RSS

ស្អីគេប៉េសេក្នុងចំរៀងណឹង?

24 Feb

ក្រមុំយ៉េៗ ជិះប៉េសេភ្លឺរំលេច ឆ្វែលអេស្តារប៉ាស៊ីស្ទិច

ឯសុរិយ៉ាឯមកុដពេជ្យ

បន្តិចទៅអាហេម៉ាជី

កំលោះហុងដា និង នាងកញ្ញាប៉េសេ

ឫក៏គេចង់ថា PG = peugeot?

ហើយក្នុងបទណឹង មានពាក្យប៉ុន្មានទេ ដូចជាមិនយល់សោះ:D

 
មតិ 15

Posted by ​នៅ ខែ​កុម្ភៈ 24, 2011 in ចំរៀង

 

15 responses to “ស្អីគេប៉េសេក្នុងចំរៀងណឹង?

  1. វ៉ាន់ ចំរើន

    ខែ​កុម្ភៈ 24, 2011 at 3:45 ល្ងាច

    តាមខ្ញុំដឹង ប៉េសេ គឺជាម៉ាកម៉ូតូម្យ៉ាង សំរាប់មនុស្សស្រីជិះ កាលពីជំនាន់មុនឆ្នាំ ១៩៧៥ ! វាមានភិនភាគស្រដៀង ទៅហ្នឹង ម៉ូតូហ្វីណូបច្ចុប្បន្ន តែរាងស្តើងជាង ! ម៉ូតូប៉េសេនេះ អត់មានចង្កឺះលេខទេគឺគេ ប្រើហ្គា ក្នុងការបន្ថែមនិង បន្ថយល្បឿន ហើយបើអស់សាំង គឺគេអាចធាក់ដូចកង់បាន ….

     
    • កូនផ្សោត

      ខែ​កុម្ភៈ 24, 2011 at 5:44 ល្ងាច

      ខ្ញុំគិតដែរថាប្រហែលជាម៉ូតូ ឫក៏ឡាន។ តែប្រឹងរកក្នុងអ៊ីនធឺណេតមិនឃើញសោះ🙂

       
      • បញ្ញា

        ខែ​កុម្ភៈ 25, 2011 at 7:14 ល្ងាច

        គឺម៉ូតូ! ម៉ូតូ PC ជំនាន់មុន។ ម៉ូតូហ្នឹងគឺម៉ូតូដែលទាន់សម័យហើយសម្រាប់សម័យនោះ។ មិនមែនមានតែប៉ុណ្ណឹងទេ គឹមានទាំង អូមីឡែត ហុងដា ឬម៉ាកផ្សេងៗទៀតផង។ ចម្រៀងនេះ ជាចម្រៀងរៀបរាប់ផលិតផលគ្រឿងចាកក្នុងស្រុកហើយ។ មានច្រើនជាងនេះទៅទៀត បងអាចស្ដាប់បានដូចជាបទ នាងគរខ្ញុំស្រឡាញ់ គេនិយាយពីម៉ូតូហុងដា និងយ៉ាម៉ាហាជំនាន់នោះ។

         
        • កូនផ្សោត

          ខែ​កុម្ភៈ 25, 2011 at 8:14 ល្ងាច

          ខ្ញុំធ្លាប់លឺតែម៉ូតូអូមីឡែត និង ហុងដា មិនដែលលឺប៉េសេណឹងសោះ។ ចឹងស្គាល់ហើយពេលនេះ។ ប្រឹងរកតាម អីធឺណេតដែរ តែអត់ឃើញ

           
    • ក្មេងស្រែ

      ខែ​កុម្ភៈ 25, 2011 at 5:52 ព្រឹក

      1975? កាលហ្នុង​ក្នុង​ស្រុក​មាន ម៉ូតូហុងដាដែរ? អត់​ដែល​ដឹង​ស្មោះ​ម៉ង​ហើយ​ញ៉ុម!

       
      • បញ្ញា

        ខែ​កុម្ភៈ 25, 2011 at 7:11 ល្ងាច

        មិនត្រឹមតែហុងដា មានទាំងឡាន Mercerdes ផលិតក្នុងស្រុកទៀតផង!! សួរចាស់ៗទៅ សួរថាសម័យសង្គមយ៉ាងម៉េច គាត់ប្រាប់ហើយ!!

         
        • កូនផ្សោត

          ខែ​កុម្ភៈ 25, 2011 at 8:17 ល្ងាច

          ធ្លាប់លឺម៉ែគាត់និយាយប្រាប់ដែររឿងណឹង។ គាត់ថាពីមុន ប្រុសៗចង់ដណ្តឹងប្រពន្ធ ធ្វើស្រែតែដីម៉ាចំណែកណឹង ការមិនទាំងអស់។

          នឹកៗទៅ គួរអោយស្តាយណាស់

           
      • បញ្ញា

        ខែ​កុម្ភៈ 25, 2011 at 7:19 ល្ងាច

        មុន 1975 ទេ! មិនមែន 1975ទេ។ ខ្មែរ​មានរោងចក្រជាច្រើន តែត្រូវប៉ុល ពត កម្ទេចចោលអស់។ ចម្រៀងទាំងនេះហើយ គឺជាសក្ខីភាពដែលមិនអាចកាត់ថ្លៃបាន ពីសម័យនោះ។

         
      • កូនផ្សោត

        ខែ​កុម្ភៈ 25, 2011 at 8:15 ល្ងាច

        បែបមកពីយើងនៅស្រែដូចគ្នាហើយមើលទៅទើបអត់ស្គាល់នឹងគេ ហិហិហិ

         
  2. វ៉ាន់ ចំរើន

    ខែ​កុម្ភៈ 24, 2011 at 8:05 ល្ងាច

    កាលពីជំនាន់ហ្នុង ម៉ូតូ ហុងដា ជាទីពេញនិយមសំរាប់មនុស្សប្រុស ឯ ប៉េសេ ក៏ជាទីពេញនិយមសំរាប់មនុស្សស្រីដែរ…! ដូចបទ កំលោះហុងដា កញ្ញាប៉េសេ ចឹង..

     
  3. monyrinataro

    ខែ​កុម្ភៈ 25, 2011 at 12:14 ល្ងាច

    ប៉េសេ? អត់ដែលលឺសោះ ឮតែពាក្យថា​PNo ចំរៀងប្លែកៗ សម័យមុន

     
  4. achharia

    ខែ​កុម្ភៈ 25, 2011 at 1:11 ល្ងាច

    .
    មែនហើយគឺដូច លោក​ វ៉ាន់ចំរើន ថាមែន ។
    បទហ្នឹងចេញក្នុងសម័យសាធារណរដ្ឋ ឬឆ្នាំ៧០ផ្លាយ ។

    សម៍យនោះ ម៉ូតូដែលពេញនិយមគឺម៉ាកហុងដា

    -សំរាប់ប្រុសៗគឺ
    HONDA CL 90
    http://t3.gstatic.com/images?q=tbn:ANd9GcSLVNi3V8iFHD8r1a2pWsHxRUNMf5Ih1jd9SjzmSk4wnpyQgsHLMw&t=1

    -សំរាប់ស្រីៗជំទង់ៗ

    HONDA PC 50

    .

     
  5. Bophann

    ខែមករា 24, 2012 at 11:09 ព្រឹក

    ឆ្វែលអា Star, Majestic…….

    បន្តិចទៅអាហេមជាតិ

    ខ្មែរយកបាក្យ អា ដាក់ពីមុខឈ្មៅរោងកុន ។ ក្នុងបទនេះគេរៀបរាប់ឈ្មោះរោងកុនបួន៖ Star, Majestic, សុរិយា, ម្កុដពេជ្រ, និង ហេមជាតិ

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: