RSS

ការចំលង ចំលងខ្លាចខុស

03 Mar

រឿងចំលងចំរៀងស្រុកយើងគឺជារឿងពេញនិយម។ ខ្ញុំក៏មិនចង់រិះគន់អីច្រើនដែរ ព្រោះថាហេតុផលមួយគឺខ្មែរយើងមិនទិញចំរៀងដើម គឺទិញតែចំរៀងចំលងខុសច្បាប់។ ឃើញលក់ពេញតែស្រុក ករណីនេះ ខ្ញុំក៏យល់ស្របដែរ។

ឥឡូវនេះ រឿងដែលពេញនិយមមួយទៀតគឺ ការចំលងក្បាច់រាំ អាសូរតែរាំទៅស្អាតដូចគេ ព្រះអើយ។

វីដេអូខាងក្រោយនេះ គឺជារបស់ខ្មែរយើង​ ក្រុម អាវីល យកឈ្មោះរឿងគេមកដាក់ទៀត។ ដល់គេលឺ ខ្លាចតែគេប្តឹងទេ។ កាលពីមិនទាន់បានមើលចំរៀង និងក្បាច់រាំដើម ក៏គិតថា ឡូវណាស់វើយ ស្រុកយើងឡូវ ចេះមានក្រុមរាំឡូយៗណាស់។ ទាល់តែមើលចំរៀងដើម និងក្បាច់រាំគេហើយ ចប់សព្វគ្រប់ហ្មង។

ចំរៀងដើម

 
មតិ 10

Posted by ​នៅ ខែ​មីនា 3, 2011 in កម្ភុជា, ចំរៀង

 

10 responses to “ការចំលង ចំលងខ្លាចខុស

  1. វុឌ្ឍី វុឌ្ឍ

    ខែ​មីនា 3, 2011 at 9:42 ព្រឹក

    ពិតជាមិនចេះខ្មាសគេមែន!

     
  2. Fidele

    ខែ​មីនា 3, 2011 at 4:01 ល្ងាច

    ដល់​ធ្វើ​អញ្ចឹង​ទៅ មិន​ដឹង​ជា​ឡូយ​ត្រង់​ណា៎​នោះ​ទេ…

     
  3. ពិសិដ្ឋ

    ខែ​មីនា 3, 2011 at 4:23 ល្ងាច

    ខ្ញុំ​ឆ្ងល់ អ្នក​កាឡៃ​បទ​គេ និង​រាំ​តាម​គេ អត់​ចេះ​ខ្មាស​គេ​សោះ! មើលទៅ រាំ​ចាញ់​ពួក​សិស្ស​កូរ៉េ​ផង!

     
    • កូនផ្សោត

      ខែ​មីនា 3, 2011 at 4:34 ល្ងាច

      នៅនេះ ខ្ញុំចូលចិត្តមើលគេប្រលងរាំប្រលងច្រៀងណាស់។ ដល់តែថ្ងៃមុនមើលកម្មវិធីទូរទូស្សន៏ស្រុកយើង គេប្រលងរាំវិញ ថាអ្នករាំទៅរាំអត់កើត ហើយមេប្រយោគក៏អត់កើតទៅទៀត។ ដួចអត់ចេះអីចឹង ដូចអត់ជាជិបសោះហើយ។

       
  4. ក្មេងស្រែ

    ខែ​មីនា 4, 2011 at 2:37 ព្រឹក

    ណ្ហើយ, វាជាជំនាញ​របស់​ខ្មែរ(ប៉ិនចម្លង)ទៅហើយ! តិច​ទៀត ដើម្បី​ធ្វើ​ការ​វះ​កាត់ គេ​ត្រូវ​ចាក់​ខ្សែរ​វីដេអូ​វះ​កាត់​របស់​ពេទ្យ​បរទេស​ដើម្បី​ធ្វើ​ការ​ចម្លង​ដែរ​ហើយ​មើល​ទៅ!

     
  5. ភីណាត់់់​

    ខែ​មីនា 4, 2011 at 4:45 ព្រឹក

    អ្នកខ្លះតែអញ្ចឹងឯង។

     
  6. វីរៈ

    ខែ​មីនា 4, 2011 at 7:12 ព្រឹក

    ឱយ​ចេះ​ខ្មាស​គេ​អី បើ​ពួក​ហ្នឹង​មិន​ដែល​ចូល​សាលា​​ត្រឹម​ត្រូវ​នឹង​គេ​ទេ​។ បាន​តែ​ត្រឹម​តែ​ដើរ​ប៉ោឡែ ពាសវាល​ពាស​កាល ដល់​មាន​ប្រកាស​ប្រលង​រក​មនុស្ស​គ្មាន​​ជំនាញ​ច្បាស់​លាស់​​កំដរ​កម្មវិធី ក៏​ខំ​ផ្សង​ព្រេង​ទៅ​ក្រែង​ល​បាន​ល្បី​ល្បាញ​ដូច​តួ​កុន​មួយ​ចំនួន​ពី​ជំនាន់​មុន ក៏​ដូច​សម័យ​សំភារនិយម (សំភារៈនិយម?) នេះ​ដែរ។ អ្នក​ហក់​លោត​ច្រៀង​រាំ​ទាំង​ប៉ុន្មាន​​រក​តែ​សញ្ញាបត្រ​ឌីប្លូម​មិន​បាន​គ្រប់​គ្នា​ផង។ បើ​មិន​រត់​ចោល​សាលា​ទេ ក៏​ម៉ែឪ​ប្រដៅ​លែង​ស្ដាប់​ដែរ។

     
  7. boran

    ខែ​មីនា 4, 2011 at 9:19 ព្រឹក

    ពិតជាមិនចេះឲ្យតម្លៃខ្មែរគ្នាឯងមែន! បរទេសគេមានទេពកោសល្យក្នុងការបង្កើតថ្មី ឯអ្នកសិល្បៈខ្មែរ​សម័យនេះគឺមានទេពកោសល្យអស្ចារ្យគ្មានគូរប្រៀបរបស់ខ្លួនដែរតើ គឺទេពកោសល្យចម្លង​គេហ្នឹងឯង…😀

     
  8. សៀង​ សុខហេង

    ខែ​មីនា 4, 2011 at 5:44 ល្ងាច

    វាអស់និយាយទៅហើយជាមួយពួកហ្នឹងនោះ!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: