RSS

ទើបតែមកពីដើរលេងវិញ

09 Mar

ថ្ងៃនេះចេញពីផ្ទះតាំងពីម៉ោង ៦ ព្រឹកហើយទើបតែមកដល់ផ្ទះមុននេះឯងគឺម៉ោង១០យប់ហើយ។ ថ្ងៃនេះជាថ្ងៃសិទ្ធិនារី ៨ មិនា តែស្រុកនេះគេអត់មានឈប់ទេ។ ដោយឡែកខ្ញុំមានការត្រូវទៅក្រុងណង់។ ខ្ញុំមានណាត់គេម៉ោង ៥កន្លះល្ងាចឯណោះ តែដោយហេតុថា ពីស្រុកដែលខ្ញុំនៅ ទៅទីនោះ មិនសូវមានរថភ្លើង ដូច្នេះខ្ញុំត្រូវចេញទៅតាំងពីព្រលឹម គៗចេញពីម៉ោង៦កន្លះព្រឹក ហើយទៅដល់នោះម៉ោង៨កន្លះព្រឹកឯណោះ។ ចឹងហើយ ក៏សំរេចចិត្តថាដាក់ច្បាប់ដើរលេងតែម្តងទៅ។ តាមពិតខ្ញុំជាមនុស្សមិនសូវចូលចិត្តដើរលេង ព្រោះខ្ជឹលណាស់​ ទៅស្រុកដែលអត់ស្គាល់ ដូចអ្នកស្រែចូលក្រុងចឹង។ តែចាំបាច់ត្រូវតែទៅហើយ ហើយនៅទីនេះ ខ្ញុំក៏មិនភ័យអីដែររឿងសុវត្ថភាព ទំនាក់ទំនង ព្រោះមិនដូចទៅស្រុកដែលយើងអត់ចេះភាសារគេនោះទេ។

ថ្ងៃនេះ ដើរលេងពេញមួយថ្ងៃតែម្តង គឺទៅបានបីកន្លែង (A) machine d’ile, (B) chateau des ducs de bretagne, (C) cathédral saint pierre et saint paul មើលរូបខាងក្រោម។

មើលហើយ មានចាប់អារម្មណ៏អីទេ? ខ្ញុំទើបតែដឹងថានៅក្រុងណង់ណឹង មានកោះនៅកណ្តាលទន្លេ​ដូចនៅភ្នំពេញដែរ។ កោះណឹងឈ្មោះកោះណង់ (île de nantes)នៅកណ្តាលទន្លេ La Loire

បានឃើញរបស់ដែលគួរអោយចាប់អារម្មណ៏ច្រើនណាស់។ ចាំ (ចាំៗៗៗៗ មិនដឹងពេលណាទេ) សរសេរដាក់អោយមើល😀 ។

 
មតិ​មួយ​

Posted by ​នៅ ខែ​មីនា 9, 2011 in ស្រុកបារាំង

 

One response to “ទើបតែមកពីដើរលេងវិញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: