RSS

សិល្បករខ្មែរ – ប្រការមួយដែលគួរតែជៀសវាង

07 Mar

ថ្ងៃនេះ ខ្ញុំបានជជែកគ្នាមួយសន្ទុះធំអំពីសិល្បករខ្មែរពេលដែលទៅសំដែងនៅឯបរទេសជាមួយ គិមហេង ក្នុងហ្វេសប៊ុក។ ជារឿយៗ ខ្ញុំតែងតែសរសេរអត្ថបទរិះគន់អំពីរអ្នកចំរៀងខ្មែរ នេះមិនមែនមកពីខ្ញុំមិនគាំទ្រពួកគេនោះទេ តែផ្ទុយទៅវិញ ខ្ញុំគាំទ្រពួកគេពេញទំហឹង។ ការដែលខ្ញុំរិះគន់ គឺគ្រាន់តែក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។ បើយើងចេះតែនិយាយម្នាក់មួយមាត់ៗ ទៅ ក្រែងនឹងអាចលឺដល់ពួកគេ ហើយពួកគេនឹងអាចរើសយកចំនុចដែលគេគិតថាគួរតែកែប្រែនោះទៅកែប្រែផងដែរ។

ខ្ញុំរវល់ណាស់ មិនគួរណាយកពេលមកអង្គុយសរសេរអត្ថបទនេះទេ តែថាបើឃើញហើយ មិនសរសេរមិនបាន។

សិល្បករខ្មែរយើង ជារឿយៗ តែងតែត្រូវបានអញ្ជើញពីសំណាក់ប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្ទ ដើម្បីទៅសំដែងនៅឯក្រៅប្រទេស។ នេះគឺបញ្ជាក់អោយឃើញថា ប្រជាជនខ្មែរយើង នៅតែចូលចិត្តនឹងគាំទ្រសិល្បៈខ្មែរ។ តែចំនុចមួយដែលខ្ញុំមិនពេញចិត្ត នឹងមើលទៅគួរអោយទើសភ្នែកនោះ គឺការដែលប្រជាជនខ្មែរយើង ចូលចិត្តអោយលុយផ្ទាល់ដៃទៅសិល្បករពេលសំដែង។ ពួកគេជាអ្នកសិល្បៈអាជីព មានឈ្មោះបោះសំលេងគួរសម ក៏មិនគួរណាទទូលប្រាក់បែបនេះដែរ។ វាមិនមែនជាការអាប់អោនអ្វីនោះទេ តែមើលទៅដូចជាអ្នកសំដែងសុំលុយអញ្ចឹង។ បើសិនជាពួកគាត់ចង់ជួយឩបត្ថម្ភពួកគេមែន ក៏គួរតែប្រមូលគ្នារួចដាក់ស្រោមសំបុត្រអោយត្រឹមត្រូវទៅ វាជាការល្អជាង។

 
មតិ 10

Posted by ​នៅ ខែ​មីនា 7, 2011 in កម្ភុជា, ចំរៀង

 

10 responses to “សិល្បករខ្មែរ – ប្រការមួយដែលគួរតែជៀសវាង

  1. សុភ័ក្ត្រ

    ខែ​មីនា 7, 2011 at 6:04 ល្ងាច

    គេ​ចង់​អួត…

     
    • កូនផ្សោត

      ខែ​មីនា 7, 2011 at 6:06 ល្ងាច

      ចង់អួតថាគេជាអ្នកមាន មានលុយអោយតារាល្បីចឹងអី?

       
  2. ម៉ន

    ខែ​មីនា 8, 2011 at 8:23 ព្រឹក

    តើមានដែលឃើញពួកតារាៗនោះចាយលុយទេ ? អ្នកខ្លះប្រើសម្ដីហួសមាឌ ដូចជាពាក្យថា របស់ពួកគេប្រើពួកអាមេរិកមិនហានទិញទេ ។ ចង់បន្ទោសត្រូវបន្ទោសអ្នកដឹកនាំ និងសង្គមខ្មែរទាំងមួល ។ ចង់ដឹងថាពួកតារានោះយ៉ាងណាទាន់តែធ្លាប់រស់នៅជាមួយគេ ។ តារារះខ្ពស់យ៉ាងណា ក៏គង់មានពេលងងិតដែរ ។ ធ្វើជាមនុស្សត្រូវចេះគោរពគេឯងផង ។ ជាង១០ឆ្នាំហើយដែលខ្ញុំឈប់ទៅចូលរួម khmer party ព្រោះមើលទៅទើសភ្នែកពេក ។

     
    • ហនុមាន

      ខែ​មីនា 8, 2011 at 2:17 ល្ងាច

      ខ្ញុំយល់ស្របតាមយោបល់ម៉នដែរ ខ្ញុំអត់ទៅមកពីខ្ញុំមិនចូលចិត្តពួកគេ ស្រឡាញ់សិល្បះ តែអត់ចូលចិត្តពួកគេតាហ្មង ! អាចឹងហើយបានជានៅផ្ទះ មើលធីវី រ៉ៅ !

       
  3. ហនុមាន

    ខែ​មីនា 8, 2011 at 2:14 ល្ងាច

    ដល់គេហុចលុយអោយចាយហើយ នៅថាគេអោយ ដល់គេអត់អោយថាគេហ្នឹងចិត្តអាក្រក់ បានតែអត់មែន ! បានតែចោលខោទ្រនាប់ អាវត្រនាប់ ដូចពួកអាមេរិកាំង បានល្អហែស? ស្លាប់ហើយ គេអោយជារង្វន់ គេពេញចិត្តបានជាគេអោយលុយដល់ដៃហ្នឹង បើគេមិនពេញចិត្ត គេចោលតែនឹងកាក់ទៅលើឆាកហ្នឹង ពកក្បាលសិល្បះការអស់នោះហើយ មែនរ៉េ ?😀

     
  4. សាយ័ន្ត

    ខែ​មីនា 8, 2011 at 4:41 ល្ងាច

    តាមសម្តីអ្នកគ្រូភា គឺចង់ថា អោយដាក់ក្នុងស្រោមសំបុត្រវិញ ជាជាងអោយផ្ទាល់ដៃ វាហាក់ដូចជាមិនសូវសមរម្យ មែន !
    ចំពោះបងប្អូន ដែលតាំងចិត្តថា គាំទ្រ ពួកសិល្បករហ្នឹង គាត់ប្រហែលជាត្រៀមថវិការសំរាប់ អ្នកអស់ហ្នឹងហើយ ! ចំនែកអ្នកខ្លះ ចាំមើលសិន ល្អ បានអោយ មិនល្អ ធ្វើមិនដឹងទៅ ! ចឹងក៏មិនអាច និយាយថា មកពីគាត់ ដែរ ! ព្រោះឃើញតាម ស៊ីឌី ឬ ទូរទស្សន៏ ពិបាកអោយគាត់ជឿ ថា អ្នកនោះមានទេពកោសល្យពិត ចឹងត្រូវចាំមើលសិន។
    ចំនែករឿងជីវិតផ្ទាល់ខ្លួនរបស់សិល្បករខ្លះ ក៏មិនគួរ យកមកពាក់ព័ន្ធ នឹងការងាររបស់គាត់ទេ ដូចជាអ្នកខ្លះធ្លាប់មានរឿងអាស្រូវខ្លះចឹងទៅ តែការសំដែង ឬ ការច្រៀងរបស់គាត់ នៅតែរក្សាបានដដែល ! ពិតណាស់ អ្នកគាំទ្រ តែងតែគិតថា រឿងជីវិតផ្ទាល់ នឹងការងារសិល្បៈ របស់គាត់គឺអ្នកទាក់ទងគ្នា ហើយ ក៏មិនអាចអូសទាញ អ្នកណា អោយគាំទ្រ អ្នកណាបានដែរ ! វាត្រូវតែចេញពីទឹកចិត្តគាំទ្រផ្ទាល់ !
    សំរាប់ខ្ញុំទោះជាអស់អ្នកសិល្បៈ ប្រើរបស់ទំនើបយ៉ាងណា គ្មានអីទាក់ទងនឹងខ្ញុំទេ បើគាត់ប្រើសំដី មិនសំរាប់មកលើខ្ញុំ ឬ លើអ្នកផ្សេង ខ្ញុំពិតជាមិនចូលចិត្តទេ តែក៏មិនប្រាកដថា មិនមើលការសំដែងរបស់គាត់ដែរ ! ដូចជាតារាកំប្លែង មួយដែលខ្ញុំធ្លាប់ឃើញចរឹត ក្អេងក្អាង នឹងមានសំដីពិបាកស្តាប់ទៅលើអ្នក ជុំវិញ ដូចជាកូនចៅជាដើម តែពេលគាត់ឡើងឆាក ខ្ញុំនៅតែមើល !

     
    • ហនុមាន

      ខែ​មីនា 8, 2011 at 6:17 ល្ងាច

      ទាំងខ្ញុំទាំងគេ មានស្រោមសំបុត្រឯណានៅកន្លែង ផាទីនោះ ?😀 ខ្ញុំចង់និយាយថាការហុចជូននោះ មិនចង់ថាអ្នកអោយនឹងជាអ្នកមានអីរ៉េ គាត់គ្រាន់តែចង់ជូនដល់ការសម្តែងរបស់សិល្បៈករ សិល្បៈការីតែប៉ុណ្ណឺង តិចឬច្រើនតាមតែគាត់អាចធ្វើទៅបាន ។ តែជីវិតពិតនឹងការសំដែងនោះខ្ញុំក៏យល់ដូចសាយ័ន្តឯងបាននិយាយដែរ មិនទាំងអស់រ៉េ មានមួយចំនួន ។

       
      • សាយ័ន្ត

        ខែ​មីនា 8, 2011 at 7:05 ល្ងាច

        បាទគឺ ចឹងមែន ! ព្រោះពួកគាត់មិនបានត្រៀមទុកមុន ចឹងគឺពិតជាគ្មានស្រោមសំបុត្រ តែក៏មានអ្នកខ្លះមានដែរ ដូចជាករណីសំដែង រៃអង្គាស អីជាដើម មានបងប្អូនខ្លះគាត់ បានត្រៀមទុកជាស្រេច ! ចឹងបានថា យើងមិនអាចនិយាយថា មកពីគេជូនលុយ ផ្ទាល់ដៃ ឬ អ្នកទទួលចង់បានពេកដែរ (ព្រោះគ្នារកបានច្រើនតែពេលហ្នឹង)

         
  5. កូនផ្សោត

    ខែ​មីនា 8, 2011 at 10:33 ល្ងាច

    តាមពិតទៅ កម្មវិធីជប់លៀងមួយ តែងតែមានអ្នករៀបចំកម្មវិធីហើយ។ ចឹងហើយ អ្នករៀបចំគ្រាន់តែប្រកាស់ថាអ្នកដែលចង់ជួយអ្នកសិល្បៈសូមយកលុយមកអោយនៅតុមួយ ដូចចងដៃការទៅ បើមិនចឹងទេ ដើរៃគ្នាដូចលោកទេសនាតែម្តងទៅ😀 ។

    ចំណែកឯរឿងពួកគេប្រើសំដីហួសមាឌនោះ ខ្ញុំក៏មិនចូលចិត្តដែរ តែខ្ញុំដូចសាយ័នចឹង គឺនៅតែមើលបើល្អមើល បើអត់ល្អមើលដូរបុស្តទៅ។

     
  6. Savda

    ខែមិថុនា 5, 2014 at 8:27 ព្រឹក

    ហុចលុយរកតែគ្នាច្រៀងមិនកើត! ពិតជាអាក្រក់មើលណាស់! មិនថ្លៃថ្នូរសោះ!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: