម្ហូបអោយក្មេងៗសិនហើយ។ ខ្ញុំក៏ទៅធ្វើម្ហូបដែរទៅ!

ពិតជាអត់ប្រយោជន៏មែនខ្ញុំ ហ៊ឹម។ យប់ទៀតហើយ ឡូវណឹង ទៅញ៉ាំបាយសិនហើយ នឹងអាលធ្វើកាងារខ្លះ កុំអោយអត់ប្រយោជន៏ពេក អាភាអើយ អាភា អត់ប្រយោជន៏ណាស់។

 

Advertisements
 
3 មតិ

Posted by ​នៅ ខែ​កុម្ភៈ 20, 2011 in រឿងរ៉ាវ​ពីនេះពីនោះ

 

3 responses to “អត់ប្រយោជន៏មែនអាភាអើយអាភា

  1. latephonenews

    ខែ​កុម្ភៈ 21, 2011 at 10:01 ព្រឹក

    ស៊ុភើ ស្លិប 😀

     
  2. សាយ័ន្ត

    ខែ​កុម្ភៈ 21, 2011 at 3:16 ល្ងាច

    កុំប្រាប់ថា សរសេរប្លុកផ្សាយរួចហើយ ! គេងបន្តទៀតណា ! ហាហា

     
    • កូនផ្សោត

      ខែ​កុម្ភៈ 21, 2011 at 3:22 ល្ងាច

      ត្រឹមត្រូវ! គិតថាធ្វើការដែរ តែថា បើធ្វើល្ងាចណឹងអស់​ស្អែកមិនត្រូវអង្គុយលេងហើយ 😀

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: