RSS

មើលទៅគេ មើលមកឯង: ចរាចរណ៏

04 Mar

ជារឿយៗយើងតែងតែឃើញមានគ្រោះថ្នាក់ចរាចរណ៏ដែលកើតមាននៅស្រុកយើង ដែលគ្រោះថ្នាក់ខ្លះ មានលក្ខណៈគួរអោយតក់ស្លុតខ្លាំណាស់។ ដូចជាថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៏មួយដែលបណ្តាលអោយមានអ្នកស្លាប់រហូតដល់ទៅជាង ម្ភៃអ្នកឯណោះ ដែលពូកគាត់កំពុងតែធ្វើតំនើរទៅចូលរួមអាពាហ៏ពិពាហ៏នៅកំពង់សោម។ ដូច្នេះ ពួកគាត់ តិចឫច្រើនគឺជាបងប្អូន មិត្តភក្តិ ខ្សែស្រាលាយនឹងគ្នា។ គិតទៅមើលថាអ្នកដែលនៅរស់ តើរន្ធត់យ៉ាងណា?

បើងាកទៅមើលការគោរពច្បាប់ចរាចរណ៏ស្រុកយើង ក៏ដូចជាពិបាកទៅទៀត ដូចដែលបងប្អូនអ្នកភូមិយើង ធ្លាប់ជជែកគ្នាជារឿយៗដែរ។ អ្នកបើកបរមួយចំនួន ពួកគាត់មិនគោរពច្បាប់ចរាចរណ៏ គ្មានការយោគយល់ ចូលចិត្តបញ្ជ្រៀតគ្នា ជាមូលហេតុមួយដែលធ្វើអោយមានការកកស្ទះជារឿយ។

ឃើញថាច្បាប់ចរាចរណ៏ថ្មី បានតំរូវអោយអ្នកបើកបរ រួមទាំងម៉ូតូផងដែរ ត្រូវមានប័ណ្ណបើកបរជាដាច់ខាត ដែលការនេះ អ្នកទាំងអស់គ្នាកក៏ធ្លាប់បានឃើញថា បងប៉ូលិសគាន់ធ្វើការនឿយហត់យ៉ាងណាដើម្បីឆែកឆេរនោះ។

ឥឡូវនេះក្រឡេកមើលរឿងរ៉ាវទាក់ទងនិងចរាចរណ៏នៅស្រុកបារាំងម្តង។ ពត៌មានដែលគេនិយាយពីគ្រោះថ្នាក់ចរាចរណ៏ ខ្ញុំក៏បានឃើញជារឿយៗដែរ តែនៅស្រុកនេះ បើគ្រោះថ្នាក់ណាធ្វើអោយបាត់បងជីវិតមនុស្សនោះ កុំថាឡើយដល់ទៅរាប់អ្នក តែម្នាក់ណឹង ក៏គេមានទុក្ខពន់ប្រមាណ ដោយប្រើពាក្យថា “catastrophe” ដែលមានន័យថា មហន្ដរាយ ឫ វិនាសធំ ព្រោះជីវិតមនុស្សសំរាប់អ្នកស្រុកនេះគឺសំខាន់ជាងអ្វីៗទាំងអស់។

និយាយពីរឿងប័ណ្ណបើកបរវិញ គឺមិនងាយស្រួលទេ ត្រូវបង់លុយថ្ងៃហើយ និងត្រូវប្រលងពិបាកទៅទៀត។ តំលៃជាមធ្យមសព្វថ្ងៃនេះគឺប្រមាណ 1300 ទៅ 1400 អ៊ឺរ៉ូឯណោះ ដែលតំលៃនេះស្ទើរតែស្មើរនឹងប្រាក់ខែមួយខែទៅហើយ។ ហើយបើយើងប្រលងធ្លាក់ផ្នែកណាមួយដូចជាធ្លាក់ខាងច្បាប់ចរាចរណ៏ ឫធ្លាក់ខាងចង្កូតនោះ យើងត្រូវបង់លុយផ្នែកណឹងរួចប្រលងម្តងទៀត។ ចំពោះការលំបាកនោះ ខ្ញុំក៏មិនដឹងដែរ តែគ្រាន់តែចង់ប្រាប់ថា ពិបាកនឹងមានអ្នកដែលប្រលងជាប់លើកទីមួយណាស់។

ពេលដែលទទូលបានប័ណ្ណហើយ យើងត្រូវចេះថែរក្សារអោយបានត្រឹមត្រូវ បើមិនចង់អោយគេដកហូតវិញទេ។ ប័ណ្ណបើកបរស្រុកនេះ គេនៅមានពិន្ទុទៀត។ ប័ណ្ណបើកបរដែលទទូលបានតំបូង មាន 6ពិន្ទុ សំរាប់រយៈពេលបីឆ្នាំ។ បើយើងធ្វើខុសច្បាប់ចរាចរណ៏ នោះមិនត្រឹមតែត្រូវបង់លុយផាកពិន័យទេ គេថែមទាំងដកពិន្ទុទៅតាមកំហុសដែលបានធ្វើទៅទៀតផង។ រឿងដកពិន្ទុនោះ មិនមែនដកម្តងតែមួយពិន្ទុទេ គឺទៅតាមកំហុសដែលយើងធ្វើ ដែលពេលខ្លះអាចដកដល់ទៅ បីឫបួនក៏មានដែរ។ហើយបើយើងអស់ពិន្ទុនៅលើប័ណ្ណបើកបរ គេនឹងដកហូតប័ណ្ណបើកបរ ហើយយើងគ្មានសិទ្ធបើកបរទេ គឺទាល់តែទៅរៀនបន្ថែម និងប្រលងយកពិន្ទុ ឫប័ណ្ណបើកបរថ្មីម្តងទៀត។ បែបនេះហើយ ចង់ឫមិនចង់ អ្នកបើកបរស្រុកនេះ គេគោរពច្បាប់ណាស់ ថ្វីបើមិនទាំងអស់ ក៏ភាគច្រើនដែរ។

នៅស្រុកដែលខ្ញុំនៅនេះ ពេលដើរឆ្លងផ្លូវ សឹងតែមិនបាច់មើលឆ្វេងមើលស្តាំទេ អ្នកបើឡានគេតែងតែឈប់អោយអ្នកដើរឆ្លងកាត់។ រហូតមកដល់ពេលនេះហើយ ខ្ញុំនៅតែមានទំលាប់ឈរចាំទៀត។ បើទោះបីជាខ្ញុំឈរចាំនៅលើជញ្ចើមផ្លូវក្នុងបំណងអោយឡានទៅមុនក៏ដោយ ក៏ពេលឡានមកដល់ គេឈប់អោយខ្ញុំឆ្លងជារឿយៗដែរ។

ខ្ញុំសរសេរនេះ ទុកគ្រាន់តែចែកគ្នាដឹងបន្តិចបន្តួចតែបណ្ណោះ!

 
 

2 responses to “មើលទៅគេ មើលមកឯង: ចរាចរណ៏

  1. វឌ្ឍនា

    ខែ​មីនា 4, 2011 at 6:34 ល្ងាច

    គ្រោះថ្នាក់ចរាចរណ៍នៅស្រុកនេះវិញភាគច្រើនកើតឡើងនៅពេលយប់ ហើយលើផ្លូវ Auto Route ទៀត។ អ្នកបើកបរភាគច្រើនជាយុវវ័យ ស្រវឹងស្រា(ចេញពីបារ…) ហើយកាលពីឆ្នាំ 2009 មានអ្នក ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុប 40 នាក់ គេចុះផ្សាយកាសែតគគ្រឹកគគ្រេងថាឆ្នាំហ្នឹង ជាឆ្នាំដ៏ខ្មៅកខ្វក់របស់ពួកគេ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: