RSS

ដំរីដើរដោយម៉ាស៊ីន និងគំរោងដើមឈើយក្សថ្មី

12 Mar

កាលពីថ្ងៃ ៨ មិនាកន្លងទៅនេះ ខ្ញុំបានសុំច្បាប់សំរាកមួយថ្ងៃទៅដើរលេង។ ខ្ញុំបានទៅមើលកន្លែងមួយដែលគេហៅថា machine d’ile, ជាកន្លែងបើនិយាយទៅដូចជារោងជាងធម្មតាមួយដែរ តែអ្វីដែលពិសេសនោះ គឺថានៅទីនោះ គេបញ្ចូលគ្នារវាងបច្ចេកទេសម៉ាស៊ីន និង សិល្បៈ។ តូយ៉ាង គេបានបង្កើតដំរីដ៏ធំមួយធ្វើអំពីឈើ និង ដែក ដែលដើរដោយម៉ាស៊ីន។ ក្រៅពីនោះ គេក៏ធ្វើសត្វផ្សេងទៀត ដាក់តាំងជូនទស្សនាផងដែរ។ តែថាអ្វីដែលគួរអោយចាប់អារម្មណ៏ជាងគេនៅទីនោះ គឺដំរីម៉ាស៊ីននេះឯង។

ក្រៅពីនេះ គេកំពុងតែបង្កើតដើមឈើរធំមួយ ដែលមានកំពស់ 35 ម៉ែត ដែលមានមែកជាង 30 ដែលដាក់ដាំរុក្ខជាតិ និងផ្ការ មកពីគ្រប់ទិសទីលើពិភពលោក។ នៅលើមែកនិមួយៗ យើងអាចដើរកំសានបាន និងមានល្បែងផ្សេងៗទៀតផង។ នៅខាងលើបំផុតរបស់ដើមឈើនោះ គេនឹងធ្វើជាសត្វមួយ ដែលមានកន្ត្រក ដែលអាចអោយយើងទៅជិះលេងបាន។ គំរោងនេះ និងបញ្ចប់នៅឆ្នាំ 2018 ឫ 2028 ច្រលំលេខបាត់ហើយ😀 ។

មនុស្សឈរចាំច្រើនគួរសមដែរ។ ខ្ញុំក៏បានទៅចាំនឹងគេដែរ។ ក្មេងៗខ្លះ វាចង់ជិះដំរីនោះ តែទំរាំដល់ អស់សំបុត្របាត់។ ខ្ញុំណេះ ដូចមិនចង់ជិះទេ ថ្លង់ម៉ាស៊ីនណាស់។ មើលពីក្រៅល្អមើលជាង ព្រោះបានឃើញថា វាដើរយ៉ាងមេច លើកឃើងត្រូវឫអត់។

http://www.youtube.com/watch?v=eJYCOLsQViU

ដំរីដើរដូចណាស់ តែថាដូចអត់យោដៃ ហិហិហិ។ ធម្មតាដំរី វាដើរយោលដៃ យោលក្បាល យោលត្រគៀកទៀតណ៎😀

គំរោងដើមឈើរដែលគេកំពុងធ្វើ

គេបានដាក់សាកល្បងពីបីមែកដែរ។ សូមមើលរូបថតនៅ wikimedia

 

 
មតិ​មួយ​

Posted by ​នៅ ខែ​មីនា 12, 2011 in ស្រុកបារាំង

 

One response to “ដំរីដើរដោយម៉ាស៊ីន និងគំរោងដើមឈើយក្សថ្មី

  1. Khmerling

    ខែ​មីនា 14, 2011 at 10:44 ព្រឹក

    ឃើញរូបសំណាកដំរីនេះ នឹកឃើញដំរីក្នុងរឿង Lord of the ring ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: